ដោយ ហ្សូលី
ភ្នំពេញៈ យោងតាមរបាយការណ៍ ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក (WEO) បានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកនឹងឈានដល់ការធ្លាក់ចុ៣ភាគរយ នៅក្នុងឆ្នាំ២០២០ ដោយសារលទ្ធផល នៃការរីករាលដាលនៃជំងឺ Covid-19 ដែលអាក្រក់ជាងអំឡុងវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨-២០០។ នេះបើតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃអង្គារ ទី ១៥ មេសា ឆ្នាំ ២០២០នេះ។

លោកស្រី Gita Gopinath ប្រធានសេដ្ឋវិទូរបស់ IMF បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាក់ស្តែងថា “ពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងរយៈពេលបីខែចាប់តាំងពីការធ្វើបច្ចុប្បន្នភាពចុងក្រោយ នៃចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកនៅក្នុងខែមករា”។លោកស្រីបន្តថា“ នៅពេលដែលប្រទេសនានាអនុវត្តនូវវិធានការទប់ស្កាត់ ដើម្បីគ្រប់គ្រងជំងឺរាត ត្បាតពិភពលោកត្រូវបានបិទសកម្មភាពក្នុងទំហំមិនធ្លាប់មាន”
លើសពីនេះទៀតប្រទេសជាច្រើន កំពុងប្រឈមមុខនឹងបញ្ហាប្រឈមរួមមាន វិបត្តិសុខភាព វិបត្តិហិរញ្ញវត្ថុ និងការធ្លាក់ចុះនៃតម្លៃទំនិញដែលទាំងអស់។
អ្នកធ្វើគោលនយោបាយកំពុងឆ្លើយតបតាមរបៀប ដែលមិនធ្លាប់មានពីមុនមកតាមរយៈការជួយដល់ក្រុមគ្រួសារ ក្រុមហ៊ុន និងទីផ្សារហិរញ្ញវត្ថុ។
ប្រធានសេដ្ឋវិទូ IMF រូបនពបាននិយាយថា “នៅតែមានភាពមិនប្រាកដប្រជាអំពីអ្វីដែលជាទិដ្ឋភាពសេដ្ឋកិច្ច នៅពេល ដែលយើងងើបចេញពីការជាប់គាំងនេះ។ សេដ្ឋវិទូរូបនេះបានបន្តថា “ការខាតបង់ទិន្នផលសកលកើនឡើងនៅឆ្នាំ២០២០ និង២០២១ ត្រូវបានគេរំពឹងថានឹងកើនឡើង ដល់ប្រមាណ៩ទ្រីលានដុល្លារអាមេរិក ដែលធំជាងទំហំសេដ្ឋកិច្ចរបស់ជប៉ុន និងអាល្លឺម៉ង់។
របាយការណ៍ចុងក្រោយរបស់ WEO បានបង្ហាញថា សេដ្ឋកិច្ចជឿនលឿននឹងធ្លាក់ចុះយ៉ាងខ្លាំងត្រឹម៦,១ភាគរយនៅឆ្នាំ ២០២។ នៅក្នុងសេណារីយោអវិជ្ជមា ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក អាចនឹងធ្លាក់ចុះ៣ភាគរយបន្ថែមទៀត ក្នុងឆ្នាំ២០២០ ប្រសិនបើជំងឺរាតត្បាតមិនថយក្រោយនៅពាក់កណ្តាលឆ្នាំនេះ៕
ប្រភព(Xinhua)






