កម្ពុជា-ចិនចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីសម្រេចទំហំពាណិជ្ជកម្ម ឱ្យដល់១០ពាន់លានដុល្លារ

0

ដោយវុត្ថា

ភ្នំពេញៈ កម្ពុជា-ចិនបានចាប់ផ្តើមចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឲ្យបានទំហំពាណិជ្ជកម្ម១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ តាមការកំណត់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយនៅថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២០ នេះឱ្យដឹងថា កម្ពុជា និងចិននៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២០កន្លងមកនេះ បានបើកការចរចាជុំទីមួយលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី នៅទីក្រុងប៉េកាំង ប្រទេសចិន ។

នៅក្នុងពិធីបើកការចរចាជាផ្លូវការ ភាគីទាំងពីរបានវាយតម្លៃខ្ពស់អំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន និងកត់សម្គាល់សារៈសំខាន់ នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរសរីកម្ពុជា-ចិនក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ ឆ្លងកាត់ការចរចារយៈពេលពីរថ្ងៃ ប្រធានក្រុមចរចានៃប្រទេសទាំងពីរ បានកត់សម្គាល់លទ្ធផលជាវិជ្ជមានរបស់ក្រុមការងារចរចាទាំង១០ក្រុម ដោយបានផ្លាស់ប្តូរមតិ និងគោលជំហ​រទៅវិញទៅមក ព្រមទាំងឯកភាពលើមាត្រាមួយចំនួននៅក្នុងជុំចរចានេះផងដែរ។

ជាជំហានបន្ទាប់ ភាគីទាំងពីរនឹងជំរុញឲ្យបានកាន់តែឆាប់រហ័ស នូវការលើកឡើងចំណុច ឬសំណើផ្សេងៗ តាមក្រុមការងារនីមួយៗ សំដៅឈានទៅរកការឯកភាពលើកិច្ចព្រមព្រៀង ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយនោះដែរប្រធានក្រុមចរចា នៃប្រទេសទាំងពីរ បានឯកភាពជំរុញកិច្ចពិគ្រោះយោបល់ និងសម្របសម្រួលក្នុងប្រទេសរៀងៗខ្លួន ឲ្យបានមុនជុំទីពីរនៃការចរចា ដែលគ្រោងនឹងធ្វើនៅប្រទេសកម្ពុជា ក្នុងឆមាសទីមួយនៃឆ្នាំ២០២០នេះ។

យោងសេចក្តីណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ឃឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រមុខមេដឹកនាំប្រទេសទាំងពីរ បានជំរុញឲ្យក្រុមការងារនៃប្រទេសទាំងពីរ រៀបចំសិក្សាពីលទ្ធភាពបង្កើតកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរឺទ្វេភាគីកម្ពុជា-ចិនភាគីទាំងពីរបានចាប់ផ្តើមសិក្សា និងរាយការណ៍ពីអត្ថប្រយោជន៍នៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងទទួលបានអាណត្តិពីរដ្ឋាភិបាល នៃប្រទេសទាំងពីរឲ្យដំណើរការចរចាលើកិច្ចព្រមព្រៀងនេះ ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឲ្យបានគោលដៅពាណិជ្ជកម្មសរុបចំនួន១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ស៊ាង ថៃ ឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានរៀបចំប្រតិភូ ដើម្បីចេញទៅរាជធានីប៉េកាំង ប្រទេសចិន បើកការចរចាជាផ្លូវការ ពាក់ព័ន្ធកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួចរាល់ហើយ ដែលដឹកនាំដោយរដ្ឋលេខាធិការមួយរូប។

លោកបន្តថា “ការចរចាពាណិជ្ជកម្មសេរីនេះ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកច្រកកាន់តែធំសម្រាប់ផលិតផលរបស់កម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិន ដែលប្រជាជនជាង១ពាន់លាននាក់”។ លោកថា “វិស័យដែលនឹងធ្វើការចរចានោះ គឺមានវិស័យពាណិជ្ជកម្ម វិស័យសេវាកម្ម វិស័យវិនិយោគ និងវិស័យមួយចំនួនទៀត”។

លោកបន្ថែមថា ការពិបាកនាំចេញទៅប្រទេសចិន មានជាប់ពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ដែលរហូតមកដល់ពេលនេះ កសិផលមាន៤មុខប៉ុណ្ណោះ ដែលចិនអនុញ្ញាតឲ្យកម្ពុជា នាំចេញទៅប្រទេសរបស់ខ្លួនរួមមាន ពោត ដំឡូងមី អង្ករ និងចេក ខណៈដែលកម្ពុជាកំពុងចរចានាំចេញផលិតផលផ្សេងៗទៀតដូចជា ស្វាយ ម្រេច ផ្លែស្រកានាគ ទឹកមាត់ត្រចៀកកាំ ផ្លែមានប៉ៃលិន និងដូងក្រអូបជាដើម៕

This photo taken on December 14, 2018 shows the facilities of Sihanoukville port in Sihanoukville, the coastal capital of Preah Sihanouk province. – Cambodia’s love affair with its communist neighbour has meant big bucks for the once-impoverished Southeast Asian country, injecting billions into its economy without questions about its abysmal rights record. And China’s largesse is none more apparent than in Sihanoukville, the nexus of China’s “One Belt, One Road” infrastructure plan which includes a planned highway to Phnom Penh. (Photo by TANG CHHIN Sothy / AFP) / To go with Cambodia-China-development-politics, FEATURE by Sophie DEVILLER and Suy SE

LEAVE A REPLY

Please enter your comment!
Please enter your name here