ដោយគង់ សូរិយា
ភ្នំពេញៈ មហាសេដ្ឋីJack Maដែលបានចូលនិវត្តន៍៍ពីក្រុមហ៊ុនAlibaba បានប្រកាសលើបណ្តាញទំនាក់ទំនងសង្គមថា លោកនឹងផ្តល់ម៉ាស់១,៨លាន និងសម្ភារៈបរិក្ខាជាច្រើនទៀតដល់ប្រទេសកម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀត។
តាមរយៈសារលើគណនេយ្យTwitterរបស់លោក លោកJack Maបានសរសេរនៅថ្ងៃទី២១ មិនានេះថា អាហ្គានីស្ថាន បង់ក្លាដេស កម្ពុជា ម៉ាល់ឌីវ ម៉ុងហ្គោលី ភូមា នេប៉ាល់
ប៉ាគីស្ថាន និងប្រទេសស្រីលង្ការ នឹងទទួលបានជំនួយបន្ទាន់មួយចំនួន សំរាប់ប្រយុទ្ឋប្រឆាំងនឹងជំងឺCovid19 ដែលសម្ភារៈទាំងនោះរួមមានឈុតការពារម៉ាស៊ីនអុកស៊ីសែន រួមទាំងទែរម៉ូម៉ែត្រ។
កាលពីដើមសប្តាហ៍នេះមហាសេដ្ឋីរូបនេះ ក៏បានប្រកាសថា មូលនិធិJack Ma និងមូលនិធិAlibaba កំពុងដឹកជំនួយបន្ទាន់ដល់សហរដ្ឋអាមេរិក ក្រោយពីបានជួយដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ឋប្រឆាំងCovid19នៅប្រទេសជប៉ុន អ៊ីរ៉ង់ និងអ៊ីតាលីរួចមក។ ក្រុមការងាររបស់លោក ក៏បានពង្រីកការដឹកជញ្ជូនឧបករណ៍ធ្វើតេស្តជួយដល់បណ្តាប្រទេសមួយចំនួននៅទ្វីបអាហ្រ្វិកផងដែរ៕






