ដោយ ប៊ី
ភ្នំពេញៈ ការថែរក្សាអាគារចាស់គឺជាឱកាសមួយ សម្រាប់បង្កើតតម្លៃសម្រាប់ភ្នំពេញ សង្គម និងវិស័យទេសចរណ៍។ នេះបើយោងតាមអ្នកជំនាញផ្នែកអាជីវកម្មសំណង់។

លោកVasu Poshyanandana ប្រធានក្រុមហ៊ុន Achitect’20 ដែលមានមូលដ្ឋាននៅទីក្រុងបាងកក នៅឯកិច្ចប្រជុំមួយនៅសណ្ឋាគារ Palace Gate Hotel កាលពីម្សិលមិញ ដើម្បីឆ្លើយតបទៅនឹងការរីកដុះដាលនៃអាគារ ដែលកំពុងរីកចម្រើននៅក្នុងរាជធានីនៃកម្ពុជាកាលពីម្សិលម៉ិញថា ការអភិរក្ស និងថែរក្សារមណីយដ្ឋានបេតិកភណ្ឌគឺជាឱកាសមួយ ដើម្បីបង្កើតអគារទាក់ទាញថ្មីដោយប្រើបច្ចេកវិទ្យាទំនើប និងសម្ភារៈដើមទំនើប។
លោកVasu បានថ្លែងថា “ការកែច្នៃអាគារចាស់ៗគឺដើម្បីបង្កើតឱកាសអាជីវកម្មថ្មី និងអាចបង្កើតតម្លៃសម្រាប់សហគមន៍ និងសង្គម”។លោកបន្តថា “សំណង់របស់ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ ដែលមានអាគារថ្មីៗ អាគារខ្ពស់ៗ ផ្សារទំនើប កាស៊ីណូ បុរី និងលំនៅដ្ឋានលំដាប់ប្រណីតក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ”។
បច្ចុប្បន្នក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងធ្វើការរួមគ្នាដើម្បីអប់រំប្រជាជន នៅលើអាគារសម័យអាណានិគម ដើម្បីរក្សានូវលក្ខណៈប្លែកៗរបស់ពួកគេ។
នៅក្នុងសិក្ខាសាលាដែលរៀបចំឡើងកាលពីសប្តាហ៍មុន លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអំពាវនាវឲ្យគម្រោងសាងសង់ថ្មី ត្រូវភ្ជាប់គ្នាជាមួយស្ថាបត្យកម្ម ដែលមានលក្ខណៈជាខ្មែរដើម្បីបង្ហាញពីអត្តសញ្ញាណជាតិនៅក្នុងវិស័យសំណង់៕






