ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា តំបន់មួយចំនួនដែលស្ថិតនៅក្នុងស្រុកល្វាឯម និងអរិយក្សត្រ ខេត្តកណ្តាល នឹងត្រូវកាត់បង្កើតធ្វើជាខណ្ឌថ្មីមួយទៀតដែលចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនៅពេលខាងមុខនេះបន្ទាប់ពីស្ពានចំនួន២ត្រូវបានសាងសង់។

គម្រោងនៃការកាត់ចំណែកតំបន់នៃស្រុកល្វាឯម និងអរិយក្សត្រ ធ្វើជាខណ្ឌថ្មីនៃរាជធានីភ្នំពេញ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រកាសនៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង នៃគណៈសង្ឃនាយកនៅវត្តចំពុះក្អែកនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០៕








