ដោយៈ រ៉ាណេត
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យចំនួន២ ទទួលស្គាល់ជាផ្លូវការ នូវសមាសភាពការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្មកម្ពុជា និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤។
តាមរយៈអនុក្រឹត្យ ដែលចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០បានបញ្ជាក់ថា សមាសភាពការិល័យប្រតិបត្តិសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤ មានចំនួន៤០រូប ក្នុងនោះមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្ម និងអនុប្រធាន៣៧រូប ព្រមទាំងហិរញ្ញឹក១រូប និងលេខាធិការ១រូប។
សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១ មានចំនួន៤០រូបផងដែរ ដែលបែងចែកតាមប្រភេទអាជីវកម្ម ហើយអ្នកឧកញ៉ា គិត ម៉េង គឺជាប្រធានសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១ នេះផងដែរ។
សេចក្ដីលម្អិតដែលបង្ហាញ ពីសមាសភាពប្រតិបត្តិសភាពាណិជ្ជកម្ម និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លម្អិតមានរាយនាមនៅក្នុងអនុក្រឹត្យដូចខាងក្រោមនេះ ៖












