ដោយៈ រ៉ាណេត
ភ្នំពេញៈ អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញនូវសេចក្ដីណែនាំ និងគោលការណ៍នៃការប្រើប្រាស់ រួមជាមួយនឹងការតម្លើងបង្គោលអគ្គិសននី ជាពិសេសការកប់កាបក្រោមទឹកទន្លេ និងសមុទ្រ ដើម្បីធានាបាននូវសុវត្ថិភាព ក៏ដូចជាជាការលើកទឹកចិត្តដល់អ្នកវិនិយោគរោងចក្រផលិតសម្ភារៈ និងបរិក្ខាអគ្គិសនីក្នុងស្រុក។
យោងតាមសេចក្ដីណែនាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលទើបទទួលបានកាលពីពេលថ្មីៗនេះបានលើកឡើងថា កាលពីពេលកន្លងទៅនេះ ខ្សែបណ្តញអគ្គិសនីដែលបានសាងសងតម្លើងរួច បានជួបប្រទះនឹងហានិភ័យជាច្រើន ខណៈដែលប្រទេសកម្ពុជាបានចាប់ផ្ដើមប្រើប្រាស់កាបអគ្គិសនីកប់ក្រោមទឹក ទាំងក្នុងទន្លេ និងក្រោនសមុទ្រ។
ជាការធានាបាននូវសុវត្ថិភាពចំពោះមនុស្ស សត្វ ពាក់ព័ន្ធទៅនឹងការសាងសង់ត ម្លើងខ្សែបណ្តាញអគ្គិសនី និងដាក់កាបកប់ក្រោមទឹក អាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើការណែនាំ និងជំរុញឱ្យអនុវត្តយ៉ាងមាបន្រសិទ្ធភាព។
សម្រាប់អ្នកកាន់អាជ្ញាប័ណ្ណ លើការទទួលផ្គត់ផ្គង់សេវាថាមពលអគ្គិសនី ដោយប្រើកាបកប់ក្រោមទឹក ត្រូវតែប្រើប្រាស់ខ្សែកាបអគ្គិសនីកប់ក្រោមទឹក (Submarine Cable ) និងត្រូវអនុវត្តតាមលក្ខណៈបច្ចេកទេស ណិតិវិធីនៃការតម្លើង និងនីតិវិធីនៃកាថែរក្សាខ្សែកាបអគ្គិសនីកប់ក្រោមទឹកឱ្យបានម៉ត់ចត់ជាទីបំផុត។
ដោយឡែក សម្រាប់អ្នកដែលកាន់អាជ្ញាបណ្ណផ្គត់ផ្គង់ សេវាថាមពលអគ្គិសនីដែលត្រូវប្រើបង្គោល ត្រូវតែប្រាកដថា បង្គោលអគ្គិសនីមានគុណភាព ស្របទៅតាមទម្រង់ (Structure Design) និងលក្ខខណ្ឌបច្ចេកទេស (Technical Specifications) ដែលបានកំណត់ក្នុងស្ដង់ដារបច្ចេកទេសអគ្គិសនី នៃព្រះរាជាណាចក្រកម្ពុជា។ មានន័យថា អ្នកកាន់អាជ្ញាបណ្ណ ត្រូវទិញបង្គោលអគ្គិសនីពីរោងចក្រ ផលិតបង្គោលអគ្គិសនីណា ដែលបានផលិតបង្គោលអគ្គិសនីស្របតាមទម្រង់ និងលក្ខខណ្ឌបច្ចេកទេសកំណត់ក្នុងស្ដង់ដាបច្ចេកទេសអគ្គិសនី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការធ្វើតេស្តពីគុណភាពនៃកម្លាំងទប់ និងភាពរលាស់របស់បង្គោល។
សេចក្តីណែនាំដដែលបានបន្តថា ជាមួយគ្នានេះ សម្រាប់អ្នកកាន់អាជ្ញាបណ្ណដាំបង្គោល ក៏ត្រូវរៀបចំការដាំបង្គោលអគ្គិសនី និងការប្រើកម្លាំងទប់នៃបង្គោលអគ្គិសនីតាមទីតាំងបង្គោលនីមួយៗ ឱ្យបានត្រឹមត្រូវតាមការសិក្សា និងគណនាច្បាស់លាស់។ ក្នុងករណីអ្នកម៉ៅការការសាងសង់ ខ្សែបណ្តាញអគ្គិសនីឱ្យក្រុមហ៊ុនសាងសង់ តម្លើងណាមួយ អ្នកកាន់អាជ្ញាបណ្ណត្រូវធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ហាខាងលើនេះឱ្យបានម៉ត់ចត់បំផុត ទាំងកកត្តាសុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ គឺជាការទទួលខុសត្រូវរបស់អ្នកកាន់អាជ្ញាបណ្ណទាំងស្រុង៕






