ក្រុមហ៊ុនថៃបានប្រកាសជាផ្លូវការទិញយកគម្រោងថាមពលដើរដោយព្រះអាទិត្យនៅខេត្តបន្ទាយមានជ័យ

0

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនថាមពល B Grimm Power Plc 1 ដែលមានមូលដ្ឋាននៅប្រទេសថៃ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ B Grimm Solar Power បានសម្រេចបានការទិញយកគម្រោងថាមពលដើរដោយព្រះអាទិត្យរបស់ក្រុមហ៊ុន Ray Power Supply Co Ltd នៅខេត្តបន្ទាយមានជ័យ។

យោងតាមឯកសារដែលក្រុមហ៊ុ B Grimm Solar Power ចុះផ្សាយក្នុងផ្សារហ៊ុននៅប្រទេសថៃកាលពីម្សិលមិញនេះ ក្រុមហ៊ុន Ray Power ចង់ធ្វើបច្ចុប្បន្នភាពវឌ្ឍនភាព [ប្រតិបត្តិការនេះ] ។ ការផ្ទេរភាគហ៊ុននេះបានបញ្ចប់ជាផ្លូវការ ហើយការយល់ព្រមពីអាជ្ញាធរពាក់ព័ន្ធត្រូវបានផ្តល់ឱ្យក្រុមហ៊ុន។

ក្រុមហ៊ុនបានប្រកាសកាលពីចុងឆ្នាំមុនថា ក្រុមហ៊ុន B Grimm Solar Power 1 បានចុះកិច្ចព្រមព្រៀងទិញភាគហ៊ុនដើម្បីទទួលបានភាគហ៊ុនទាំងអស់ក្រុមហ៊ុន Ray Power ដោយគិតជាទឹកប្រាក់សរុបចំនួន ៣០ ម៉ឺនដុល្លារ។

នាយកប្រតិបត្តិរបស់ប្រទេសថៃលោកស្រី Preeyanart Soontornwata បាននិយាយថា ក្រុមហ៊ុន B Grimm Power បានត្រៀមថវិកាជាង ៣៨,៥ ពាន់លានបាត (១,២៦ ពាន់លានដុល្លារ) សម្រាប់ការវិនិយោគនៅក្នុងគម្រោងថាមពលរបស់ខ្លួនដើម្បីសម្រេចបាន ៥,០០០ មេហ្គាវ៉ាត់នៅត្រឹមឆ្នាំ ២០២២។

បច្ចុប្បន្នក្រុមហ៊ុនកំពុងអភិវឌ្ឍថាមពលកកើតឡើងវិញនៅក្នុងប្រទេសថៃ វៀតណាម ឡាវ កម្ពុជា កូរ៉េខាងត្បូង និងហ្វីលីពីន។
លោកស្រីត្រូវបានគេដកស្រង់សម្តីនៅក្នុងកាសែត The Nation ថា “យើងនឹងផ្តោតលើថាមពលបៃតងដូចជាថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនីនៅក្នុងប្រទេសថៃ និងប្រទេសដទៃទៀតនៅតំបន់អាស៊ី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here