កម្ពុជា និង​ជប៉ុន​សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​តម្លៃ ៣៦៦លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំនេះ

0
កម្ពុជា និង​ជប៉ុន​សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​តម្លៃ ៣៦៦លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន​មានតម្លៃ៣៦៦ លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំនេះ កើនឡើង៣,៩ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

របាយការណ៍​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) បាន​បង្ហាញថា ចាប់ពី​ខែមករា​ដល់ ខែកុម្ភៈ​ឆ្នាំ២០២០ ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ មានតម្លៃ២៩៦ លាន​ដុល្លារ​ទៅ​ជប៉ុន កើនឡើង២,៤ភាគរយ។

ជាមួយគ្នានេះដែរ ការនាំ​ចូល​របស់​កម្ពុ​ជា​ពី​ប្រទេស​ជប៉ុន មាន​ចំនួន៧០លាន​ដុល្លារ​កើនឡើង១០,៨ ភាគរយ។

លោកស្រី​ជា គឹម​ថា អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា សកម្មភាព​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំនេះ នឹងមាន​ច្រើន។

លោកស្រី​បាន​និយាយថា “កាលពី​ឆ្នាំមុន​ពាណិជ្ជកម្ម​ទ្វេភាគី បាន​កើន​លើស២ពាន់​លាន​ដុល្លារ ហើយ​សម្រាប​ឆ្នាំ២០២០ ប្រទេស​ទាំងពីរ​បា​នស​ន្យា​ថា នឹង​សម្រេច​ឱ្យបាន​យ៉ាងហោចណាស់២ពាន់​លាន​ដុល្លារ។

លោកស្រី​បាន​មានប្រសាសន៍ថា “មន្ត្រី​ប្តេជ្ញា​ពង្រីក​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ និង​បាន​ព្រមព្រៀង​ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​កែលំអ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ក្នុងការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យ​កាន់តែច្រើន។

លោកស្រី​គឹម​ថា​បាន​ថ្លែងថា មន្ត្រី​កម្ពុជា​បានទទួល​ស្គាល់​តួនាទី ដ៏​សកម្ម​របស់​ប្រទេស​ជប៉ុន ដែល​កំពុង​ដើរតួ​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​របស់​ប្រទេស​កម្ពុជា និង​បាន​ថ្លែងអំណរគុណ ចំពោះ​ការគាំទ្រ​របស់ខ្លួន នៅក្នុង​វិស័យ​មួយចំនួន។

លោកស្រី​បាន​មានប្រសាសន៍ថា “ភាគី​ជប៉ុន​បានបញ្ជាក់​ជាថ្មី ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​វិស័យ​អាទិភាព ដូចជា​ផ្នែក​ភស្តុភារ​ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និង​ការកសាង​សមត្ថភាព​មនុស្ស។

តួលេខ​ពី​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា ផលិតផល​សក្តានុពល​សម្រាប់​ការនាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន ដូចជា​សម្លៀកបំពាក់ ស្បែកជើង និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច។

នៅ​ឆ្នាំ២០១៩ ពាណិជ្ជកម្ម​ទ្វេរ​ភាគី រវាង​ប្រទេស​ទាំង​ពីរបាន​កើនឡើង ១៣ភាគរយ​ពីមួយ​ឆ្នាំមុន​ដល់២,២៩២លាន​ដុល្លារ​អាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here