ដោយៈ រ៉ាណេត
កណ្តាលៈ ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តចេញវិញ្ញាបនបត្រជូនដល់ក្រុមហ៊ុន KNI TERACY ASIA Company ដែលប្រតិបត្តិការវិនិយោគទៅលើវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងតម្បាញ។

បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងសិក្សាទៅលើគម្រោងវិនិយោគ និងផលប៉ះពាល់ពីសំណាក់អន្តរក្រសួងកាលពីពេលកន្លងទៅនេះ ជាការតបតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន “KNITERACY ASIA COMPANY LIMITED” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ”។
ក្រុមហ៊ុន ដែលមានកិច្ចដំណើរការវិនិយោគទៅលើវិស័យរោងចក្រកាត់ដេរ និងតម្បាញសម្លៀកបំពាក់មួយនេះ មានទីតាំងស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.០២៦កន្លែង៕







