ដោយ វុត្ថា
ភ្នំពេញៈ កិច្ចសន្យាលក់ ទិញ ត្រូវមានលក្ខណៈជាវត្ថុជាក់លាក់ ដែលអាចធ្វើកិច្ចសន្យាលក់ទិញបាន ធ្វើការសំគាល់ ឬក៏អាចកំណត់នៅរូបរាងបរិមាណ និងគុណភាព។ តាមក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ មាត្រា១១៩ បានឲ្យនិយមន័យនៃវត្ថុថា សំដៅទៅលើរបស់ដែលមានរូបរាង្គជា សារធាតុរាវ ជាសារធាតុរឹង។
កម្មវត្ថុត្រូវតែជាវត្ថុអាចធ្វើកើត បើកាលណាវត្ថុនៅក្នុងកិច្ចសន្យាលក់ ទិញ គឺជាវត្ថុមួយ ដែលមិនអាចធ្វើកើតនោះ វាជាមូលហេតុដែលនាំឲ្យមានការមោឃៈភាពនៃកិច្ចសន្យាលក់ទិញនោះ។ ភាពអាចធ្វើកើតនេះ ត្រូវតែមានភាពទូទៅ។ មានន័យថា មនុស្សទូទៅសុទ្ធតែមានលទ្ធភាពអាចធ្វើបានទាំងអស់គ្នា មិនមែនអាចធ្វើបានឡើយ។
វត្ថុដែលមិនអាចធ្វើកើតមានមកពីបញ្ហាពីរយ៉ាង៖
ភាពមិនអាចធ្វើកើតដោយសារតែអំពើ។ ឧទាហរណ៏៖ សង់ផ្ទះវីឡាក្នុងរយៈពេល១យប់។ល។
ភាពមិនអាចធ្វើកើតដោយសារតែច្បាប់។ ឧទាហរណ៏៖ សាងសង់ផ្ទះលើដីដែលច្បាប់មិនអនុញ្ញាតឱ្យសាងសង់។
តែដើម្បីកំណត់ថា កិច្ចសន្យានោះត្រូវមោឃៈភាព ឬយ៉ាងណានោះ យើងត្រូវតែកំណត់ទៅលើលក្ខណៈដាច់ខាត ឬមិនដាច់ខាត បើលក្ខណៈដាច់ខាតនោះ វានាំឱ្យមានមោឃៈកិច្ចសិន្យាតែបើ លក្ខណៈមិនដាច់ខាតនោះ កិច្ចសន្យានៅតែមានសុពលភាពដ៏ដែល។
ឧទាហរណ៏៖ លោក “ក” បានទទួលចុះកិច្ចសន្យាជាមួយលោក “ខ” ថា លោក នឹងធ្វើការសាងសង់ផ្ទះឱ្យលោក “ខ” មិនចេះសាងសង់។
កម្មវត្ថុ ត្រូវតែជាវត្ថុ ត្រូវស្ថិតនៅក្នុងពេលបច្ចុប្បន្ន មានន័យថា នៅពេលដែលគូភាគី បានធ្វើការចុះកិច្ចសន្យាទិញលក់ វត្ថុ ដែលត្រូវលក់ ត្រូវតែមានយ៉ាពិតប្រាកដ ហើយស្ថិតនៅនាពេលបច្ចុប្បន្នទៀតផង។ ប៉ុន្តែមានកិច្ចសន្យាលក់ទិញនូវវត្ថុមួយចំនួន អាចធ្វើបានផងដែរ ទោះបីជាវត្ថុដែលលក់ នោះមិនស្ថិតនៅក្នុងពេលបច្ចុប្បន្នក៏ដោយ ក៏កិច្ចសន្យានោះ នៅតែមានសុពលភាពដដែល ដោយសារកម្មវត្ថុនៃកិច្ចសន្យានោះ វាអាចកើតឡើងនាពេលអនាគត។
ឧទាហរណ៏៖ កិច្ចសន្យាសាងសង់ផ្ទះលក់ ដែលផ្ទះនោះ នឹងត្រូវបានសាងសង់រួចនៅពេលអនាគតខាងមុខ។ លក្ខខណ្ឌមួយទៀត គឺតម្លៃនៃកិច្ចសន្យាលក់ទិញ៕