ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលសន្យាប្តេជ្ញាជួយអភិវឌ្ឍន៍ខេត្តសៀមរាប លើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន៣ ដើម្បីឱ្យខេត្តមួយនេះ កាន់តែមានភាពទាក់ទាញទេសចរណ៍កាន់តែច្រើនថែមទៀត។

យោងតាមជំនួបពិភាក្សាការងារវាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំប្រតិភូខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ពន្ធ័ ដឹកជញ្ជូន និងទេសចរណ៍ ប្រទេសជប៉ុនលោក AKABA Kazuyoshi កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០កន្លងមកបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងជួយកម្ពុជាលើវិស័យសំខាន់ៗចំនួន៣ រូមមាន ទី១ ការជួយរៀបចំទីក្រុងវៃឆ្លាតនៅខេត្តសៀមរាប ពីបញ្ហាបរិស្ថាន សណ្តាប់ធ្នាប់ ទី២ ពីការជួយរៀបចំប្លង់គោលអភិវឌ្ឍន៍ក្រុងសៀមរាបនិងទី៣ ការតភ្ជាប់ការហោះត្រង់ ពីទីក្រុងសំខាន់ៗមកកាន់ខេត្តសៀមរាប ដើម្បីជម្រុញវិស័យទេសចរណ៍។
ប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងក៏ជាដៃគូយុទ្ធសាស្ត្រផងដែរ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា គិតចាប់ពីការភ្ជាប់ទំនាក់ទំនងការទូតរវាង កម្ពុជា-ជប៉ុន នៅឆ្នាំ ១៩៩២ មក ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយគាំទ្រសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចស្ទើរគ្រប់វិស័យដល់កម្ពុជា វិស័យអាទិភាពសំខាន់ៗទាំងនោះ រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសេដ្ឋកិច្ច ការពង្រឹងវិស័យឯកជន និងការអភិវឌ្ឍតំបន់កសិកម្ម និងជនបទ ការលើកកម្ពស់ការអភិវឌ្ឍន៍សង្គម និងការពង្រឹងអភិបាលកិច្ចល្អ៕







