ដោយៈ រ៉ាណេត
ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងកាប់ដើមឈើទាំងអស់ នៅតាមដងផ្លូវម៉ៅសេទុងហើយដាំដើមធ្នង់ជំនួសវិញ ខណៈដែលគម្រោងកែលម្អផ្លូវថ្មើរ ជើងនៅលើផ្លូវម៉ៅសេទុងនេះ ចាប់ផ្តើមដំណើរការ ដោយចាប់ពីចំណុចស្តុបចំការមនមក ដល់ស្ពាន អាកាស៥មករាដែលមានប្រវែងជាង៥គីឡូម៉ែត្រ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងនៅក្នុងកិច្ចប្រជុំ កាលពីចុងសប្ដាហ៍កន្លងទៅថា នេះជា លើកទី៣ហើយ ដែលអាជ្ញាធររាជធានីភ្នំពេញបានធ្វើការប្រជុំដើម្បីពិភាក្សាឆ្លងគម្រោងកែលម្អ ផ្លូវ ថ្មើរជើង នៅលើមហាវិថីម៉ៅសេទុង។
គម្រោងថ្មីនេះ លោកអភិបាលរាជធានីបានបញ្ជាក់ថា និងកាត់ដើមឈើចាស់ៗទាំងអស់ចោលហើយដាំជំនួសឡើងវិញ ដោយឈើធ្នង់ដែលមានទំហំប៉ុន ក ជើងឡើងទៅ ដើម្បីឱ្យផ្លូវនេះជាផ្លូវដ៏ល្អមានទាំងចំណតរថយន្ត មានទាំងផ្លូវថ្មើរជើង មានទាំ ងសួ ន ច្បារ រួមនឹងផ្លូវសម្រាប់ជិះកង់ផងដែរ។
លោកបានបញ្ជាក់ផងដែរថា ការកាប់ដើមឈើចាស់ៗចោលនេះ ដោយសារតែដើមឈើខាងលើមានអាយុកាលយូរឆ្នាំហើយ ដើមឈើខ្លះមានប្រហោងក្នុង ហើយតែង បង្កផលប៉ះពាល់ដល់អ្នកដំណើរដោយពេលខ្លះ បានបាក់ធ្លាក់សង្កត់ ទៅលើរថយន្តបង្ក ឱ្យ មា នគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋផងដែរ។ ទន្ទឹមនិងការងារកែលម្អផ្លូវថ្មើរជើងនៅលើប ណ្តោ យផ្លូវនេះយើងក៏សម្រេច ឱ្យមានការកាត់ដើមឈើចាស់ៗទាំងអស់នេះ ចេញជាមួ យនឹងការដាំដើមឈើ ប្រភេទធ្នង់នៅសងខាងផ្លូវនេះឡើងវិញ។
លោកឃួង ស្រេង បានបន្តថា បើគម្រោងអនុវត្តន៍ផ្លូវថ្មើរជើងនៅលើបណ្ដោយផ្លូវនេះទទួលបានជោគជ័យនោះវាគឺជា គំរូល្អសម្រាប់យើងយកទៅអនុវត្តនៅ តាមហាវិថីធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ ដោយសារតែផ្លូវមួយចំនួនត្រូវបានប្រជាពល រដ្ឋ ធ្វើ ការរំលោភយកចិញ្ចើមផ្លូវ រហូតដល់ទូកផ្លូវថែមទៀត ដែលធ្វើឱ្យបាត់បង់សណ្ដាប់ ធ្នាប់យ៉ាងខ្លាំង៕






