វិភាគ៖ ស្រមោល​ឆ្នាំ២០០៨ តើ​ធ្វើ​ស្ថាប័នហិរញ្ញវត្ថុ​ដើរតួនាទី​សំខាន់​ដូចម្តេច​ក្នុង​ការជួយសង្គ្រោះ​សេដ្ឋកិច្ច​កំឡុង​វិបត្តិ Covid-19

0

ដោយ ប៊ី

ភ្នំពេញៈ ក្នុង​កំឡុង​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាកល​ឆ្នាំ២០០៨ ជា​ពេលដែល សេដ្ឋកិច្ចពិភពលោក ស្ថិតក្នុង​ភាពយឺតយ៉ាវ ធនាគារធំៗត្រូវបាន​ស្តីបន្ទោស លើ​មូលហេតុ ដែល​ការបណ្តាក់ទុន​ដ៏​ធំ​របស់​ពួកគេ លើ​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ និង​ប្រាក់កម្ចី​ផ្សេងទៀត ជា​អ្វីដែល​ជំរុញ​ពិភពលោក​ឱ្យ​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច។

ចាប់តាំងពី​ពេលនោះ​មក ធនាគារ​បាន​ក្លាយជា​អ្នកទទួលខុសត្រូវ ផ្នែក​ហិរញ្ញវត្ថុ​ច្រើនជាង​មុន ដោយសារ​ការរួមបញ្ចូល​គ្នា​នៃ​ច្បាប់ និង​បទបញ្ញត្តិ​កាន់តែ​តឹងរ៉ឹង និង​ការអនុវត្តន៍​អាជីវកម្ម​កាន់តែ​ឆ្លាត​វៃ។

ជា​លទ្ធផល ក្រុមហ៊ុន​ហិរញ្ញវត្ថុ អាចជា​អ្នក​ជួយ​រក្សា​សេដ្ឋកិច្ច​ឱ្យ​រីកលូតលាស់់​ពីអ្វី​ដែល​ពួកគេ​បាន​ឆ្លង​បទពិសោធន៍​រាប់សិប​ឆ្នាំ ក្រោយ​មានការ​ផ្ទុះឡើង​ជំងឺ COVID-19 ។

ប្រាក់កម្ចី​ដល់​អាជីវកម្ម​ខ្នាតតូច​ជាពិសេស នឹង​ក្លាយជា​គន្លឹះ ហើយ​អ្នកជំនាញ​និយាយថា ធនាគារ​នានា​ត្រូវការ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង ដែល​ក្រុង​វ៉ាស៊ីនតោន​បានដាក់​ចេញរួច​ហើយ តាមរយៈ​កម្មវិធី​ការពារ​ប្រាក់បៀវត្សរ៍​ថ្មី​ធុន​តូច របស់​រដ្ឋបាល​អាជីវកម្ម​ធុន​តូច។

លោក Dan Genter នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Genter Capital Management ដែលជា​ក្រុមហ៊ុន​វិនិយោគ​មួយ ដែល​កាន់កាប់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​JPMorgan Chase (JPM), Citigroup (C) បាន​និយាយថា “មិន​ដូច​ឆ្នាំ២០០៨ ធនាគារ​មិនមែនជា​ផ្នែក​នៃ​បញ្ហា​ទេ ហើយ​ពួកគេ​នឹង​ក្លាយជា​ផ្នែក​ធំ​នៃ​ដំណោះស្រាយ។

ធនាគារ​ចាំបាច់​ត្រូវ​ចាត់វិធានការ​រហ័ស ដើម្បី​ជំរុញ​អាជីវកម្ម​ខ្នាតតូច

លោក Genter បាន​បន្តទៀតថា “រដ្ឋបាល​អាជីវកម្ម​ធុន​តូច មិនអាច​គ្រប់គ្រង​បរិមាណ​ប្រាក់កម្ចី​ទាំងអស់ ដែល​ត្រូវការ​បានទេ។ មធ្យោបាយ​តែមួយគត់ ដើម្បី​បំពេញ​តាម​តម្រូវការ​គឺ​ធនាគារ​ផ្តល់​ប្រាក់កម្ចី​បន្ថែមទៀត។

ធនាគារ​ធំ ៗ ជាច្រើន​បានចាប់ផ្តើម​ធ្វើបែបនេះ​រួចហើយ

ធនាគារ Goldman Sach  បានបង្ហាញ​កញ្ចប់​ជំនួយ​ចំនួន៣០០លាន​ដុល្លារ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​រួមមាន​ប្រាក់កម្ចី​បន្ទាន់​ចំនួន២៥០លាន​ដុល្លារ សម្រាប់​អាជីវកម្ម​ខ្នាតតូច។

លោក Michael Corbat នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Citigroup បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​របស់​ស្ថានីយទូរទស្សន៍ CNBC កាលពី​ថ្ងៃ​ពុធ​ថា ធនាគារិក ធុរកិច្ច​ធុន​តូច​របស់ខ្លួន កំពុង​ឆ្លើយ​សំណួរ​ជុំវិញ​ម៉ោង រួមទាំង​ចុង​សប្តាហ៍​ពី​អតិថិជន និង​អ្នកជំនួញ ហើយ ក្រុមហ៊ុន Citi កំពុង​ធ្វើ​ភាគច្រើន​តាមបែប​ឌីជីថល។ ដូច្នេះ​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​មិនចាំបាច់​ចាក​ចេញពីផ្ទះ​ឡើយ។

លោក Corbat បាន​និយាយថា “យើង​មិន​ចង់ឱ្យមាន​មនុស្ស​ចេញពីផ្ទះ​ទេ ដូច្នេះ​យើង​កំពុង​ធ្វើឱ្យ​ប្រាកដថា យើង​បានរៀបចំ​ចំណុច​ប្រទាក់​ឌីជីថល ដើម្បីឱ្យ​មនុស្ស​អាចដាក់​ពាក្យសុំ​តាម​អ៊ី​ន​ធឺ​ណេ​ត។ លោក​បន្ថែម​ថ​ថា “យើង​អាច​បង្វែរ​លុយ​នេះ ហើយ​យក​វា​ទៅ​ដល់ដៃ​ជំនួញ​តូច​មួយ​ឱ្យបាន​លឿន​បំផុត។

ភ្នាក់ងារ CNN Business បាន​ទៅដល់​ធនាគារ​ធំ​ជាច្រើន ទៀត​ដើម្បី​រកឱ្យឃើញ​នូវ​អ្វីដែល​ពួកគេ​កំពុង​ធ្វើ​ដើម្បី​ជួយ​សេដ្ឋកិច្ច។

ក្រុមហ៊ុន Truist បាន​ប្រាប់ CNN Business ថា ក្រុមហ៊ុន​មានការ​ប្តេជ្ញាចិត្ត​ផ្តល់​ចំនួន២លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាតតូច ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត។

អ្នកនាំពាក្យ​ក្រុមហ៊ុន Truist បាន​ថ្លែងថា “សម្រាប់​អតិថិជន​អាជីវកម្ម​ខ្នាតតូច​របស់​យើង យើង​នៅទីនេះ​ដើម្បី​ជួយ។ យើង​កំពុងផ្តល់​ជម្រើស​សង្គ្រោះ​ជាច្រើន រួមមាន​ការទូទាត់​ប្រាក់កម្ចី ពន្យា​ពេល និង​ការលះបង់​ថ្លៃ​សេវា ដើម្បី​ជួយ​គាំទ្រ​ដល់​តម្រូវការ​ដើមទុន​រយៈពេល​ខ្លី ក៏ដូចជា​កម្មវិធី​ប្រាក់កម្ចី​ពិសេស ដោយ​មិនចាំបាច់​បង់ថ្លៃ​សេវា​ធនាគារ។

ភាពបត់បែន​គឺជា​គន្លឹះ​សម្រាប់​ធនាគារ​ដែល​ធ្វើការ​ជាមួយ​អាជីវកម្ម​ខ្នាតតូច

ធនាគារ​TD បានឱ្យដឹងថា ខ្លួន​កំពុង​ធ្វើ​អ្វីដែល​វា​អាចធ្វើ​បាន សម្រាប់​អតិថិជន​អាជីវកម្ម​ខ្នាតតូច​របស់ខ្លួន​ផងដែរ។

អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា ខ្លួន​កំពុង​ផ្តល់ប្រាក់​សំណង លើ​ការ​ថែ​រទាំ​ប្រចាំខែ និង​ថ្លៃ​សេវា​លើស​កំណត់ ដោយ​មិន​គិត​កម្រៃ​សេវា​ប្រចាំខែ និង​ផ្តល់នូវ​ភាពបត់បែន​លើ​ការសង​ប្រាក់កម្ចី ដែលមាន​ស្រាប់ ដោយសារ​បញ្ហាលំបាក​ណា​មួយ ដែល​បណ្តាលមកពី​ជំងឺ​នេះ។

ធនាគារ​ក៏​គ្រោង​នឹង​ផ្តល់ប្រាក់​កម្ចី​កម្មវិធី​ការពារ​ប្រាក់បៀវត្ស​ផងដែរ។

អ្នកនាំពាក្យ​រូបនេះ​បាន​និយាយថា “ធនាគារ TD ប្តេ​ប្តេជ្ញាចិត្ត ក្នុង​ការជួយ​ដល់​អតិថិជន​អាជីវកម្ម​របស់​យើង ក្នុងកំឡុងពេល​ដ៏​លំបាក​នេះ។

ធនាគារ PNC បានឱ្យដឹងថា ខ្លួន​កំពុងធ្វើការ​ជាមួយ​អតិថិជន អាជីវកម្ម​ខ្នាតតូច​ដែល​កំពុង​ជួប​ការលំបាក ហើយនឹង​ផ្តល់ជូន​នូវ “លទ្ធភាព​ក្នុងការ​ពន្យារពេល​ការបង់ប្រាក់​ក្នុង​រយៈពេល​ណាមួយ” និង“ជម្រើស​នៃ​ការកែប្រែ​ជាច្រើន ដោយ​មិន​គិតថ្លៃ​យឺត” ។ ធនាគារ​ក៏មាន​គម្រោង​ចូលរួម នៅក្នុង​កម្មវិធី​ការពារ​ប្រាក់បៀវត្សរ៍​របស់ រដ្ឋបាល​អាជីវកម្ម​ធុន​តូច។

អ្នកនាំពាក្យ​ក្រុមហ៊ុន​អាមេរិក Bancorp បាន​និយាយថា ក្រុមហ៊ុន​កំពុង​កាត់បន្ថយ​អត្រា​ប្រាក់កម្ចី​អាជីវកម្ម​ខ្នាតតូច ក្នុង​រយៈពេល​ខ្លី​ចំនួន២ភាគរយ ដោយ​លើកលែង​ថ្លៃ​សេវា​លើ​អាជីវកម្ម ដែល​ទទួលបាន​ការទូទាត់​ឌីជីថល តាមរយៈ Zelle និង​កាត់​អត្រា​ឥណទាន។

អ្នកនាំពាក្យ​ក្រុមហ៊ុន​អាមេរិក Bancorp បាន​និយាយថា “យើង​ទទួលស្គាល់ថា ម្ចាស់​អាជីវកម្ម​ខ្នាតតូច​ជាច្រើន ត្រូវបាន​វាយប្រហារ​យ៉ាង​ខ្លួន ដោយ​ជំងឺ COVID-19”។

អ្នកនាំពាក្យ​ក្រុមហ៊ុន Wells Fargo (WFC) បាន​ប្រាប់ CNN Business ថា “យើង​ប្តេជ្ញា​គាំទ្រ​អតិថិជន អាជីវកម្ម​ខ្នាតតូច​របស់​យើង​តាម​វិធីផ្សេងៗគ្នា រាប់បញ្ចូល​ទាំង​ការទូទាត់​ប្រាក់​សំណង​រហូតដល់៩០ថ្ងៃ ការលះបង់​ថ្លៃ​សេវា ពន្យា​ពេល​ទូទាត់ បង្កើន​ដល់​បន្ទាត់​ឥណ​ទា និង​ជំនួយ​ដែល​បាន​ពង្រីក​ផ្សេងទៀត​សម្រាប់​ប្រាក់​បញ្ញើ។

ក្រុមហ៊ុន Wells Fargo នឹង​ផ្តល់​ប្រាក់កម្ចី តាមរយៈ​កម្មវិធី​ការពារ​ប្រាក់បៀវត្ស​របស់ រដ្ឋបាល​អាជីវកម្ម​ធុន​តូច​ផងដែរ។

អ្នកនាំពាក្យ​ក្រុមហ៊ុន Wells Fargo បាន​និយាយថា “អតិថិជន​របស់​យើង​កំពុង​ជួបប្រទះ​បញ្ហា​ប្រឈម ក្នុងកំឡុងពេល​មាន​វិបត្តិ​ជំងឺ COVID-19 ហើយ​យើង​ចង់​ជួយ ក្នុងកំឡុងពេល​ដែល​ពិបាក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here