ដោយ ប៊ី
ភ្នំពេញៈ ក្នុងកំឡុងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលឆ្នាំ២០០៨ ជាពេលដែល សេដ្ឋកិច្ចពិភពលោក ស្ថិតក្នុងភាពយឺតយ៉ាវ ធនាគារធំៗត្រូវបានស្តីបន្ទោស លើមូលហេតុ ដែលការបណ្តាក់ទុនដ៏ធំរបស់ពួកគេ លើប្រាក់កម្ចីមានទ្រព្យបញ្ចាំ និងប្រាក់កម្ចីផ្សេងទៀត ជាអ្វីដែលជំរុញពិភពលោកឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។

ចាប់តាំងពីពេលនោះមក ធនាគារបានក្លាយជាអ្នកទទួលខុសត្រូវ ផ្នែកហិរញ្ញវត្ថុច្រើនជាងមុន ដោយសារការរួមបញ្ចូលគ្នានៃច្បាប់ និងបទបញ្ញត្តិកាន់តែតឹងរ៉ឹង និងការអនុវត្តន៍អាជីវកម្មកាន់តែឆ្លាតវៃ។
ជាលទ្ធផល ក្រុមហ៊ុនហិរញ្ញវត្ថុ អាចជាអ្នកជួយរក្សាសេដ្ឋកិច្ចឱ្យរីកលូតលាស់់ពីអ្វីដែលពួកគេបានឆ្លងបទពិសោធន៍រាប់សិបឆ្នាំ ក្រោយមានការផ្ទុះឡើងជំងឺ COVID-19 ។
ប្រាក់កម្ចីដល់អាជីវកម្មខ្នាតតូចជាពិសេស នឹងក្លាយជាគន្លឹះ ហើយអ្នកជំនាញនិយាយថា ធនាគារនានាត្រូវការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដែលក្រុងវ៉ាស៊ីនតោនបានដាក់ចេញរួចហើយ តាមរយៈកម្មវិធីការពារប្រាក់បៀវត្សរ៍ថ្មីធុនតូច របស់រដ្ឋបាលអាជីវកម្មធុនតូច។
លោក Dan Genter នាយកប្រតិបត្តិនៃក្រុមហ៊ុន Genter Capital Management ដែលជាក្រុមហ៊ុនវិនិយោគមួយ ដែលកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនJPMorgan Chase (JPM), Citigroup (C) បាននិយាយថា “មិនដូចឆ្នាំ២០០៨ ធនាគារមិនមែនជាផ្នែកនៃបញ្ហាទេ ហើយពួកគេនឹងក្លាយជាផ្នែកធំនៃដំណោះស្រាយ។
ធនាគារចាំបាច់ត្រូវចាត់វិធានការរហ័ស ដើម្បីជំរុញអាជីវកម្មខ្នាតតូច
លោក Genter បានបន្តទៀតថា “រដ្ឋបាលអាជីវកម្មធុនតូច មិនអាចគ្រប់គ្រងបរិមាណប្រាក់កម្ចីទាំងអស់ ដែលត្រូវការបានទេ។ មធ្យោបាយតែមួយគត់ ដើម្បីបំពេញតាមតម្រូវការគឺធនាគារផ្តល់ប្រាក់កម្ចីបន្ថែមទៀត។
ធនាគារធំ ៗ ជាច្រើនបានចាប់ផ្តើមធ្វើបែបនេះរួចហើយ
ធនាគារ Goldman Sach បានបង្ហាញកញ្ចប់ជំនួយចំនួន៣០០លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ដែលរួមមានប្រាក់កម្ចីបន្ទាន់ចំនួន២៥០លានដុល្លារ សម្រាប់អាជីវកម្មខ្នាតតូច។
លោក Michael Corbat នាយកប្រតិបត្តិក្រុមហ៊ុន Citigroup បាននិយាយនៅក្នុងបទសម្ភាសន៍មួយរបស់ស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃពុធថា ធនាគារិក ធុរកិច្ចធុនតូចរបស់ខ្លួន កំពុងឆ្លើយសំណួរជុំវិញម៉ោង រួមទាំងចុងសប្តាហ៍ពីអតិថិជន និងអ្នកជំនួញ ហើយ ក្រុមហ៊ុន Citi កំពុងធ្វើភាគច្រើនតាមបែបឌីជីថល។ ដូច្នេះម្ចាស់អាជីវកម្មខ្នាតតូចមិនចាំបាច់ចាកចេញពីផ្ទះឡើយ។
លោក Corbat បាននិយាយថា “យើងមិនចង់ឱ្យមានមនុស្សចេញពីផ្ទះទេ ដូច្នេះយើងកំពុងធ្វើឱ្យប្រាកដថា យើងបានរៀបចំចំណុចប្រទាក់ឌីជីថល ដើម្បីឱ្យមនុស្សអាចដាក់ពាក្យសុំតាមអ៊ីនធឺណេត។ លោកបន្ថែមថថា “យើងអាចបង្វែរលុយនេះ ហើយយកវាទៅដល់ដៃជំនួញតូចមួយឱ្យបានលឿនបំផុត។
ភ្នាក់ងារ CNN Business បានទៅដល់ធនាគារធំជាច្រើន ទៀតដើម្បីរកឱ្យឃើញនូវអ្វីដែលពួកគេកំពុងធ្វើដើម្បីជួយសេដ្ឋកិច្ច។
ក្រុមហ៊ុន Truist បានប្រាប់ CNN Business ថា ក្រុមហ៊ុនមានការប្តេជ្ញាចិត្តផ្តល់ចំនួន២លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូច ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។
អ្នកនាំពាក្យក្រុមហ៊ុន Truist បានថ្លែងថា “សម្រាប់អតិថិជនអាជីវកម្មខ្នាតតូចរបស់យើង យើងនៅទីនេះដើម្បីជួយ។ យើងកំពុងផ្តល់ជម្រើសសង្គ្រោះជាច្រើន រួមមានការទូទាត់ប្រាក់កម្ចី ពន្យាពេល និងការលះបង់ថ្លៃសេវា ដើម្បីជួយគាំទ្រដល់តម្រូវការដើមទុនរយៈពេលខ្លី ក៏ដូចជាកម្មវិធីប្រាក់កម្ចីពិសេស ដោយមិនចាំបាច់បង់ថ្លៃសេវាធនាគារ។
ភាពបត់បែនគឺជាគន្លឹះសម្រាប់ធនាគារដែលធ្វើការជាមួយអាជីវកម្មខ្នាតតូច
ធនាគារTD បានឱ្យដឹងថា ខ្លួនកំពុងធ្វើអ្វីដែលវាអាចធ្វើបាន សម្រាប់អតិថិជនអាជីវកម្មខ្នាតតូចរបស់ខ្លួនផងដែរ។
អ្នកនាំពាក្យម្នាក់បាននិយាយថា ខ្លួនកំពុងផ្តល់ប្រាក់សំណង លើការថែរទាំប្រចាំខែ និងថ្លៃសេវាលើសកំណត់ ដោយមិនគិតកម្រៃសេវាប្រចាំខែ និងផ្តល់នូវភាពបត់បែនលើការសងប្រាក់កម្ចី ដែលមានស្រាប់ ដោយសារបញ្ហាលំបាកណាមួយ ដែលបណ្តាលមកពីជំងឺនេះ។
ធនាគារក៏គ្រោងនឹងផ្តល់ប្រាក់កម្ចីកម្មវិធីការពារប្រាក់បៀវត្សផងដែរ។
អ្នកនាំពាក្យរូបនេះបាននិយាយថា “ធនាគារ TD ប្តេប្តេជ្ញាចិត្ត ក្នុងការជួយដល់អតិថិជនអាជីវកម្មរបស់យើង ក្នុងកំឡុងពេលដ៏លំបាកនេះ។
ធនាគារ PNC បានឱ្យដឹងថា ខ្លួនកំពុងធ្វើការជាមួយអតិថិជន អាជីវកម្មខ្នាតតូចដែលកំពុងជួបការលំបាក ហើយនឹងផ្តល់ជូននូវ “លទ្ធភាពក្នុងការពន្យារពេលការបង់ប្រាក់ក្នុងរយៈពេលណាមួយ” និង“ជម្រើសនៃការកែប្រែជាច្រើន ដោយមិនគិតថ្លៃយឺត” ។ ធនាគារក៏មានគម្រោងចូលរួម នៅក្នុងកម្មវិធីការពារប្រាក់បៀវត្សរ៍របស់ រដ្ឋបាលអាជីវកម្មធុនតូច។
អ្នកនាំពាក្យក្រុមហ៊ុនអាមេរិក Bancorp បាននិយាយថា ក្រុមហ៊ុនកំពុងកាត់បន្ថយអត្រាប្រាក់កម្ចីអាជីវកម្មខ្នាតតូច ក្នុងរយៈពេលខ្លីចំនួន២ភាគរយ ដោយលើកលែងថ្លៃសេវាលើអាជីវកម្ម ដែលទទួលបានការទូទាត់ឌីជីថល តាមរយៈ Zelle និងកាត់អត្រាឥណទាន។

អ្នកនាំពាក្យក្រុមហ៊ុនអាមេរិក Bancorp បាននិយាយថា “យើងទទួលស្គាល់ថា ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើន ត្រូវបានវាយប្រហារយ៉ាងខ្លួន ដោយជំងឺ COVID-19”។
អ្នកនាំពាក្យក្រុមហ៊ុន Wells Fargo (WFC) បានប្រាប់ CNN Business ថា “យើងប្តេជ្ញាគាំទ្រអតិថិជន អាជីវកម្មខ្នាតតូចរបស់យើងតាមវិធីផ្សេងៗគ្នា រាប់បញ្ចូលទាំងការទូទាត់ប្រាក់សំណងរហូតដល់៩០ថ្ងៃ ការលះបង់ថ្លៃសេវា ពន្យាពេលទូទាត់ បង្កើនដល់បន្ទាត់ឥណទា និងជំនួយដែលបានពង្រីកផ្សេងទៀតសម្រាប់ប្រាក់បញ្ញើ។
ក្រុមហ៊ុន Wells Fargo នឹងផ្តល់ប្រាក់កម្ចី តាមរយៈកម្មវិធីការពារប្រាក់បៀវត្សរបស់ រដ្ឋបាលអាជីវកម្មធុនតូចផងដែរ។
អ្នកនាំពាក្យក្រុមហ៊ុន Wells Fargo បាននិយាយថា “អតិថិជនរបស់យើងកំពុងជួបប្រទះបញ្ហាប្រឈម ក្នុងកំឡុងពេលមានវិបត្តិជំងឺ COVID-19 ហើយយើងចង់ជួយ ក្នុងកំឡុងពេលដែលពិបាក”៕






