ដោយ Donald Lee
ភ្នំពេញៈ ប្រធានាធិបតីអាមេរិកDonald Trump បាននិយាយនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ នៅទីក្រុងដាវ៉ូសថា លោក និងមេដឹកនាំចិន លោកស៊ី ជិនពីងស្រឡាញ់គ្នាទៅវិញទៅមក។

ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីឧបនាយករដ្ឋមន្រ្តីចិនលោក Liu He និងលោក Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិនដំណាក់កាលទី ១កាលពីសប្តាហ៍មុន ដែលបានបញ្ចប់ការកើនឡើង សង្រ្គាមពាណិជ្ជកម្មជិត២២ខែដែលបានគំរាមកំហែងដល់ការប្រើប្រាស់សេដ្ឋកិច្ចពិភពលោក។
ការចុះហត្ថលេខា ដែលបានរំពឹងទុកនេះ បានបង្ហាញពីការទម្លាក់ចុះពន្ធគយ ដែលបានធ្វើឱ្យរង្គើរដល់ទីផ្សារ និងសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារ នៅទីក្រុងដាវ៉ូស លោកTrumpបាននិយាយថា “លោក (Liu He) គឺសម្រាប់ប្រទេសចិន ខ្ញុំគឺសម្រាប់អាមេរិក ប៉ុន្តែក្រៅពីនេះយើងស្រឡាញ់គ្នាទៅវិញទៅមក”។លោកបន្ថែមថា“ទំនាក់ទំនងរបស់យើងជាមួយចិន ប្រហែលជាមិនដែលប្រសើរទេ។ យើងបានឆ្លងកាត់ការលំបាកមួយ ប៉ុន្តែវាមិនដែលប្រសើរឡើយ”
លោកTrump បានចុះបញ្ជីសមិទ្ធិផលរបស់លោក នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ហើយបាននិយាយថា កិច្ចព្រមព្រៀងដំណាក់កាលទី២ នឹងមកដល់នៅចុងឆ្នាំនេះ។
លោកបានថ្លែងថា “ក្រោមការដឹកនាំរបស់ខ្ញុំ អាមេរិកប្រឈមមុខនឹងបញ្ហាខាងមុខ។ យោងតាមកិច្ចព្រមព្រៀងដំណាក់កាលទី១របស់យើង ដំណាក់កាលទី២ កំពុងចាប់ផ្តើមការចរចាក្នុងពេលឆាប់ៗនេះ ប្រទេសចិនបានយល់ព្រមធ្វើអ្វីៗ ជាច្រើនដែលពួកគេមិនបានធ្វើ”។

ខ្លឹមសារនៃកិច្ចព្រមព្រៀង ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានបង្ហាញពីវិសាលភាពនៃលក្ខខណ្ឌ ដែលបានដាក់ចេញដោយលោកTrump។
កិច្ចព្រមព្រៀងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិននឹងបញ្ឈប់ការអនុវត្តច្បាប់របស់ខ្លួន ដែលតម្រូវឱ្យក្រុមហ៊ុនបរទេស ផ្តល់ដល់ក្រុមហ៊ុនចិន នូវកម្មសិទ្ធិបញ្ញាសម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសចិន។
ក្រុមអ្នកវិភាគបាននិយាយថា ផ្នែកដែលមិនបញ្ចេញនៃឧបសម្ព័ន្ធ ជាមួយនឹងចំនួនទឹកប្រាក់ទិញជាក់លាក់ត្រូវបានជឿថា អាចមានការសន្យារបស់ប្រទេសចិន ក្នុងការទិញទំនិញជិត២០០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពីរឆ្នាំខាងមុខ។
សេចក្តីលម្អិតនៃការប្តេជ្ញាចិត្ត ក្នុងការទិញត្រូវបានជឿជាក់ថា រួមបញ្ចូលទាំងទំនិញចំនួន ៨០ ពាន់លានដុល្លារ ផលិតថាមពល៥៣ពាន់លានដុល្លារ និងប្រហែល៣០ពាន់លានដុល្លារក្នុងវិស័យកសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ៕






