ដោយ រ៉ាណេត
កំពង់ឆ្នាំង៖ កាន់តែអស្ចារ្យ និងរីករាយ ជាមួយកម្មវិធីពិសេស ដែលផ្តល់ជូនដោយគម្រោងដីឡូតិ៍ Show Up Reel Estate ដោយគ្រប់អិតិថិជនទាំងអស់ ដែលទិញដីឡូតិ៍នៅក្នុងគម្រោង នឹងទទួលបានកាដូពិសេសនូវម៉ូតូទំនើបស៊េរីថ្មី ឆ្នាំ២០២០ រួមជាមួយនឹងទូរស័ព្ទដៃ Smart Phone ចំនួនមួយគ្រឿងផងដែរ។

ជាការអបអរសាទរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ គម្រោងដីឡូតិ៍ Show Up Real Estate បានបង្កើតកម្មវិធីពិសេសមិនធ្លាប់មានពីមុនមក ដោយគ្រប់អតិថិជនទាំងអស់ ដែលទិញគម្រោងដីឡូតិ៍ពីក្រុមហ៊ុន នឹងមានឱកាសទទួលបានកាដូយ៉ាងអស្ចារ្យ។
អគ្គនាយកក្រុមហ៊ុន Show Up Real Estate លោក អ៊ិន ណាង បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា គម្រោងដីឡូតិ៍ថ្មី ដែលស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានតម្លៃត្រឹមតែ២៥០០ដុល្លារ ឡើងទៅមួយនេះ គឺជាគំរោងដែលសមស្របទៅនឹងការសាងសង់លំនៅដ្ឋាន និងស្ថិតក្នុងតំបន់មានសក្ដានុពល ដែលផ្តល់ជូនដោយក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍ SHOW UP REAL ESTATE Co,.Ltd ។
លោកបានបញ្ជាក់ថា“ជាការអបអរសាទរនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុនបានផ្តល់ជូននូវកម្មពិសេស ដោយរាល់ការទិញដីឡូតិ៍ពីគម្រោងចំនួន៤ឡូតិ៍ (បង់ប្រាក់ផ្ដាច់) នឹងទទួលបានកាដូ ម៉ូតូស៊េរីទំនើប ម៉ាក wave ឆ្នាំ២០២០ ចំនួន១គ្រឿងភ្លាម។
ដោយឡែកសម្រាប់អតិថិជន ដែលទិញដីឡូតិ៍ពីគម្រោងចំនួន២ឡូតិ៍ នឹងទទួលបានកាដូទូរស័ព្ទដៃ Smart Phone ស៊េរីថ្មីចំនួនមួយគ្រឿងភ្លាមៗផងដែរ។

លោក អ៊ិន ណាង បានមានប្រសាសន៍បញ្ជាក់ទៀតថា “វាជាឱកាសដ៏ល្អ និងកម្រមានណាស់ សម្រាប់គម្រោងដីឡូតិ៍លំនៅដ្ឋាន ដែលមានតម្លៃទាបនៅពេលបច្ចុប្បន្ននេះ រួមជាមួយនឹងការផ្ដល់ ជូននូវជម្រើសកាន់តែងាយស្រួល ក្នុងការទិញដោយការបង់ផ្ដាច់ និងការរំលោះក្នុងរយៈពេលវែងផងដែរ។
សម្រាប់អតិថិជនដែលទិញដីឡូតិ៍ នៅក្នុងគម្រោងថ្មីមួយនេះ នឹងទទួលបានផលចំណេញយ៉ាងច្រើន ដែលក្រៅពីមានតម្លៃទាបមិនធ្លាប់មាន ថែមទាំងអាចអាស្រ័យផលពីការរស់នៅ ក្នុងតំបន់ខាងលើនេះ តាមរយៈការបើកអាជីវកម្ម លក្ខណៈគ្រួសារបានយ៉ាងប្រសើរថែមទាំងផង ជាពិសេសផ្តល់ឱកាសចំណេញ ក្នុងអត្រាខ្ពស់សម្រាប់អ្នកដែលទិញទុកលក់បន្ត។

ពាក់ព័ន្ធទៅនឹងការរៀបចំ និងអភិវឌ្ឍន៍នៅក្នុងគម្រោងដីឡូតិ៍ថ្មី របស់ក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate Co, Ltd ដែលស្ថិតនៅជាប់ផ្លូវរដ្ឋទំហំ៣០ម៉ែត្រ សុទ្ធតែត្រូវបានសិក្សាយ៉ាងលម្អិត រួមជាមួយការអនុវត្តទៅតាមដំណាក់កាល ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងគម្រោងរួមមានការកសាងផ្លូវថ្នល់ជាច្រើនខ្សែ ដែលមានទំហំ១០ម៉ែត្រ ងាយស្រួលក្នុងការធ្វើចរាចរណ៍ រួមជាមួយនឹងការបង្កើតតំបន់បៃតងអមនៅសងខាងផ្លូវ។ ក្រៅពីនេះនៅមានការបំពាក់អំពូលអគ្គិសនីសូឡា សម្រាប់បំភ្លឺតាមផ្លូវពេលយប់ មានបង្កប់បណ្តាញទឹកស្អាត មានប្រព័ន្ធបង្ហូរទឹកផងដែរ។

ក្នុងគម្រោងមួយនេះ ក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍបន្ថែមជាច្រើនទៀត ដែលសុទ្ធតែផ្តល់នូវភាពល្អប្រសើរដល់សហគមន៍ និងផ្តល់ភាពងាយស្រួលដល់ការរស់នៅផងដែរ ដូចជា ការបង្កើតផ្សារសហគមន៍ តំបន់រមណីយដ្ឋាន ទីលានកីឡាបាល់ទាត់ សួនច្បារសាធារណៈ និងទីធ្លាសម្រាប់ហាត់ប្រាណ គម្រោងបង្កើតសាលារៀនឯកជនបន្ថែម លើគម្រោងអភិវឌ្ឍន៍ វិស័យឧស្សាហកម្មរបស់ឯកជនជាច្រើនគម្រោងទៀត។ រួសរាន់ឡើង អ្នកមកមុន មានឱកាសទទួលបានទីតាំងល្អមុនគេ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរបន្ថែមបាន តាមរយៈទូរស័ព្ទលេខ ៖ ០១២ ៥៥៥ ២៦៥ / ០១០ ៧៨៤ ១៧៧ ៕







