ក្រុមហ៊ុនSinohydroផ្តល់ថវិកាចំនួន៨០ម៉ឺនដុល្លារសាងសង់ទំនប់បង្ហៀរទឹក នៅព្រែកកំពង់បាយ

0

ដោយវុត្ថា

ភ្នំពេញៈ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា និងកិច្ចការពារបរិស្ថាន និងសង្គម ក្រុមហ៊ុនវារីអគ្គិសនីកំចាយSinohydro Kamchay Hydroelectric Project Co.,LTD បានផ្តល់ជំនួយសាងសង់ទំនប់បង្ហៀរទឹក នៅព្រែកកំពង់បាយ ស្ថិតនៅក្នុងស្រុកទឹកឈូ តំបន់វារីអគ្គិសនីខេត្តកំពត ក្នុងទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារអាមេរិក។

លោក Wang Tiefeng នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនSinohydro Kamchay Hydroelectric Project Co.,LTD  នៅក្នុងធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងក្រុមហ៊ុនវារីអគ្គិសនីកំចាយ Sinohydro កាលពីពេលថ្មីៗនេះ ឱ្យដឹងថា ការផ្តល់ជំនួយនេះ គឺជាក្នុងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា-ចិន ហើយបច្ចុប្បន្ន ដៃគូទាំងពីរបានក្លាយជាមិត្តដែកថែបជាប្រវត្តិសាស្ត្រ តាមរយៈការរិតចំណងមិត្តភាពរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ធ្វើឲ្យការអនុវត្តគម្រាងអភិវឌ្ឍន៌នានា រវាងកម្ពុជា-ចិន ត្រូវធ្វើឡើងជាបន្តបន្ទាប់ ។

លោកទេសរដ្ឋមន្រ្តីចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានលើកឡើងពីសារ:សំខាន់ នៃមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា-ចិន និងផលប្រយោជន៍នៃការបង្កើតទំនប់បង្ហៀរទឹកនៅស្រុកកំពង់បាយ ស្រុកទឹកឈូ ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលដើម្បី ទាញប្រភពធុនធានទឹកពីទំនប់វារីអគ្គិសនីកំចា​យ ខេត្តកំពត ដែលហូរធ្លាក់ចូលសមុទ្រតាមព្រែកកំពង់បាយ ប្រមាណ១.៧៧០លានម៉ែត្រត្រីគុណ (មួយពាន់ប្រាំពីររយចិតសិបលានម៉ែតត្រីគុណ) ក្នុងមួយឆ្នាំ ស្របពេលដែលតម្រូវការទាញទឹកចូល រោងចក្រផលិតទឹកស្អាតស្ថិតក្នុងសមត្ថភាពត្រឹម៦ ម៉ឺន ម៉ែត្រ​ត្រីគុណ ក្នុងមួយថ្ងៃស្មើនឹង២២លានម៉ែត្រត្រីគុណក្នុងមួយឆ្នាំ។

លោមទេសរដ្ឋមន្រ្តីរំពឹងថា ក្រុមហ៊ុនវារីអគ្គិសនីកំចាយ នឹងអនុវត្តការងារនេះ បានឆាប់រហ័ស ប្រកបដោយគុណភាព សុវត្ថភាព សម្រាប់បម្រើផលប្រយោជន៍ដល់វិស័យទឹកស្អាតខេត្តកំពត ដែលកំពុងមានតម្រូវការកើនឡើង ។ បន្ទាប់ពីទំនប់បង្ហៀរទី១ អនុវត្តដោយក្រុមហ៊ុនវារីអគ្គិសនី Sinohydro ត្រូវបានសាងសង់រួច ការសាងសង់ទំនប់បង្ហៀរទី២នៅផ្នែកខាងក្រោម នឹងត្រូវពិនិត្យលទ្ធភាពបន្តទៀត ដែលត្រូវប្រើប្រាស់ដោយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាព និងសក្តានុពលនៃប្រភពធុនធានទឹកដែលមាន ដោយឈរលើកិច្ចការពារបរិស្ថាន និងផលប៉:ពាល់សង្គមខ្ពស់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here