អាជ្ញាធរអគ្គិសនីកម្ពុជាជំរុញឲ្យកប់បណ្តាញអគ្គិសនីក្រោមទឹក

0
អាជ្ញាធរអគ្គិសនីកម្ពុជាជំរុញឲ្យកប់បណ្តាញអគ្គិសនីក្រោមទឹក

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានចេញ​នូវ​សេចក្ដីណែនាំ និង​គោលការណ៍​នៃ​ការប្រើប្រាស់ រួមជាមួយ​នឹង​ការ​តម្លើង​បង្គោល​អគ្គិ​សន​នី ជាពិសេស​ការ​កប់​កាប​ក្រោម​ទឹកទន្លេ និង​សមុទ្រ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព ក៏ដូចជា​ជាការ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​រោងចក្រ​ផលិត​សម្ភារៈ និង​បរិក្ខា​អគ្គិសនី​ក្នុងស្រុក។

យោងតាម​សេចក្ដីណែនាំ​របស់​អាជ្ញាធ​រ​អគ្គិសនី​កម្ពុជា ដែល​ទើប​ទទួលបាន​កាលពីពេលថ្មីៗនេះ​បាន​លើកឡើងថា កាលពីពេល​កន្លងទៅនេះ ខ្សែ​បណ្ត​ញ​អគ្គិសនី​ដែល​បាន​សាងសង​តម្លើង​រួច បាន​ជួបប្រទះ​នឹង​ហានិភ័យ​ជាច្រើន ខណៈដែល​ប្រទេស​កម្ពុជា​បានចាប់ផ្ដើម​ប្រើប្រាស់​កាប​អគ្គិសនី​កប់​ក្រោម​ទឹក ទាំង​ក្នុង​ទន្លេ និង​ក្រោ​ន​សមុទ្រ។

ជាការ​ធានាបាន​នូវ​សុវត្ថិភាព​ចំពោះ​មនុស្ស សត្វ ពាក់ព័ន្ធ​ទៅនឹង​ការសាងសង់​ត  ម្លើ​ង​ខ្សែបណ្តាញ​អគ្គិសនី និង​ដាក់​កាប​កប់​ក្រោម​ទឹក អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានធ្វើ​ការណែនាំ និង​ជំរុញ​ឱ្យ​អនុវត្ត​យ៉ាង​មា​ប​ន្រ​សិទ្ធ​ភាព។

សម្រាប់​អ្នក​កាន់​អាជ្ញាប័ណ្ណ លើ​ការទទួល​ផ្គត់ផ្គង់​សេវា​ថាមពល​អគ្គិសនី ដោយ​ប្រើ​កាប​កប់​ក្រោម​ទឹក ត្រូវតែ​ប្រើប្រាស់​ខ្សែកាប​អគ្គិសនី​កប់​ក្រោម​ទឹក (Submarine Cable ) និង​ត្រូវ​អនុវត្តតាម​លក្ខណៈ​បច្ចេកទេស ណិ​តិ​វិធី​នៃ​ការ​តម្លើង និង​នីតិវិធី​នៃ​កា​ថែរក្សា​ខ្សែកាប​អគ្គិសនី​កប់​ក្រោម​ទឹក​ឱ្យបាន​ម៉ត់ចត់​ជាទីបំផុត។

ដោយឡែក សម្រាប់​អ្នក​ដែល​កាន់​អាជ្ញា​បណ្ណ​ផ្គត់ផ្គង់ សេវា​ថាមពល​អគ្គិសនី​ដែល​ត្រូវ​ប្រើ​បង្គោល ត្រូវតែ​ប្រាកដថា បង្គោល​អគ្គិសនី​មានគុណ​ភាព ស្របទៅតាម​ទម្រង់ (Structure Design) និង​លក្ខខណ្ឌ​បច្ចេកទេស (Technical Specifications) ដែល​បានកំណត់​ក្នុង​ស្ដង់ដារ​បច្ចេកទេស​អគ្គិសនី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ មានន័យថា អ្នក​កាន់​អាជ្ញា​បណ្ណ ត្រូវ​ទិញ​បង្គោល​អគ្គិសនី​ពី​រោងចក្រ ផលិត​បង្គោល​អគ្គិសនី​ណា ដែល​បាន​ផលិត​បង្គោល​អគ្គិសនី​ស្របតាម​ទម្រង់ និង​លក្ខខណ្ឌ​បច្ចេកទេស​កំណត់​ក្នុង​ស្ដង់ដា​បច្ចេកទេស​អគ្គិសនី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការធ្វើ​តេស្ត​ពី​គុណភាព​នៃ​កម្លាំង​ទប់ និង​ភាព​រលាស់រ​បស់បង្គោល។

សេចក្តីណែនាំ​ដដែល​បាន​បន្តថា ជាមួយគ្នានេះ សម្រាប់​អ្នក​កាន់​អាជ្ញា​បណ្ណដាំ​បង្គោល ក៏ត្រូវ​រៀបចំ​ការដាំ​បង្គោល​អគ្គិសនី និង​ការប្រើ​កម្លាំង​ទប់​នៃ​បង្គោល​អគ្គិសនី​តាម​ទីតាំង​បង្គោលនីមួយៗ ឱ្យបាន​ត្រឹមត្រូវ​តាម​ការសិក្សា និង​គណនា​ច្បាស់លាស់។ ក្នុងករណី​អ្នកម៉ៅការ​ការសាងសង់ ខ្សែបណ្តាញ​អគ្គិសនី​ឱ្យ​ក្រុមហ៊ុន​សាងសង់ តម្លើង​ណាមួយ អ្នក​កាន់​អាជ្ញា​បណ្ណ​ត្រូវធ្វើ​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​បញ្ហា​ខាងលើនេះ​ឱ្យបាន​ម៉ត់ចត់​បំផុត ទាំង​ក​កត្តា​សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ គឺជា​ការទទួលខុសត្រូវ​របស់​អ្នក​កាន់​អាជ្ញា​បណ្ណ​ទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here