សហគមន៍អឺរ៉ុបផ្តល់ជំនួយដល់កម្ពុជាដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន

0

ដោយ ប៊ី

ភ្នំពេញៈ អឺរ៉ុបផ្តល់ហិរញ្ញវត្ថុ ៩.៣៥ លានដុល្លារដល់កម្ពុជាដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចជាមួយនឹងបណ្តាប្រទេសអាស៊ាន និងគាំទ្រការផ្សាភ្ជាប់ទំនាក់ទំនងឲ្យបានធំធេងថែមទៀត។

ការផ្តល់ហិរញ្ញវត្ថុ ៩.៣៥ លានដុល្លារដល់កម្ពុជានេះត្រូវបានលើកឡើងក្នុងជំនួបប្រជុំរវាងលោក ចម ប្រសិទ្ធ និងគណៈប្រតិភូអង្គការ GIZ អាល្លឺម៉ង់ សម្រាប់គម្រោងគាំទ្រធ្វើសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia)នៅទីស្តីការក្រសួង រសៀលថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០២០។

គម្រោងគាំទ្រធ្វើសមាហរណកម្មអាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ASEAN Regional Integration Support-Cambodia Trade Related Assistance ) ដែលហៅកាត់ថា គម្រោង ARISE Plus Cambodia ជាផ្នែកមួយនៃកម្មវិធីគាំទ្រការធ្វើសមាហរណកម្មកម្ពុជាថ្នាក់តំបន់។

គម្រោងនេះទទួលបានការផ្តល់សហហិរញ្ញវត្ថុពីសហភាពអឺរ៉ុប និងក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រទេសអាល្លឺម៉ង់ និងអនុវត្តដោយអង្គការ GIZ អាល្លឺម៉ង ដែលមានគោលបំណងដើម្បីគាំទ្រការផ្សាភ្ជាប់ទំនាក់ទំនងឲ្យបានធំធេងថែមទៀត និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរវាងកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាន តាមរយ:អនុវត្តតាមផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោកស្រី Christine Bower បានថ្លែងថា “គម្រោងនេះ មានទឹកប្រាក់ចំនួន ៩.៣៥ លានអឺរ៉ូ រយៈពេលអនុវត្តន៍គម្រោងចាប់ផ្តើមពីខែ មករា ឆ្នាំ២០១៩ ដល់ខែ មិថុនា ឆ្នាំ២០២៣ ។ ក្នុងនោះ ភ្នាក់ងារដឹកនាំអនុវត្តគម្រោងដោយក្រសួងពាណិជ្ជកម្ម រីឯអ្នកទទួលផលរបស់គម្រោង រួមមាន៖ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំង ស្ថាប័នសាធារណៈ និងឯកជនផ្សេងមួយចំនួនទៀត”។

ក្នុងគម្រោងនេះ នឹងសម្រេចតាមលទ្ធផលរំពឹងទុកចំនួន០៣ ផ្នែកសំខាន់ៗ រួមមាន៖ ទី១-ធ្វើឲ្យប្រសើរឡើងផ្នែកគយ ការសម្របសម្រួលពាណិជ្ជកម្ម និងស្តង់ដារ ទី២-ពង្រឹងសមត្ថភាពស្ថាប័ន និងកែលំម្អរការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា និងទី៣-លេីកកំពស់ការចូលរួមរបស់វិស័យឯកជន ជាពិសេសគឺសហគ្រាធុនតូចនិងមធ្យម (SMEs) ។

មានប្រសាសន៍នាឱកាសនោះ លោក ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនៃគម្រោង និងអរគុណចំពោះអង្គការ GIZ អាល្លឺម៉ង ដែលបានសហការគាំទ្រដរាបមកលើវិស័យអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ។

ក្នុងនោះ គម្រោងកំពុងអនុវត្តជាមួយក្រសួងឧស្សាហកម្មនិងសិប្បកម្មចុងក្រោយគឺ៖ទឺ១-គម្រោងស្តីអំពី ការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម ពីឆ្នាំ២០១៩ដល់ ឆ្នាំ២០២១ ក្នុងផែនការសកម្មភាពជាច្រើន ជាពិសេសទាក់ទងនិងការចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យម តាមប្រព័ន្ធ Online។

ក្នុងនោះបានបញ្ចប់ការបង្កើតកម្មវិធីMobile app សម្រាប់ការចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យម (SME) និងទី២-គម្រោងស្តីអំពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានជាតិតាមប្រព័ន្ធ Online សម្រាប់សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន និងអាល្លឺម៉ង់ ដើម្បីលើកកំពស់ឲ្យSME ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ការចូលទីផ្សារ ស្វែងរកដៃគូអាជីវកម្ម និងជម្រុញខ្សែរចង្វាក់តម្លៃជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here