ដោយ ហ្សូលី
ភ្នំពេញៈ បើតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលអង់គ្លេស កាលពីចន្ទបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអង់គ្លេស និងអាមេរិក បន្ថែមទឹកប្រាក់ប្រមាណជាង ៤ពាន់លានដុល្លារ សម្រាប់សេដ្ឋកិច្ចអង់គ្លេស១៥ឆ្នាំទៅមុខទៀត។

កម្មវត្ថុនៅក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក ត្រូវបានលាតត្រដាង ហើយនាយករដ្ឋមន្ត្រីអង់គ្លេស លោកBoris Johnson ដែលគេតាំងនាមថាជា “អ្នកពូកែចរចាបំផុតលើមុខជំនួញ”បានសន្យាថា នឹងរារាំងកិច្ចព្រមព្រៀងមួយ ធ្វើយ៉ាងណាជំរុញការនាំចេញផលិតផលអង់គ្លេស រាប់ចាប់ពីទឹកដោះគោរហូតដល់រថយន្ត។
រដ្ឋាភិបាលបាននិយាយថា កិច្ចព្រមព្រៀងមួយនេះ អាចធ្វើឱ្យទំហំសេដ្ឋកិច្ចអង់គ្លេសកើនឡើងដល់៣,៤ពាន់លានផោន (៤,៣ ពាន់លានដុល្លារ) ឬ០,១៦% ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។ លំហូរពាណិជ្ជកម្មអាត្លង់ទិក នឹងកើនឡើងប្រមាណ១៥,៣ពាន់លានអឺរ៉ូ (១៩,៥ ពាន់លានដុល្លារ)ក្នុងរយៈពេលដូចគ្នា។
រដ្ឋលេខាធិការពាណិជ្ជកម្មអន្តរជាតិអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏មានមហិច្ឆតា ជាមួយដៃគូរបស់យើងនៅជុំវិញពិភពលោក ជាឱកាសសំខាន់មួយរបស់ចក្រភពអង់គ្លេស ដែលបានក្លាយជាប្រទេសពាណិជ្ជកម្មឯករាជ្យម្តងទៀត”។ លោកបន្តថា “រដ្ឋាភិបាលបាននិយាយថា ខ្លួនសង្ឃឹមថា កិច្ចព្រមព្រៀងថ្មីនឹងគ្របដណ្ដប់លើពាណិជ្ជកម្ម របស់ចក្រភពអង់គ្លេស៨០% នៅឆ្នាំ២០២២”។
ការឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិកអាចជាការពិបាក ទោះយ៉ាងណាទីក្រុងវ៉ាស៊ីនតោន ខ្វះការលើកទឹកចិត្តដ៏ធំមួយ៖ ក្រុមហ៊ុនអាមេរិកបាននាំចេញទៅចក្រភពអង់គ្លេសច្រើនជាងចក្រភពអង់គ្លេសននាំចូលអាមេរិក ហើយវាក៏ទំនងជាធ្វើឱ្យមានការទាមទារដែលមិនអាចពិពណ៌នាបាន។
សហរដ្ឋអាមេរិកនឹងជំរុញយ៉ាងខ្លាំង ក្នុងការបើកទីផ្សារចក្រភពអង់គ្លេសទៅកាន់ការនាំចេញកសិកម្មបន្ថែមទៀត រួមទាំងសាច់មាន់ ដែលលាងជាមួយក្លរីន និងសាច់គោដែលត្រូវបានព្យាបាលដោយអរម៉ូន។ វាក៏អាចទទូចឱ្យមានការផ្លាស់ប្តូរច្បាប់តម្លៃឱសថផងដែរ។

កាលពីថ្ងៃច័ន្ទ រដ្ឋាភិបាលអង់គ្លេសបានសន្យា ការពារសេវាកម្មសុខភាពជាតិរបស់ខ្លួន និងធានានូវស្តង់ដារខ្ពស់សម្រាប់កម្មករ និងអ្នកប្រើប្រាស់ចក្រភពអង់គ្លេស៕






