ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនEmerald Resources ដែលបានចុះបញ្ជីនៅក្នុងប្រទេសអូស្រ្តាលីរៀបចំគោលដៅរបស់ខ្លួន ដើម្បីក្លាយជាអ្នកផលិតមាសខ្នាតធំ ដំបូងបង្អស់នៅកម្ពុជាក្នុងត្រីមាសទី២ ឆ្នាំ២០២១ បន្ទាប់ទទួលបានហិរញ្ញប្បទាន៦០លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងរ៉ែមាសនៅខេត្តមណ្ឌលគីរី។

នាយកគ្រប់គ្រងក្រុមហ៊ុន Emerald Resources លោកMorgan Hart បាននិយាយថា យើងក៏សូមថ្លែងអំណរគុណចំពោះក្រសួងរ៉ែ និងថាមពលកម្ពុជា និងរដ្ឋមន្រ្តីក្រសួងលោក ស៊ុយសែមសម្រាប់កិច្ចខិតខំប្រឹងប្រែង ប្រកបដោយតម្លាភាព និងសហការគ្នាដែលធ្វើឡើង ប្រកបដោយវិជ្ជាជីវៈ ដើម្បីផ្តល់សិទ្ធិពេញលេញដល់គម្រោងមាសអូរខ្វាវសម្រាប់ការអភិវឌ្ឍ។
លោកបានមានប្រសាសន៍ថា“ជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀង និងមាគ៌ាច្បាស់លាស់សម្រាប់ការផ្តល់ហិរញ្ញប្បទាន យើងទន្ទឹងរង់ចាំការសម្រេចគោលដៅរបស់យើងដើម្បីក្លាយជាអ្នកផលិតមាសខ្នាតធំ លើកដំបូងបង្អស់នៅកម្ពុជាក្នុងត្រីមាសទី២ ឆ្នាំ ២០២១”។
ក្រុមហ៊ុន Emerald Resources បានចុះកិច្ចព្រមព្រៀងតម្លៃ៦០លានដុល្លារជាមួយក្រុមហ៊ុន Sprott Private Resource Lending ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងទាញយករ៉ែមាស នៅតំបន់អូរខ្វាវនៅខេត្តមណ្ឌលគីរី។ ក្រុមហ៊ុននេះ ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនរ៉ែ Renaissance Minerals (Cambodia) រំពឹងថានឹងទាញយករ៉ែមាសពីគម្រោងមាសអូរខ្វាវនៅត្រីមាសទី២ ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃពុធកន្លងមកនេះ។
យោងតាមការប្រកាសរបស់ក្រុមហ៊ុន ហិរញ្ញប្បទានបន្ថែមនៃគម្រោងទាញយករ៉ែមាសអូរខ្វាវរបស់ក្រុមហ៊ុន Sprott នឹងរួមបញ្ចូលគ្នាជាមួយអភិវឌ្ឍន៍ដ៏រឹងមាំរបស់ក្រុម Emerald ជាមួយនឹងកម្លាំងហិរញ្ញវត្ថុរបស់ក្រុម Sprott។
កិច្ចព្រមព្រៀងឥណទាន គឺជាការឈានទៅរកដំណើរការដ៏ហ្មត់ចត់ និងសហការគ្នាដោយក្រុមហ៊ុន Emerald និងក្រុមហ៊ុន Sprott ។ ការអនុវត្តគម្រោងអូរខ្វាវក៏បានផ្តល់លទ្ធភាពដល់កន្លែងទិញ និងអភិវឌ្ឍន៍១០០លានដុល្លារ ដើម្បីផ្តល់មូលនិធិសម្រាប់ឱកាសអភិវឌ្ឍ និងការទិញនាពេលអនាគត។
កញ្ចប់ហិរញ្ញវត្ថុ និងការទាញយកលើកដំបូង នៅតែស្ថិតក្រោមល័ក្ខខ័ណ្ឌ ដែលមានជាអាទិ៍ ដែលរួមបញ្ចូលទាំងការប្រតិបត្តិឯកសារ និងកន្លែងសុវត្ថិភាពទាំងអស់ ដែលត្រូវបានរំពឹងថានឹងបញ្ចប់នៅដំណាច់ត្រីមាសទី១៕






