ដោយហ្សូលី
ភ្នំពេញៈ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន កំពុងរងឥទ្ធិពលអាក្រក់ពីវីរុសកូរ៉ូណាឬហៅថា Covid-19។ ក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទី៣ លើពិភពលោកបានធ្លាក់ចុះ ១,៦% នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយនៅពីថ្ងៃចន្ទ ទី១៧ កុម្ភៈនេះ។

ការពិតដែលថា កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះក្នុងរយៈពេល៣ខែ មិនមែនជាការភ្ញាក់ផ្អើលទេ។ ក្រុមអ្នកវិភាគបានរំពឹងថាប្រទេសនេះ នឹងដំឡើងពន្ធលើការលក់ ប៉ុន្តែទិន្នន័យនៅថ្ងៃច័ន្ទនេះ បានបង្ហាញសញ្ញាអាក្រក់ជាងការគិតទុក ដោយធ្លាក់ចុះ០,៩% ពីមួយត្រីមាស ទៅមួយត្រីមាសមួយ នេះបើតាមអ្នកវិភាគបានប្រាប់សារព៌តមានរ៉យទ័រ។ ការរីករាលដាលនៃវីរុសនេះ កំពុងគំរាមកំហែងដល់ក្តីសង្ឃឹម នៃការជាសះស្បើយឡើងវិញ។
លោក Robert Carnell ប្រធានសេដ្ឋវិទូនិងជាប្រធានផ្នែកស្រាវជ្រាវប្រចាំអាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនINGបានមានប្រសាសន៍ថា “ការដើរថយក្រោយឥឡូវនេះ ស្ទើរតែជៀសមិនរួច” ។
ប្រទេសជប៉ុនបានខិតខំប្រឹងប្រែងមុនពេលផ្ទុះឡើងនៃវីរុស ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន។ ក្រុមអ្នកវិភាគនៅOxford Economicsបានចង្អុលបង្ហាញថា កញ្ចប់ថវិកាលើកទឹកចិត្តចំនួន១២០ពាន់លានដុល្លារ ដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលជួយកាត់បន្ថយការថចុះនៃភាពរីកចម្រើន។ ប៉ុន្តែពួកគេបានបន្ថែមថា ហានិភ័យនៃការផ្ទុះឡើងពន្យាពេលការងើបឡើងវិញ។
យោងតាមអង្គការទេសចរណ៍ជាតិរបស់ជប៉ុនបានឱ្យដឹងថា ការរាំងស្ទះដល់វិស័យទេសចរណ៍ ជាបញ្ហាធំមួយសម្រាប់ប្រទេសជប៉ុន ដែលបានទទួលភ្ញៀវទេសចរចិនចំនួន៨,១លាននាក់កាលពីឆ្នាំមុន។ ប្រជាជនដែលបានមកកម្សាន្តនៅជប៉ុន គឺជាជនជាតិចិនច្រើនជាងជនជាតិដទៃទៀត។
អ្នកវិភាគនៅរំពឹងថា សណ្ឋាគារ ភោជនីយដ្ឋាន និងអ្នកលក់រាយនឹងបាត់បង់ប្រាក់ចំណូលប្រសិនបើការចំណាយរបស់ភ្ញៀវចិនមិនទូលាយ។
ING ព្យាករណ៍ថា GDPនឹងធ្លាក់ចុះ១,១% សម្រាប់ឆ្នាំ២០២០។ ឧទាហរណ៍ ក្រុមហ៊ុនផលិតរថយន្តធំ ៗ ត្រូវបានបង្ខំចិត្តបិទរោងចក្រនៅប្រទេសចិន ដើម្បីគោរពតាមការចាក់សោររបស់រដ្ឋាភិបាល ហើយទើបតែចាប់ផ្តើមផលិតកម្មមួយចំនួនឡើងវិញទេ។
ក្រុមហ៊ុនតូយ៉ូតា (TM) បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានផ្អាកនៅសប្តាហ៍នេះ ដើម្បីប្តូរវេនគ្នាឡើងវិញនៅរោងចក្រចិន ទោះបីជាពួកគេមិនទាន់វិលមករកសមត្ថភាពពេញលេញក៏ដោយ។
ចំណែកក្រុមហ៊ុន Nissan (NSANF) បានប្រាប់CNN Business នៅពីថ្ងៃច័ន្ទថា ខ្លួននឹងត្រូវធ្វើ “ការកែសំរួលផលិតកម្មបណ្តោះអាសន្ន” នៅតាមបណ្តារោងចក្រមួយចំនួនក្នុងប្រទេសជប៉ុន ដោយសារតែកង្វះការផ្គត់ផ្គង់គ្រឿងបន្លាស់ពីប្រទេសចិន។
អ្នកវិភាគនៅ Capital Economics បានសរសេរកាលពីថ្ងៃសុក្រសប្តាហ៍ថា ការរំខានដល់បណ្តាញផ្គត់ផ្គង់រថយន្តរបស់ជប៉ុន ហាក់ដូចជាមានតិចតួចនៅពេលនេះ។ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបន្ទាបទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះ ដោយសារការភ័យខ្លាចអំពីការរីករាលដាលនៃវីរុស។
តួលេខផលិតផលក្នុងស្រុកសរុបរបស់ជប៉ុន ដែលត្រូវបានចេញផ្សាយបានចាប់ផ្តើមទិន្នន័យសេដ្ឋកិច្ច ដែលមានបញ្ហានៅក្នុងទ្វីបអាស៊ី ដោយធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងអំពីចំនួនវីរុស ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក នឹងត្រូវបានផ្សំដោយការដួលរលំ នៃវិស័យទេសចរណ៍ និងការរំខានដល់ផលិតកម្មរោងចក្រ៕ (CNN Business)






