ចំណេះដឹង! តើ​អាជ្ញា​បណ្ណ​អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន​ចែកចេញជា​ប៉ុន្មាន​ប្រភេទ?

0

ដោយ​ វុត្ថា

ភ្នំពេញៈ រាល់​អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន ដែលមាន​ទំហំ​ចាប់ពី៤ឬ៣ភូមិគ្រឹះ ឬ ៤ យូ​នី នៃ​លំនៅឋាន ឡើងទៅ​ត្រូវមាន​អាជ្ញា​បណ្ណ​អាជីវកម្ម អភិវឌ្ឍ​លំនៅឋាន​ជាមុន​ដែល​ចេញ​ដោយ​ក្រសួង​មាន​សមត្ថកិច្ច។

យោងតាម​សេចក្តីប្រកាស​ស្តីពី ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន​លេខ ៩៦៥ សហវ.ប្រក របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា អាជ្ញា​បណ្ណ​អាជីវកម្ម​អភិវឌ្ឍ​លំនៅដ្ឋាន ត្រូវបាន​ចែកចេញជា២ ប្រភេទ រួមមាន៖  អាជ្ញា​បណ្ណ​ប្រភេទ ១៖ ផ្តល់ជូន​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន ដែលមាន​ដើមទុន​ផ្ទាល់ខ្លួន​ទាំងស្រុង និង/ឬ​ប្រាក់កម្ចី​ពី​គ្រឹះស្ថាន​ធន​គារ​គារ និង​ហិរញ្ញវត្ថុ​នានា ដើម្បី​អភិវឌ្ឍ​លំនៅឋាន និង​អាច​លក់​លំនៅឋាន​ដល់​អ្នកប្រើប្រាស់​នៅពេល​បញ្ចប់​ការសង​សង់​ជា​ស្ថាពរ។

អាជ្ញា​បណ្ណ​ប្រភេទ២ ផ្តល់ជូន​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន ដែលមាន​ដើមទុន​ផ្ទាល់ខ្លួន និង/ឬ ប្រាក់កម្ចី​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នានា និង/ឬ​ដើមទុន​ដែល​បានមកពី​ការ​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​ជាមុន ពី​អ្នកទិញ​លំនៅឋាន ដើម្បី​អភិវឌ្ឍ​លំនៅឋាន​ជាប ណ្តើរៗ និង​អាចធ្វើ​ប្រតិបត្តិ​ការលក់​លំនៅឋាន​ដល់​អ្នកប្រើប្រាស់ តាម​លក្ខខណ្ឌ​ដែល​បានកំណត់​ក្នុង​ប្រកាស។

សេចក្តីប្រកាស​ដដែល​ប​ន្ត​ថា អាជ្ញា​បណ្ណ​ត្រូវបាន​ផ្តល់ជូន ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅឋាន សម្រាប់​គម្រោង​អភិវឌ្ឍ​លំនៅឋាន​តែមួយ នៅ​តាំង​តែមួយ។ ក្នុងករណី​គម្រោង​អភិវឌ្ឍ​លំនៅឋាន​តែមួយ ត្រូវបាន​បែងចែក​ជាច្រើន​ដំណាក់កាល អាជ្ញា​បណ្ណ​ត្រូវ​បានផ្តល់​សម្រាប់​ដំណាក់កាលនីមួយៗនៃ​គម្រោង​អភិវឌ្ឍ​លំនៅឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here