អ្នកជំនាញ​អចលនទ្រព្យ​ម៉ាឡេស៊ី​ណែនាំ​ប្រជាជន​ឱ្យជួយ​ទិញ​អចលនវត្ថុ ខណៈការលក់​ដាំ​ក្បាល​ចុះ

ចែករំលែក

ដោយ ហ្សូ​លី

ភ្នំពេញៈ បន្ទាប់ពី​រង​ផលប៉ះពាល់​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ក្រុមហ៊ុន Knight Frank Malaysia ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ ផ្តោតលើ​ការជួល​និង​វិនិយោគ​ការិយាល័យ​ពាណិជ្ជកម្ម អំពាវនាវ​ដល់​វិនិយោគិន​ឱ្យជួយ​វិនិយោគ ខណៈ​សកម្មភាព​ទិញ​លក់​មាន​អត្រា​ទាប។

ទាំង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍ បាន​ពន្យារ​ពេលធ្វើ​សេចក្តីសម្រេចចិត្ត លើ​អចលនទ្រព្យ​របស់​ពួកគេ ដែលជា​ហេតុ​ធ្វើឱ្យ​សកម្មភាព​ជួល​មាន​កម្រិត​ទាប​ជាង​មុន។ អាជីវកម្ម​ស្ថិតនៅក្នុង​កម្រិត​ទាប​បំផុត ដោយ​ប្រតិបត្តិការ​ជាច្រើន​បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា។

យោងតាម​លោក James Buckley នាយក​ប្រតិបត្តិ​ទីផ្សារ​មូលធន​របស់ Knight Knight បានអោយដឹងថា ក្នុងអំឡុងពេល​មាន​អស្ថិរភាព​សេដ្ឋកិច្ច ប្រតិបត្តិ​ការទិញ​លក់​អចលនទ្រព្យ​មាន​ចំនួន​តិចតួច។ ដំណើរការ​ស្វែងរក​ប្រាក់​ចំណេញ អាច​ត្រូវបាន​រំខាន​ដោយ​ឥទ្ធិពល​នៃ​ការផ្ទុះ​ឡើង Covid-19 ដោយសារតែ​វិនិយោគិន នៅតាម​ស្ថាប័ន​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន។

នៅក្នុង​ផ្នែក​លក់រាយ ការជួល​ស្ថិតនៅក្រោម​សម្ពាធ​បន្ថែមទៀត ដោយសារតែ​ការអនុវត្ត​បទបញ្ជា​ប​ញ្ជា​ចលនា Movement Control Order (MCO) រហូតដល់​ថ្ងៃទី ១៤ ខែមេសា​ឆ្នាំ២០២០ ។

លោក Buckley បាន​បន្តថា អ្នកលក់​ពិតប្រាកដ​នឹង​ពិចារណា​កាត់បន្ថយ​តម្លៃ​របស់​ពួកគេ ជំរុញឱ្យមាន​តួលេខ​ការលក់​ឡើង​ខ្ពស់។ វិនិយោគិន​ក្នុងស្រុក ក៏​គួរតែ​ពិចារណា​ពី​អត្ថប្រយោជន៍ នៃ​ការវិនិយោគ​ដើមទុន​មួយចំនួន របស់​ពួកគេ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ដែល​នឹង​ផ្តល់​ភាពប្រាក់​ចំណេញ​ពី​ការទិញ​នាពេល​អនាគត។

លោក​បន្តថា “ដូច្នេះ​អ្នកវិនិយោគ​គួរ​បោះជំហាន​ទៅមុខ ធ្វើ​ចរន្ត​ទិញ​លក់​មាន​សកម្មភាព ដើម្បី​ជួយ​ដល់​អ្នក​លក់រាយ​ដោយ​ណែនាំ​នូវ​វិធានការណ៍​សង្គ្រោះ។

ជាមួយនឹង​ការកាត់បន្ថយ​ការជួល និង​សកម្មភាព​វិនិយោគ​ការិយាល័យ​ពាណិជ្ជកម្ម និង​ការជួល លក់រាយ​នឹង​ស្ថិតនៅក្រោម​សម្ពាធ​បន្ថែមទៀត​ក្នុង​រយៈពេល​ខ្លី។

Covid-19 កំពុង​រាតត្បាត​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ទាំងអស់ ត្រូវបានរ​វាយប្រហារ​ខ្លាំងជាងគេ។ ជាក់ស្តែង ផ្នែក​បដិសណ្ឋារកិច្ច ទេសចរណ៍ និង​អាកាសចរណ៍ បាន​លុបចោល​ជើងហោះហើរ កញ្ចប់​ទេសចរណ៍​និង​ការ​កក់​សណ្ឋាគារ​បាន​លុបចោល​ស្ទើរ​ទាំងស្រុង បន្ទាប់ពី​មានការ​រឹតត្បិត​ការធ្វើដំណើរ​អន្តរជាតិ​និង​ធ្វើឱ្យ​ប្រទេស​នានា​ធ្លាក់ចុះ(Strait Time)៕


ចែករំលែក