IMF៖ សេដ្ឋកិច្ចពិភពលោក​នឹង​ធ្លាក់ចុះ ៣ភាគរយ​ថែមទៀត បើ​ជំងឺ Covid-19 មិន​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំនេះ

0

ដោយ ហ្សូ​លី

ភ្នំពេញៈ យោងតាម​របាយការណ៍ ចក្ខុវិស័យ​សេដ្ឋកិច្ចពិភពលោក (WEO) បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ចពិភពលោក​នឹង​ឈានដល់​ការធ្លាក់​ចុ៣ភាគរយ នៅក្នុង​ឆ្នាំ២០២០ ដោយសារ​លទ្ធផល នៃ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ដែល​អាក្រក់​ជាង​អំឡុង​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ២០០៨-២០០។ នេះ​បើតាម​ការព្យាករណ៍​រប​ស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​ថ្ងៃ​អង្គារ ទី ១៥ មេសា ឆ្នាំ ២០២០នេះ។

លោកស្រី Gita Gopinath ប្រធាន​សេដ្ឋវិទូ​របស់ IMF បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាក់ស្តែង​ថា “ពិភពលោក​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង ក្នុង​រយៈពេល​បី​ខែ​ចាប់តាំងពី​ការធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ នៃ​ចក្ខុវិស័យ​សេដ្ឋកិច្ចពិភពលោក​នៅក្នុង​ខែមករា”។លោកស្រី​បន្តថា“ នៅពេលដែល​ប្រទេស​នានា​អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់ ដើម្បី​គ្រប់គ្រង​ជំងឺ​រា​ត ត្បា​ត​ពិភពលោក​ត្រូវបាន​បិទ​សកម្មភាព​ក្នុង​ទំហំ​មិន​ធ្លាប់មាន”

លើសពីនេះ​ទៀត​ប្រទេស​ជាច្រើន កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​រួមមាន វិបត្តិ​សុខភាព វិបត្តិ​ហិរញ្ញវត្ថុ និង​ការធ្លាក់ចុះ​នៃ​តម្លៃ​ទំនិញ​ដែល​ទាំងអស់។

អ្នកធ្វើ​គោលនយោបាយ​កំពុង​ឆ្លើយតប​តាមរបៀប ដែល​មិន​ធ្លាប់មាន​ពីមុនមក​តាមរយៈ​ការជួយ​ដល់​ក្រុមគ្រួសារ ក្រុមហ៊ុន និង​ទីផ្សារ​ហិរញ្ញវត្ថុ។

ប្រធាន​សេដ្ឋវិទូ IMF រូប​នព​បាន​និយាយថា “នៅតែមាន​ភាពមិនប្រាកដ​ប្រជា​អំពី​អ្វី​ដែលជា​ទិដ្ឋភាព​សេដ្ឋកិច្ច នៅពេល ដែល​យើង​ងើប​ចេញពី​ការជាប់គាំង​នេះ។ សេដ្ឋវិទូ​រូបនេះ​បាន​បន្តថា “ការខាតបង់​ទិន្នផល​សកល​កើនឡើង​នៅ​ឆ្នាំ២០២០ និង២០២១ ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង ដល់​ប្រមាណ៩ទ្រី​លាន​ដុល្លារ​អាមេរិក ដែល​ធំ​ជាង​ទំហំ​សេដ្ឋកិច្ច​របស់​ជប៉ុន និង​អាល្លឺម៉ង់។

របាយការណ៍​ចុងក្រោយ​របស់ WEO បាន​បង្ហាញថា សេដ្ឋកិច្ច​ជឿនលឿន​នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង​ត្រឹម៦,១ភាគរយ​នៅ​ឆ្នាំ ២០២។ នៅក្នុង​សេណារីយោ​អ​វិ​ជ្ជ​មា ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក អាច​នឹង​ធ្លាក់ចុះ៣ភាគរយ​បន្ថែមទៀត ក្នុង​ឆ្នាំ២០២០ ប្រសិនបើ​ជំងឺ​រាតត្បាត​មិន​ថយក្រោយ​នៅ​ពាក់កណ្តាល​ឆ្នាំនេះ៕

ប្រភព(Xinhua)

LEAVE A REPLY

Please enter your comment!
Please enter your name here