ក្រុមហ៊ុន Thai Airways បង្កើននីតិវិធីពិនិត្យអ្នកដំណើរសម្រាប់ជើងហោះហើរ ពីប្រទេសកម្ពុជា

0

ដោយ ប៊ី

ភ្នំពេញៈ បន្ទាប់ពីទទួលបានព័ត៌មានថា អ្នកដំណើរម្នាក់ដែលជិះនៅលើនាវាទេសចរណ៍ Westerdam ដែលចូលចតនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា មានផ្ទុកវិជ្ជមានកូរ៉ូណាវីរុស (COVID-១៩) ក្រុមហ៊ុនអាកាសចរណ៍ Thai Airways (THAI) បានបង្កើនការត្រួតពិនិត្យ អ្នកដំណើរសម្រាប់ការហោះហើរពីប្រទេសកម្ពុជា។

លោកSumeth Damrongchaitham ប្រធានក្រុមហ៊ុនTHAI Airway បានឱ្យដឹងថា ក្រសួងសុខាភិបាល បានហាមឃាត់អ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam មិនឱ្យចូលប្រទេសថៃក្នុងរយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២០។

ដោយមានការព្រួយបារម្ភពីសុវត្ថិភាព លើការធ្វើដំណើរតាមផ្លូវអាកាស លោក Saksayam Chidchob រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានបញ្ជាឱ្យអង្គការដឹកជញ្ជូនតាមផ្លូវអាកាសទាំងអស់ ដែលស្ថិតនៅក្រោមក្រសួងដឹកជញ្ជូន រៀបចំការត្រួតពិនិត្យអ្នកដំណើរ ដែលធ្វើដំណើរតាមនាវាទេសចរណ៍ Westerdam និងតម្រូវឱ្យចូលប្រទេសថៃ។

ក្រុមហ៊ុន THAI មានវិធានការណ៍ការពារយ៉ាងតឹងរឹង ប្រឆាំងនឹងការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស (COVID-2019) ដែលផ្អែកលើស្តង់ដារអន្តរជាតិ និងគោរពតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) ក្រសួងសុខភាពសាធារណការ និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT)។

ក្រុមហ៊ុន THAI បានបង្កើននីតិវិធីត្រួតពិនិត្យសម្រាប់អ្នកដំណើរ ដែលបានចេញពីនាវាទេសចរណ៍MS Westerdam និងផ្ទេរទៅកាន់ជើងហោះហើររបស់ក្រុមហ៊ុន THAI ពីទីក្រុងភ្នំពេញ ប្រទេសកម្ពុជាទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិ។

ក្រុមហ៊ុនTHAI បានបង្កើននីតិវិធីត្រួតពិនិត្យ អ្នកដំណើរលើជើងហោះហើរពីភ្នំពេ ញ-បាងកកចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ដូចជា ទី១. រៀបចំឱ្យមានក្រុមពិសេសមួយ ដើម្បីធ្វើដំណើរតាមផ្លូវភ្នំពេញ-បាងកក ដើម្បីសង្កេតមើលរោគសញ្ញា និងអ្នកដំណើរតាមជើងហោះហើរ។ ទី២ បដិសេធការធ្វើដំណើរ ប្រសិនបើអ្នកដំណើរបង្ហាញរោគសញ្ញា ឬអាចជាអ្នកផ្ទុកមេរោគដែលមានសក្តានុពល។

ទី៣ រៀបចំកៅអីអង្គុយពិសេសសម្រាប់អ្នកដំណើរណា ដែលបានចុះចតពីកប៉ាល់ទេសចរណ៍ Westerdam ដែលចែកដាច់ពីអ្នកដំណើរផ្សេងទៀត។ ទី៤ នៅពេលដែលជើងហោះហើរបានវិលត្រឡប់ពីទិសដៅដើមវិញ យន្តហោះត្រូវតែគ្មានការចម្លងនៅក្នុងកាប៊ីនដឹកអ្នកដំណើរ កាប៊ីនយន្ដហោះ និងចំណុចប៉ះចំនួន៣៦ ត្រូវឆ្លងកាត់ការសម្អាតយ៉ាងល្អ។

ក្រុមហ៊ុនTHAI Airway បានធានាដល់អ្នកដំណើរ នូវវិធានការណ៍ការពារដ៏តឹងរឹងរបស់ខ្លួន ដើម្បីការពារប្រឆាំងនឹងការរីករាលដាលនៃមេរោគ COVID-19 ដែលក្រុមហ៊ុន THAI បន្តតាមដានយ៉ាងយកចិត្តទុកដាក់។ ក្រុមហ៊ុន THAI ក៏បានថ្លែងអំណរគុណដល់អង្គការ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងព័ត៌មាន ដើម្បីការពារប្រឆាំងនឹងការរីករាលដាលនៃមេរោគ COVID-19 ដូចជា ក្រសួងសុខាភិបាលអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) អាកាសយានដ្ឋានថៃ (AOT)  និងការិយាល័យអន្តោប្រវេសន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here