ដោយ ហ្សូលី
ភ្នំពេញៈ ការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅក្នុងប្រទេសចិនមានផលវិបាកដល់សេដ្ឋកិច្ច នៅពេលមានការរីករាលដាលនៃការឆ្លង។ ការភ័យខ្លាចនេះ កំពុងរាលដាលនៅក្នុងប្រទេសដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកនៅពេលវីរុស បានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត១,០០០នាក់។

ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ដូចជា អូស្រ្តាលីជប៉ុននិងកូរ៉េខាងត្បូង ត្រូវរងទុក្ខដោយសារទំនាក់ទំនងពាណិជ្ជកម្ម ជាមួយសាធារណរដ្ឋប្រជាមានិតចិន ប៉ុន្តែប្រទេសក្រីក្រដែលពឹងផ្អែកទៅលើប្រទេសចិនដូចជា កម្ពុជា មីយ៉ាន់ម៉ា វៀតណាម គឺរងផលប៉ះពាល់ខ្លាំងបំផុតសម្រាប់វិស័យពាណិជ្ជកម្ម ទេសចរណ៍ និងមូលនិធិជំនួយ ជាដើម។
ប្រទេសមហាអំណាចសហរដ្ឋអាមេរិក រអ៊ូរទាំអំពីការនាំចូលពីប្រទេសចិន ច្រើនជាងការនាំចេញ ទាំងដែលខ្លួនមានដៃគូពាណិជ្ជកម្មចម្រុះ និងមិនសូវពឹងផ្អែកលើការនាំចេញដើម្បីជំរុញកំណើនទេ។
យោងតាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិបានឲ្យដឹងថា ប្រទេសចិនគឺជាប្រភពនៃការនាំចូលរបស់សហរដ្ឋអាមេរិកទី៥ ក្នុងឆ្នាំ ២០១៩ និងជាទិសដៅសម្រាប់ការនាំចេញត្រឹមតែ៧ភាគរយប៉ុណ្ណោះ។
ជាក់ស្តែង ក្រុមហ៊ុនអាមេរិកមួយចំនួន ដូចជា ក្រុមហ៊ុនApple ដែលមានទឹកប្រាក់ ១,៤ សែនកោដិដុល្លារ និងក្រុមហ៊ុនស្តារបាក់ចំនួន១០០ពាន់លានដុល្លារ ត្រូវបានប៉ះពាល់យ៉ាងខ្លាំង ដោយសារហាងឬរោងចក្រគ្រឿងបន្លាស់ចិន ចំនួនពាក់កណ្តាលត្រូវបានបិទ។ ការធ្លាក់ចុះបន្តិចបន្តួចក្នុងកំណើនសេដ្ឋកិច្ចអាមេរិក បានជះឥទ្ធិពលអាក្រក់ដល់សកម្មភាពសេដ្ឋកិច្ចពិភពលោក ប៉ុន្តែការឈឺចាប់ក្នុងចំណោមសេដ្ឋកិច្ច ប្រទេសអ្នកមានហាក់មានតិចតួចជាងតំបន់ភូមិសាស្រ្ត ដែលនៅជិតប្រភពនៃការផ្ទុះឡើងនៃវីរុស។
អូស្រ្តាលីនិងកូរ៉េខាងត្បូងមានចំនួនប្រហែល២% នៃទិន្នផលសកលងាយរងគ្រោះណាស់។ ប្រទេសអូស្រា្តលី បានរងគ្រោះពីភ្លើងឆេះព្រៃអស់រយៈពេលជាច្រើនខែ ដោយពឹងផ្អែកលើប្រទេសចិន សម្រាប់ការនាំចូលជិតមួយភាគបួន និងជាងមួយភាគបីនៃការនាំចេញ។ វិស័យអប់រំដើរតួនាទីជាអ្នករកប្រាក់ចំណេញ សម្រាប់ប្រទេសនេះដ៏ធំបំផុត ជាមួយនិស្សិតបរទេសស្ទើរតែ២ ភាគ៥មកពីប្រទេសចិន។ ប្រជាជនចិនជាច្រើនបានធ្វើដំនើរទៅផ្ទះក្នុងថ្ងៃបុណ្យឈប់សម្រាកចូលឆ្នាំថ្មី ដែលបច្ចុប្បន្នមនុស្សមួយចំនួនជាប់នៅទីនោះព្រោះតែអូស្ត្រាលីបានបិទការធ្វើដំណើរចេញចូលរបស់ប្រទេសចិន។
ចំណែកកូរ៉េខាងត្បូងវិញគឺមានបញ្ហាស្រដៀងគ្នា។ ក្រុមហ៊ុនផលិតរថយន្តហ៊ីយ៉ាន់ដាយ ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសនេះ បានផ្អាកផលិតកម្មនៅឯរោងចក្ររបស់ខ្លួនហើយ ពីព្រោះការវាយលុកវីរុសនៅចិន ដែលធ្វើឱ្យខ្លួនមិនអាចទទួលបានគ្រឿងបន្លាស់ដែលត្រូវការនោះទេ។
យោងតាមធនាគារ ANZ បានឱ្យដឹងថា ក្រុមហ៊ុនក្នុងស្រុកមានស្ថានភាពអន់ថយក្នុងការដោះស្រាយនូវរាល់បញ្ហា ដែលទទួលបានពីប្រាក់ចំណូលទាប និងសមាមាត្របំណុលដែលមានប្រាក់ចំណូលខ្ពស់។ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានកំណត់រួចទៅហើយ កាលពីឆ្នាំមុនក្នុងល្បឿនយឺតបំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុ និងការចំណាយរបស់អតិថិជនរងផលប៉ះពាល់បន្ថែមទៀត ដោយសារតែការហាមឃាត់របស់ប៉ូលិសក្រុងប៉េកាំង លើក្រុមទេសចរណ៍មកពីក្រៅប្រទេស ក្នុងនោះប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរធំបំផុត។
រីឯប្រទេសជប៉ុន ដែលសេដ្ឋកិច្ចរបស់ខ្លួនមានចំនួនជិត៦ភាគរយ នៃទិន្នផលពិភពលោក។ ប្រទេសចិន ជាប្រភពនៃការនាំចូលរបស់ខ្លួនប្រហែលមួយ ភាគប្រាំនៃចំនួនការនាំចេញ។ ប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតរថយន្តហុងដាម៉ូទ័រ និងអ្នកលក់រាយនៅចិនមានបញ្ហា ខណៈពេលដែលក្រុមហ៊ុនហ៊ីតាឈីរំពឹងថា នឹងមានផលប៉ះពាល់ដល់ចង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ វិស័យផ្តល់សេវាកម្មរបស់ប្រទេសជប៉ុន ស្ថិតក្នុងស្ថានភាពមិនរឹងមាំ អាស្រ័យលើសុខភាពភ្ញៀវទេសចរចិន។ បើយោងតាមអង្គការទេសចរណ៍ពិភពលោក ប្រជាជនចិនប្រមាណ៨លាននាក់បានមកទស្សនាប្រទេសជប៉ុន។
ការពិតដ៏ក្រៀមក្រំនោះគឺថា ប្រទេសក្រីក្រនឹងត្រូវគេបោះបង់ចោល។ ប្រជាជនរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មានផលិតផលក្នុងស្រុកសរុប ត្រឹមតែពាក់កណ្តាលសម្រាប់មនុស្សម្នាក់នៅសាធារណរដ្ឋប្រជាមានិតចិនប៉ុណ្ណោះ។

ប្រទេសខ្លះ ដូចជា ម៉ុងហ្គោលីមីយ៉ាន់ម៉ា និងវៀតណាម ត្រូវបានលាតត្រដាងលើផ្នែកចំនួន៣ គឺពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគផ្ទាល់ពីបរទេស។ ម៉ុងហ្គោលីបញ្ជូនការនាំចេញជាង៩០%ទៅប្រទេសចិន។
ជាក់ស្តែងផ្លែឪឡឹកឥឡូវត្រូវបានទុកឱ្យរលួយ នៅតាមចម្ការក្នុងប្រទេសមីយ៉ាន់ម៉ា ព្រោះការដឹកជញ្ជូននៅព្រំដែនមានការកកស្ទះ។ ផ្អែកលើទិន្នន័យពីអ្នកតាមដានការវិនិយោគសកលចិន របស់វិទ្យាស្ថានសហគ្រាសអាមេរិក ការវិនិយោគទុននិងកិច្ចសន្យារបស់ចិនមានចំនួន១៧ភាគរយក្នុងកម្ពុជា។ ថវិកានឹងដំណើរការក្នុងរយៈពេលខ្លី ប្រសិនបើទីក្រុងប៉េកាំង ជម្រុញឲ្យក្រុមហ៊ុននានាបង្វែរការចំណាយទៅកាន់ទីផ្សារក្នុងស្រុក។
ចំពោះភាពមិនប្រាកដប្រជាទាំងអស់ ការផ្ទុះឡើងនៃវីរុសនេះ គឺជាការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង ពីហានិភ័យរបស់ពិភពលោកលើសាធារណរដ្ឋប្រជាមានិតចិន។
ប្រភព: REUTERS






