ក្រុមហ៊ុន Qatar Airways នឹងបន្ថែមផ្លូវហោះហើរថ្មីរវាងទីក្រុងដូហា និងសៀមរាបនៅចុងឆ្នាំនេះ

0

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានប្រកាសបន្ថែមផ្លូវហោះហើរថ្មីរវាងទីក្រុងដូហារបស់ប្រទេសកាតា និងសៀមរាបជាមួយនឹងសេវាកម្មដែលគ្រោងនឹងចាប់ផ្តើមនៅខែវិច្ឆិកាឆ្នាំនេះ។

ផ្លូវហោះហើរថ្មីនេះនឹងដឹកអ្នកដំណើរ ៥ ដងក្នុងមួយសប្តាហ៍។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អាកាសយានដ្ឋានកម្ពុជាចេញផ្សាយកាលពីម្សិលមិញ។

ផ្លូវអាកាសថ្មីនេះនឹងជំរុញកំណើនភ្ញៀវទេសចរដែលមកទស្សនាប្រាសាទអង្គរវត្តដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

លោក Alain Brun នាយកប្រតិបត្តិនៃព្រលានយន្តហោះកម្ពុជា បានមានប្រសាសន៍ថា “សេវាកម្មថ្មីនេះនឹងចូលរួមក្នុងការជំរុញគោលដៅខេត្តសៀមរាបឡើងវិញដោយការកែលម្អបណ្តាញភ្ជាប់បន្ថែម និងផ្តល់ជូនអ្នកធ្វើដំណើរនូវជម្រើសធ្វើដំណើរកាន់តែច្រើន។

ផ្លូវហោះហើរថ្មីពីទីក្រុងដូហាទៅខេត្តសៀមរាបគឺជាជើងហោះហើរទី ២ ដែលក្រុមហ៊ុន Qatar Airways ធ្វើប្រតិបត្តិការនៅកម្ពុជាមានន័យថា ក្រុមហ៊ុនអាកាសចរណ៍នេះនឹងមានតភា្ជប់ជើងហោះហើរចំនួន ២ កន្លែងនៅកម្ពុជាំគឺមួយភ្ជាប់ពីដូហាទៅភ្នំពេញ និងជើងហោះហើរថ្មីរវាងទីក្រុងដូហា និងសៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here