លោកបណ្ឌិត អ៉ិន ចាន់នីៈ សុខភាពក្នុងវិស័យធនាគារបន្តមានភាពល្អប្រសើរជាមួយគុណភាពទ្រព្យសកម្ម

0

ដោយស៊ីវ ម៉េង

ភ្នំពេញៈ លោកបណ្ឌិតអ៉ិន ចាន់់នីប្រធានសមាគមធនាគារកម្ពុជាបានមានប្រសាសន៍ថា សុខភាពក្នុងវិស័យធនាគារនៅកម្ពុជា នៅតែមានភាពល្អប្រសើរជាមួយគុណភាពទ្រព្យសកម្ម ខណៈការប្រកួតប្រជែងមានការកើនឡើង។


លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី២៩ មករានេះថា យោងតាមការលើកឡើង របស់លោកអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីពីរសប្តាហ៍មុន បានបង្ហាញថា វិស័យនេះនៅតែបន្តលូតលាស់ប្រកបដោយចេរភាព ជាមួយនឹងគុណភាពទ្រព្យសកម្ម ដោយសារគុណភាពនៃការផ្តល់ឥណទានរបស់យើង កាន់តែមានភាពល្អប្រសើរ ហើយអត្រាសងត្រលប់យឺតមានការថយថយចុះ ដោយឆ្នាំ២០១៩កន្លងមក អត្រាសងត្រលប់យឺតបានថយចុះមកនៅត្រឹម១,១៩ភាគរយ ធៀបនឹង១,៧០ភាគរយកាលពីឆ្នាំ២០១៨។

លោកបន្តថា ភាពល្អប្រសើរនេះ កើតឡើងដោយសារការលូតលាស់នៃសេដ្ឋកិច្ចជាតិមានភាពល្អប្រសើរ ដោយឆ្នាំ២០១៩សេដ្ឋកិច្ចកម្ពុជា រំពឹងនឹងសម្រេចបានកំនើន៧ភាគរយ។លោកបន្តថា ការរក្សាបាននូវស្ថេរភាពនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចបានទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើន មិនថាតែវិស័យធនាគារនោះទេ

លោកអ៉ិន ចាន់នីបានបន្តថា នៅក្នុងវិស័យនេះមានការប្រកួតប្រជែងច្រើន ប៉ុន្តែការប្រកួតប្រជែងស្ថិតនៅក្នុងក្រមសីលធ៌មមួយ ព្រោះធនាគារមិនទៅប្រកួតប្រជែងគ្នា ដណ្តើមគ្នាលក់ថោកនោះទេ ប៉ុន្តែប្រកួតប្រជែងគ្នាក្នុងការផ្តល់សេវាកម្ម ដល់អតិថិជនបានងាយស្រួល លឿន រហ័ស និងមានសុវត្ថិភាពខ្ពស់ តាមរយៈការប្រើប្រាស់Mobile Appជាដើម។

លោកបន្តថា នៅពេលមានការប្រកួតប្រជែងគ្នាកាន់តែច្រើន អ្នកដែលទទួលផលគឺប្រជាជនរបស់យើង


LEAVE A REPLY

Please enter your comment!
Please enter your name here