ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​នៅ​ស្រុក​ស្ទឹងត្រង់-ក្រូចឆ្មារ​សម្រេចបាន ៧៥%ហើយ

0

ដោយ វុត្ថា

កំពង់ចាមៈ ការសាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ នៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ត​ភ្ជាប់​ជាមួយ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ មាន​បណ្តោយ​ប្រវែង១១៣១ម៉ែត្រ ទទឹង​ប្រវែង១៣.៥០ ម៉ែត្រ ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ សម្រេចបាន​ប្រមាណ៧៥%ហើយ។

នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា ដែល​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ស្ពាន​នេះ​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ ខណៈ​ក្រុមការងារ​សាងសង់​កំពុង​មមាញឹក ក្នុងការ​សាងសង់​ឱ្យ​ចប់​តាម​ផែនការ និង​ទោះបី​កម្ពុជា​កំពុង​ប្រឈម​ជំងឺ​កូ​វីដ១៩យ៉ាងណាក្តី។

ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ហើយ​បើ​គិត​តាម​គម្រោង​សាងសង់ ផ្លូវថ្នល់ និង​តួ​ស្ពាន​នឹងត្រូវ​ត​ភ្ជាប់​គ្នា​នៅ​ចុងខែ​ធ្នូ​ខាងមុខ ចំណែកឯ​បរិក្ខារ​បន្ទា​ប់ប​ន្សំ (កម្រាល​ស្រទាប់​AC គំនូស​សញ្ញា និង​បង្គោល​បំភ្លឺ​ផ្លូវ) នឹង​ចប់សព្វគ្រប់​នៅ​ឆ្នាំ២០២១នេះ។

គម្រោង​សាងសង់​ស្ពាន​នេះ ចាប់ផ្តើម​ពី​ត្រើយ​ខាងលិច ស្ថិតនៅត្រង់​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់​ទន្លេមេគង្គ​ទៅ​ត្រើយ​ខាងកើត​ស្ថិតនៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។

គម្រោង​សាងសង់​ស្ពាន​នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ជិត៥៧លាន​ដុល្លារ ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​និង​បោសសម្អាត​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here