ដោយ វុត្ថា
ភ្នំពេញៈ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសសចរស៊ីវិលបានឱ្យដឹងថា ខេត្តកំពង់ឆ្នាំនាពេលបច្ចុប្បន្ននេះមិនទាន់មានលទ្ធភាព ក្នុងការទាក់ទាញសាងសង់ព្រលានយន្តហោះនោះទេ ខណៈដែលសេដ្ឋកិច្ច និងការដឹកជញ្ជូនមិនទាន់មានការលូតលាស់ បើទោះបីរដ្ឋាភិបាលមានផែនការមេអភិវឌ្ឍន៍ក៏ដោយចុះ។

-->
លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់គេហទំព័រ propertyarea.asia កាលពីថ្ងៃទី១៦មេសាកន្លងមកថា រដ្ឋាភិបាលមានផែនការមេអភិវឌ្ឍន៍ ព្រលានយន្តហោះនៅក្នុងខេត្តកំពង់ឆ្នាំង ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់បានកំណត់ទីតាំងជាក់លាក់ និង សេដ្ឋកិច្ចនៅក្នុងខេត្តមួយនេះមិនទាន់មានការរីកចំរើនខ្លាំង។
លោកថ្លែងថា “នៅក្នុងផែនមេការយើងមាន តែមិនមានទីតាំងណាមួយសម្រាប់សាងសង់នោះទេ។ ជាធម្មតាខាងភស្តភារ គេកំណត់ទីតាំងចម្ងាយប៉ុន្មាន គម្លាតប៉ុន្មានត្រូវមានព្រលានយន្តហោះមួយ។ លោកបន្តថា “ខេត្តកំពង់ឆ្នាំនេះ អាចមានព្រលានយន្តហោះ ហើយភស្តភារនេះ គឺវាភ្ជាប់ទៅនឹងការដឹកជញ្ជូនតាមផ្លូវអាកាសផងដែរ។
លោកបន្ថែមថា “អាចត្រូវតែសាងសង់មួយនៅក្នុងខេត្តឆ្នាំង តែនៅពេលដែលខ្ញុំសួរថានរណាគេជាអ្នកអភិវឌ្ឍន៍ព្រលាននេះ រហូតមដល់គ្មាននរណាម្នាក់នៅឡើយទេ។លោកបន្តថា “មនុស្សទៅមើលច្រើនណាស់ ដាក់ទៅស្ងាត់ៗ ដោយគាត់គិតថាវាមិនចំណេញនោះទេ ព្រោះខេត្តមួយនេះមិនទាន់មានសេដ្ឋកិច្ច ហើយវាត្រូវការពេលវេលាយូរទៅមុខទៀត។
លោកស៊ិន ចាន់សិរីវុត្ថាបានបន្ថែមថា នៅក្នុងខេត្តកំពង់ឆ្នាំទាំងមូលមិនទាន់មានសកម្មភាពសេដ្ឋកិច្ច និងមិនទាន់មានការទាក់ទាញអ្នកវិនិយោគទៅនោះទេ។ ចឹងទេយើងត្រូវបង្កើតរោងចក្រ និងទីក្រុងឱ្យវាដំណើរការសិន ឧទាហរណ៍ដូចកំពង់សោមអញ្ចឹង ឥឡូវទាញរោងចក្រទាំងអស់ ទៅដាក់កំពង់នៅកំពង់ឆ្នាំង តែការដឹកជញ្ជូនវាថ្លៃ ចឹងទេគេដាក់នៅកំពង់សោមវាមិនស្រួលជាង។
លោកបន្ថែមទៀថា “កន្លងមកមានក្រុមហ៊ុនចិនចុះទៅសិក្សាដែរ តែមិនមានទីតាំងណាមួយសម្រាប់អភិវឌ្ឍន៍ ព្រលានយន្តហោះនោះទេ នៅក្នុងខេត្តកំពង់ឆ្នាំមួយនេះ ឥឡូវរដ្ឋយើងមិនមានដីទេមានតែដីឯកជន ”។
សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍កន្លងមកនេះថា នៅក្នុងផែនការរបស់រាជរដ្ឋាភិបាល បានយកខេត្តកំពង់ឆ្នាំសម្រាប់អភិវឌ្ឍន៍ព្រលានយន្តហោះថ្មីមួយទៀត គឺជ្រើសរើសយកមូលដ្ឋានចល័តទ័ពអាកាស ដែលមានដីទំហំ១.៤៦៣ហិកតាសម្រាប់ធ្វើការអភិវឌ្ឍន៍។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីដើមឆ្នាំ២០១៩ បានស្នើឱ្យក្រុមហ៊ុន 4PX Express ពិចារណាលើការប្រើប្រាស់ព្រលានយន្តហោះនៅកំពង់ឆ្នាំង ជាកន្លែងភស្តុភារសម្រាប់ធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ដោយសារតែខេត្តនេះជាទីតាំងឋិតនៅ ចំចំណុចកណ្តាលសម្រាប់ការតភ្ជាប់តាមផ្លូវដែក ផ្លូវទឹក ផ្លូវហាយវេ និងផ្លូវជាតិផងដែរ៕