គម្រោងលំនៅដ្ឋានតម្លៃសមរម្យជំហានទី១ គ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានមុនចូលឆ្នាំខ្មែរ

0

ដោយ ហ្សូលី

កណ្តាល៖ គម្រោងលំនៅដ្ឋានតម្លៃសមរម្យជំហានទី១ បានននឹងកំពុងសាងសង់ប្រមាណ ៩០%ហើយ និងធ្វើយ៉ាងណាប្រគល់កម្មសិទ្ធជូនប្រជាពលរដ្ឋដែលជាអតិថិជនឱ្យបានមុនឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ ក៏បានអញ្ជើញចុះពិនិត្យពីដំណើរការគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន worldbridge Homes ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ ២០២០ នេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានមានប្រសាសន៍ថា “នេះជាការចូលរួមយ៉ាងមានឆន្ទះខ្ពស់រវាងក្រុមហ៊ុន និងរាជរដ្ឋាភិបាល ដើម្បីបំពេញសេចក្តីត្រូវការជូនបងប្អូនប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម មានលទ្ធភាពជាវលំនៅឋានតម្លៃសមរម្យដើម្បីរស់នៅ។ “

គម្រោងលំនៅឋានតម្លៃសមរម្យ ជំហានទី ១នេះ មានចំនួន ៦០០ផ្ទះ ដែលសាងសង់ជិតរួចរាល់ហើយ សម្រេចបាន ៩០% នៅសល់ការកែលម្អបន្តិចបន្តួច និងពន្លឿនការងារមួយចំនួនទៀតដូចជា ការតទឹក តភ្លើង ជាដើម។

លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានតម្លៃសមរម្យនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនត្រៀមប្រគល់ជូនអតិថិជនឱ្យបានចូលស្នាក់នៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ក្រុមហ៊ុន worldbridge homes គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដែលមានទុនវិនិយោគប្រមាណ ៧៣លានដុល្លារ សាងសង់លើផ្ទៃដីប្រមាណ ២៣ ហិកតា។

គួរបញ្ជាក់ថា នៅឆ្នាំ ២០១៧ គោលនយោបាយលំនៅឋានដែលមានតំលៃសមរម្យត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការរស់នៅរបស់អ្នកមានប្រាក់ចំណូលទាបនិងមធ្យមដោយជំរុញឱ្យអ្នកអភិវឌ្ឍន៍ផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅរកការអភិវឌ្ឍលំនៅដ្ឋានតម្លៃទាប។ គោលការណ៍នេះផ្តល់នូវការលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍ដូចជា ការកាត់ពន្ធ រួមទាំងការយល់ព្រមលើការអនុញ្ញាតសាងសង់ និងអាជ្ញាប័ណ្ណអាជីវកម្ម។

បច្ចុប្បន្ននេះ មានគំរោងចំនួន ៥ ដែលមានលិខិតអនុញ្ញាតសាងសង់ពីក្រសួង។ មានទីតាំងនៅភ្នំពេញពីរកន្លែង ខេត្តកណ្តាលពីរកន្លែង និងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here