ដោយ ប៊ី
ភ្នំពេញៈ ប្រតិបត្តិករកាស៊ីណូកម្ពុជាណាហ្គាខប (NagaCorp) បានអះអាងថា គម្រោង Naga3 តម្លៃ ៣,៥ពាន់លានដុល្លារ នៅបន្តការអភិវឌ្ឍដោយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៥ បើមានវិបត្តិផ្ទុះឡើងនៃជំងឺ COVID-19 ។

ដោយ ប៊ី
ភ្នំពេញៈ ប្រតិបត្តិករកាស៊ីណូកម្ពុជាណាហ្គាខប (NagaCorp) បានអះអាងថា គម្រោង Naga3 តម្លៃ ៣,៥ពាន់លានដុល្លារ នៅបន្តការអភិវឌ្ឍដោយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៥ បើមានវិបត្តិផ្ទុះឡើងនៃជំងឺ COVID-19 ។

ក្រមហ៊ុនបានឱ្យដឹងនៅក្នុងឯកសារមួយ ក្នុងផ្សារភាគហ៊ុនហុងកុងកាលពីថ្ងៃពុធកន្លងមកនេះថា “ទោះបីមានការភ័យខ្លាច Covid-19 ក្រុមហ៊ុននឹងបន្តការអភិវឌ្ឍគម្រោង Naga3 ហើយការរំពឹងទុកថា គម្រោង Naga3 នឹងបញ្ចប់ដោយជោគជ័យនៅឆ្នាំ ២០២៥ … នឹងបង្កើនសមត្ថភាពក្រុមយ៉ាងហោចណាស់ពីរដង។
ទោះបីជាយ៉ាងក៏ដោយ ក្រុមហ៊ុននឹងកាត់បន្ថយការសាងសង់អាគារចំនួនពីរ ដែលដំបូងឡើងគ្រោងសាងសង់អាគារចំនួន៥ មកសាងសង់ត្រឹម៣អាគារវិញ ខណៈការសាងសង់គ្រឺះគម្រោងទី៣នេះ គ្រោងនឹងចាប់ផ្តើមនៅឆមាសទី២ ឆ្នាំ២០២០ ។
ក្រុមហ៊ុន NagaCorp បានឱ្យដឹងថា “ការសិក្សពីស្ថានភាពដីបានចប់ ហើយការសាងសង់គ្រឺះសាកល្បងបានចាប់ផ្តើម។
ជាមួយការកាត់បន្ថយការសាងសង់ចំនួនអាគារនេះ ក្រុមហ៊ុនមិនបានបង្ហាញពីទំហំទឹកប្រាក់វិនិយោគជាថ្មីនោះទេ។
ក្រុមហ៊ុន NagaCorp បានបន្ថែមទៀតថា “យើងរំពឹងថា ចំនួនបន្ទប់នឹងត្រូវកាត់បន្ថយ ដោយជំនួសដោយកន្លែងកម្សាន្តដ៏ធំ (Upper Podium) លើមានទីតាំងស្ថិតនៅជាន់៥៧ដែលមាន៤ជាន់ ហើយ២ជាន់នឹងត្រូវទុកសម្រាប់ លំដាប់កន្លែងលេងល្បែងវីអាយភី និង២ជាន់នឹងនៅតែជាតំបន់កម្សាន្តដ៏ធំមួយ។ ធ្វើដូចនឹងតំបន់អាងហែលទឹកនៃអាគារMarina Bay Sand Singapore ដែលមើលទេសភាពដងទន្លេមេគង្គ ដោយដ៏រ៉ូមែនទិក និងទីក្រុងទាំងមូល។
ក្រុមហ៊ុន ទទួលបានចំណូលសរុបនៃការលេងល្បែង (GGR) ចំនួន៣៦៨,៩ លានដុល្លារអាមេរិក នៅក្នុងត្រីមាសទីមួយនៃឆ្នា២០២០ កើនឡើង១៤,៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យកាស៊ីណូទាំងអស់ ក្នុងប្រទេសបិទជាបណ្តោះអាសន្ន ដោយមានប្រសិទ្ធិភាពចាប់ពីយប់ថ្ងៃពុធ ដែលជាផ្នែកមួយនៃវិធានការណ៍មួយចំនួន ដើម្បីការពារការរីករាលដាលជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា៕