ដោយ វុត្ថា
បាត់ដំបងៈ លោក Marek Woziak អភិបាលខេត្តវៀលកូប៉ូលីស្កា នៃប្រទេសប៉ូឡូញ បានជួបពិភាក្សាការងារជាមួយលោក លោកសឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ និងឪកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង។

លោក Marek Woziak អភិបាលខេត្ត វៀលកូប៉ូលីស្កា ឱ្យដឹងនៅក្នុងជំនួកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះថា ការជួបពិភាក្សាគ្នានាពេលនេះ គឺជាស្ពាន ដើម្បីបន្តរឹតចំណងការងារវិយោគ និងការងារទំនាក់ទំនងល្អរវាងប្រជាជនខេត្ត វៀលកូប៉ូលីស្កា ប្រទេសប៉ូឡូញ និងប្រជាជនខេត្តបាត់ដំបងប្រទេសកម្ពុជា។
លោកបន្តថា លោកនឹងធ្វើការពិភាក្សាជាមួយអ្នកវិនិយោគ នៅខេត្តវៀលកូប៉ូលីស្កា ដើម្បីសិក្សាស្វែងយល់ និងកៀគរអ្នកវិនិយោគ មកធ្វើការដាក់ទុនវិនិយោគ នៅខេត្តបាត់ដំបងផងដែរ។
លោកសឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងឱ្យដឹងដែរថា ខេត្តបាត់ដំបងមានសក្តានុពលលើវិស័យកសិកម្ម និងកសិឧស្សហ៍កម្ម និងជាខេត្តជង្រុកស្រូវដ៏ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលឡរសម្ងួតស្រូវបានក្នុងមួយថ្ងៃប្រមាណជាង ៣ពាន់តោន។

លោកបន្តទៀតថា ក្រៅពីដាំស្រូវខេត្តបាត់ដំបង នៅមានដំណាំជាច្រើនទៀតដូចជា ពោត ដំឡូង និងផ្លែឈើហូបផ្លែជាច្រើនទៀត ដែលមិនទាន់មានការវិនិយោគ មិនទាន់ការវេចខ្ចប់ មិនទាន់បច្ចេកទេស ដើម្បីរក្សាទុកបានយូរ និងនាំចេញទៅប្រកួតប្រជែងនៅទីផ្សារក្រៅប្រទេសនៅឡើយទេ៕







