ដោយ ប៊ី
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសនូវសេវាកម្មថ្មីមួយ ដែលមានគោលបំណងជួយ សម្រួលដល់ការនាំចូលសម្រាប់គម្រោងវិនិយោគ។ នេះបើយោងតាមការសេចក្តីប្រកាសរបស់ CDC ចេញផ្សាយកាលពីពេលថ្មីៗនេះ។

CDC បានឱ្យដឹងថាច្រកចេញចូលតែមួយនេះ នឹងពិនិត្យពាក្យសុំនាំចូលដោយក្រុមហ៊ុនឯកជនប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
ប្រព័ន្ធថ្មីនេះនឹងគ្រប់គ្រងទិន្នន័យ លើទំនិញនាំចូលប្រកបដោយតម្លាភាព ហើយនឹងជួយរក្សាទំនិញដែលមិនចង់បាននៅក្រៅប្រទេស។
ច្រកចេញចូលតែមួយជាតិនេះ ធ្វើឱ្យមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុន ក្នុងការនាំចូលទំនិញសម្រាប់គោលបំណងវិនិយោគ។ ការនាំចូលសម្រាប់គោលបំណងវិនិយោគមិនត្រូវជាប់ពន្ធទេ។ ប្រព័ន្ធថ្មីនេះ នឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការសំរេចថា អ្នកណាបង់ពន្ធ ហើយអ្នកណាមិនបង់។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា កាលពីឆ្នាំមុន កម្ពុជាបាននាំចូលសម្ភារសំណង់មានតម្លៃ ១,៥ ពាន់លានដុល្លារ កើនឡើង៥០ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។
កាលពីឆ្នាំមុន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានផ្តល់ការអនុញ្ញាតសម្រាប់គម្រោងសាងសង់ចំនួន៤,៤៤៦ គម្រោងដែលមានតម្លៃជាង១១ពាន់លាន ដុល្លារអាមរិក។ លើផ្ទៃដីសរុប ១៨.៥៤ លានម៉ែត្រការ៉េ។ កាលពីឆ្នាំមុន មានគម្រោងសាងសង់ចំនួន ២ ៨៦៧ លើផ្ទៃដី ១១.៤២ លានម៉ែត្រក្រឡាដែលមានតម្លៃប្រមាណ ៥,២២៨ ពាន់លានដុល្លារ៕






