ដោយ វុត្ថា
ភ្នំពេញៈ រាល់អាជីវកម្មអភិវឌ្ឍលំនៅឋាន ដែលមានទំហំចាប់ពី៤ឬ៣ភូមិគ្រឹះ ឬ ៤ យូនី នៃលំនៅឋាន ឡើងទៅត្រូវមានអាជ្ញាបណ្ណអាជីវកម្ម អភិវឌ្ឍលំនៅឋានជាមុនដែលចេញដោយក្រសួងមានសមត្ថកិច្ច។
យោងតាមសេចក្តីប្រកាសស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍលំនៅឋានលេខ ៩៦៥ សហវ.ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅដ្ឋាន ត្រូវបានចែកចេញជា២ ប្រភេទ រួមមាន៖ អាជ្ញាបណ្ណប្រភេទ ១៖ ផ្តល់ជូនក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ដែលមានដើមទុនផ្ទាល់ខ្លួនទាំងស្រុង និង/ឬប្រាក់កម្ចីពីគ្រឹះស្ថានធនគារគារ និងហិរញ្ញវត្ថុនានា ដើម្បីអភិវឌ្ឍលំនៅឋាន និងអាចលក់លំនៅឋានដល់អ្នកប្រើប្រាស់នៅពេលបញ្ចប់ការសងសង់ជាស្ថាពរ។
            
 






