ដោយ ប៊ី
ភ្នំពេញៈ បន្ទាប់ពីទទួលបានព័ត៌មានថា អ្នកដំណើរម្នាក់ដែលជិះនៅលើនាវាទេសចរណ៍ Westerdam ដែលចូលចតនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា មានផ្ទុកវិជ្ជមានកូរ៉ូណាវីរុស (COVID-១៩) ក្រុមហ៊ុនអាកាសចរណ៍ Thai Airways (THAI) បានបង្កើនការត្រួតពិនិត្យ អ្នកដំណើរសម្រាប់ការហោះហើរពីប្រទេសកម្ពុជា។
លោកSumeth Damrongchaitham ប្រធានក្រុមហ៊ុនTHAI Airway បានឱ្យដឹងថា ក្រសួងសុខាភិបាល បានហាមឃាត់អ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam មិនឱ្យចូលប្រទេសថៃក្នុងរយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២០។
-->
ដោយមានការព្រួយបារម្ភពីសុវត្ថិភាព លើការធ្វើដំណើរតាមផ្លូវអាកាស លោក Saksayam Chidchob រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានបញ្ជាឱ្យអង្គការដឹកជញ្ជូនតាមផ្លូវអាកាសទាំងអស់ ដែលស្ថិតនៅក្រោមក្រសួងដឹកជញ្ជូន រៀបចំការត្រួតពិនិត្យអ្នកដំណើរ ដែលធ្វើដំណើរតាមនាវាទេសចរណ៍ Westerdam និងតម្រូវឱ្យចូលប្រទេសថៃ។
ក្រុមហ៊ុន THAI មានវិធានការណ៍ការពារយ៉ាងតឹងរឹង ប្រឆាំងនឹងការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស (COVID-2019) ដែលផ្អែកលើស្តង់ដារអន្តរជាតិ និងគោរពតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) ក្រសួងសុខភាពសាធារណការ និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT)។
ក្រុមហ៊ុន THAI បានបង្កើននីតិវិធីត្រួតពិនិត្យសម្រាប់អ្នកដំណើរ ដែលបានចេញពីនាវាទេសចរណ៍MS Westerdam និងផ្ទេរទៅកាន់ជើងហោះហើររបស់ក្រុមហ៊ុន THAI ពីទីក្រុងភ្នំពេញ ប្រទេសកម្ពុជាទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិ។
ក្រុមហ៊ុនTHAI បានបង្កើននីតិវិធីត្រួតពិនិត្យ អ្នកដំណើរលើជើងហោះហើរពីភ្នំពេ ញ-បាងកកចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ដូចជា ទី១. រៀបចំឱ្យមានក្រុមពិសេសមួយ ដើម្បីធ្វើដំណើរតាមផ្លូវភ្នំពេញ-បាងកក ដើម្បីសង្កេតមើលរោគសញ្ញា និងអ្នកដំណើរតាមជើងហោះហើរ។ ទី២ បដិសេធការធ្វើដំណើរ ប្រសិនបើអ្នកដំណើរបង្ហាញរោគសញ្ញា ឬអាចជាអ្នកផ្ទុកមេរោគដែលមានសក្តានុពល។
ទី៣ រៀបចំកៅអីអង្គុយពិសេសសម្រាប់អ្នកដំណើរណា ដែលបានចុះចតពីកប៉ាល់ទេសចរណ៍ Westerdam ដែលចែកដាច់ពីអ្នកដំណើរផ្សេងទៀត។ ទី៤ នៅពេលដែលជើងហោះហើរបានវិលត្រឡប់ពីទិសដៅដើមវិញ យន្តហោះត្រូវតែគ្មានការចម្លងនៅក្នុងកាប៊ីនដឹកអ្នកដំណើរ កាប៊ីនយន្ដហោះ និងចំណុចប៉ះចំនួន៣៦ ត្រូវឆ្លងកាត់ការសម្អាតយ៉ាងល្អ។
ក្រុមហ៊ុនTHAI Airway បានធានាដល់អ្នកដំណើរ នូវវិធានការណ៍ការពារដ៏តឹងរឹងរបស់ខ្លួន ដើម្បីការពារប្រឆាំងនឹងការរីករាលដាលនៃមេរោគ COVID-19 ដែលក្រុមហ៊ុន THAI បន្តតាមដានយ៉ាងយកចិត្តទុកដាក់។ ក្រុមហ៊ុន THAI ក៏បានថ្លែងអំណរគុណដល់អង្គការ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងព័ត៌មាន ដើម្បីការពារប្រឆាំងនឹងការរីករាលដាលនៃមេរោគ COVID-19 ដូចជា ក្រសួងសុខាភិបាលអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) អាកាសយានដ្ឋានថៃ (AOT) និងការិយាល័យអន្តោប្រវេសន៍៕