អ្នកនាំពាក្យ៖ គម្រោងវិនិយោគនានានៅក្នុងខេត្តព្រះសីហនុបានថមថយល្បឿន

0
អ្នកនាំពាក្យ៖ គម្រោងវិនិយោគនានានៅក្នុងខេត្តព្រះសីហនុបានថមថយល្បឿន

ដោយ វុត្ថា

ភ្នំពេញ៖ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានឱ្យ​ថា គម្រោង​វិនិយោគ​នានា​នៅក្នុង​ខេត្ត​ព្រះសីហនុ ហាក់​មាន​សញ្ញា​ថមថយ​ខ្លះ ក្នុងអំឡុងពេល​ដែលមាន​ការផ្ទុះ​នៅ​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​កូ​វីដ១៩ នៅក្នុង​ប្រទេស​កម្ពុជា។

លោក​ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានឱ្យដឹង​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២០ នេះ​ថា នៅក្នុង​មួយរយៈ​ចុងក្រោយ​នេះ មានការ​ថមថយ​ខ្លះ​លើ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ សណ្ឋាគារ​និង​ទេសចរណ៍​ជាដើម តែ​មិនមាន​នៅក្នុង​ខេត្ត​ព្រះសីហនុ​នោះទេ ស្ទើ​តែ​គ្រប់​ទី​ន្លែ​ង​ទាំងអស់។

លោក​បន្តថា “បញ្ហា​ជំងឺ​កូ​វីដ១៩នេះ​ជា​រឿង​ដែល​សំខាន់ សម្រាប់​ធ្វើឱ្យ​សកលលោក​មានការ​ថម​ថយ​ដូចគ្នា តែ​អ្វី​ជា​កិច្ចការ​អាទិភាព​ដែល​រដ្ឋបាលខេត្ត កំពុង​យកចិត្តទុកដាក់​ខ្លាំង លើ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ១៩ ដែល​បាន​នឹង​កំពុង​រាតត្បាត។

លោក​បន្ថែម​ទៀ​ថា ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ក៏បាន និង​ដាក់ចេញ​នូវ​វិធានការផ្សេងៗដើម្បី​ទប់ស្កាត់​នូវ​ជំងឺ​នេះ កុំឱ្យ​មានការ​រីក​រាល​ដាល ទៅដល់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រ​ហ​សីហនុ​ទាំងមូល។

លោក​ច្រឹ​ក  សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នា​ក់​អចលនវត្ថុ​កម្ពុជា បានឱ្យដឹង​ដែរ​ថា វិស័យ​អចលនទ្រព្យ​របស់​កម្ពុ​ជា​បាន និង​កំពុង​ថមថយ​ក្នុង​រយៈពេល​ខ្លី​ជាពិសេស​ក្នុងអំឡុង​ខែមីនា ឆ្នាំ ២០២០នេះ តែ​មិន​ធ្វើឱ្យ​វិស័យ​អចលនទ្រព្យ ដែលជា​សសរស្តម្ភ​សេដ្ឋកិ្ច​ថមថយ​ខ្លាំង​នោះទេ។

លោក​បន្តថា “វិស័យ​អាទិភាព​មួយ​នេះ នៅតែ​ពង្រឹង​អាទិភាព​របស់ខ្លួន និង​នៅតែ​ដើរតួ​ជាស​រសរ​ស្តម្ភ ក្នុងការ​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រឹងរ​មាំ។លោក​ថា “នៅ​ដើមឆ្នាំ២០២០ នេះ មាន​គម្រោង​ស្នើសុំ​វិនិយោគ​ច្រើន តែ​យើង​មិនទាន់​ដឹងថា​គម្រោង​ធ្វើ​ឬក៏​មិន​ធ្វើ​នោះទេ តែ​ស​ម្រ​ប់​គម្រោងចាស់ៗនៅតែ​ដំណើរការ​ដដែល​បើទោះបី​មានការ​ផ្ទុះ​នូវ​ជំងឺ​កូ​វីដ១៩ ក៏ដោយ។

ខេត្ត​ព្រះសីហនុ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ជា តារា​រៈនា​ទិសនិរតី ជាមួយនឹង​សន្ទុះ​នៃ​ការអភិវឌ្ឍ​ដ៏​ខ្លាំងក្លា និង​ប្រកបដោយ​ចីរភាព ជាពិសេស​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ រួមមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​ស្នាក់នៅ​រួម សណ្ឋាគារ មណ្ឌល​កំសាន្ត។ ល។

ជាមួយគ្នានេះ​រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​យក​ខេត្ត​ព្រះសីហនុ​ជា​ប៉ូល​អភិ​វ  ឌ្ឍ​ជាតិ​ប្រកបដោយ ចីរភាព នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា តាមរយៈ ការអភិវឌ្ឍ​ទីក្រុង​ទំនើប រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង៕

LEAVE A REPLY

Please enter your comment!
Please enter your name here