ដោយ Donald Lee
ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិនដំណាក់កាលទី១ដែលត្រូវចុះហត្ថលេខានៅថ្ងៃនេះនៅទីក្រុងវ៉ាស៊ីនតោន នឹងមិនបញ្ចប់ការយកពន្ធលើទំនិញចិន ដែលនាំចេញទៅអាមេរិកទេ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលអាមេរិកអាចផ្ទៀងផ្ទាត់ការប្រកាន់ខ្ជាប់របស់ចិន ចំពោះលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ នេះបើយោងតាមអ្នកវិភាគ។

ខ្លឹមសារនៃកិច្ចព្រមព្រៀង ដែលបានផ្សព្វផ្សាយក្នុងសប្តាហ៍នេះ បានបង្ហាញពីវិសាលភាពនៃលក្ខខណ្ឌ ដែលបានដាក់ដោយប្រធានាធិបតីអាមេរិក Donald Trump។ ផ្នែកវិភាគទាននៃឧបសម្ព័ន្ធ ដែលមានបរិមាណនៃការទិញជាក់លាក់ត្រូវបានជឿថា អាចមានការសន្យារបស់ចិន ក្នុងការទិញទំនិញជិត២០០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ នេះបើយោងតាមអ្នកវិភាគ។
សេចក្តីលម្អិតនៃការប្តេជ្ញាចិត្តក្នុងការទិញត្រូវបានជឿថា រួមបញ្ចូលទាំងទំនិញចំនួន៨០ពាន់លានដុល្លារ ផលិតថាមពល៥៣ពាន់លានដុល្លារ និងប្រហែល៣០ពាន់លានដុល្លារក្នុងវិស័យកសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ។
កិច្ចព្រមព្រៀងនេះក៏បានបញ្ជាក់យ៉ាងច្បាស់ថា ចិននឹងបញ្ឈប់ការអនុវត្តកាតព្វកិច្ចរបស់ខ្លួនដល់ក្រុមហ៊ុនបរទេស ដើម្បីផ្តល់ដល់ក្រុមហ៊ុនចិននូវកម្មសិទ្ធិបញ្ញា សម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសចិន។
ខ្លឹមសារនៃកិច្ចព្រមព្រោងពាណិជ្ជកម្ម បានបញ្ជាក់ថា “ជាលើកដំបូងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមិនធ្លាប់មាន ចិនបានយល់ព្រមបញ្ចប់ការអនុវត្តយូរអង្វែងរបស់ខ្លួនក្នុងការបង្ខំ ឬដាក់សម្ពាធឱ្យក្រុមហ៊ុនបរទេស ផ្ទេរបច្ចេកវិទ្យារបស់ពួកគេទៅឱ្យក្រុមហ៊ុនចិនជាលក្ខខណ្ឌ សម្រាប់ការទទួលបានទីផ្សារ ការអនុម័តរដ្ឋបាល ឬការទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាល”។

ផ្សារហ៊ុននៅអាស៊ីបានកើនឡើងដល់កម្រិត ដែលមើលមិនឃើញចាប់តាំងពីឆ្នាំ ២០១៨ និងមុនពេលការកើតឡើងនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិននៅសប្តាហ៍នេះ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ជិតឈានដល់ទីបញ្ចប់ហើយ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិនដំណាក់កាលទី១ បានបញ្ឈប់សង្គ្រាមពាណិជ្ជកម្មដែលមានតម្លៃថ្លៃបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ និងបាននាំមកនូវសញ្ញាដំបូងនៃការថយចុះ នៃសង្រ្គាមពាណិជ្ជកម្មរយៈពេល១៧ខែ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក៕






