ដោយ ហ្សូលី
ភ្នំេពញ៖ ផ្លូវក្រវ៉ាត់ក្រុងទី ២ កំពុងទាក់ទាញប្រជាពលរដ្ឋកម្ពុជានាំគ្នាសម្រុកទៅរស់នៅច្រើន ដោយសារកត្តាអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្លាយជាទីប្រជុំជន និងជាតំបន់ដែលនៅកៀកទីក្រុង ងាយស្រួលចេញចូលព្រោះមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង។

ដោយ ហ្សូលី
ភ្នំេពញ៖ ផ្លូវក្រវ៉ាត់ក្រុងទី ២ កំពុងទាក់ទាញប្រជាពលរដ្ឋកម្ពុជានាំគ្នាសម្រុកទៅរស់នៅច្រើន ដោយសារកត្តាអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្លាយជាទីប្រជុំជន និងជាតំបន់ដែលនៅកៀកទីក្រុង ងាយស្រួលចេញចូលព្រោះមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង។

លោកស្រី តាំង ហ៊ួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amaktak Property Service បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២០នេះថា នៅម្តុំចាប់ពីស្ពានព្រែកសំរោងរហូតទៅដល់រោងចក្រថៃហ្គឺផ្លូវជាតិលេខ ០១ មានសន្ទុះអភិវឌ្ឍខ្លាំងទៅលើបុរី និងដីសម្រាប់សាងសង់លំនៅដ្ឋាន ព្រោះមានផ្លូវខ្វាត់ខ្វែងច្រើន និងមានភាពអ៊ូអរ។
លោកស្រីបន្តថា ចរាចរណ៍នៅតំបន់នោះទៀតសោតក៏មានភាពងាយស្រួលច្រើន ដោយសារការដឹកជញ្ជូនទៅកាន់រោងចក្រនៅម្តុំនោះ ប៉ុន្តែបើនិយាយពីការរស់នៅវិញ គេនាំគ្នាសម្រុកទៅទិញម្តុំច្រើន ដោយសារតំបន់នោះមានផាសុកភាពនិងអំណោយផលល្អ។
ទន្ទឹមនេះ លោក អ៉ិន សំណាង អ្នកជំនាញអចលនទ្រព្យនិងជានាយកគ្រប់គ្រងក្រុមហ៊ុន Show Up Real Estate បានលើកឡើងស្រដៀងគ្នាថា តំបន់ជាប់ផ្លូវក្រវ៉ាត់ក្រុងទី ២ នេះកំពុងមានសក្តានុពល និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ប្រព័ន្ធផ្លូវថ្នល់ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញ ដែលជាគន្លឹះផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋប្រកបអាជីវកម្មនិងមុខជំនួញបានគ្រប់ប្រភេទ។

លោកបន្តថា នៅថ្ងៃអនាគតតំបន់នេះនឹងទាក់ទាញការវិនិយោគកាន់តែច្រើន ព្រោះមានគម្រោងធំដូចជា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីជាដើម ដែលជាហេតុអាចបណ្តាលឱ្យគម្រោងវិនិយោគធំៗដទៃសម្រេចមកវិនិយោគជាបន្តបន្ទាប់។ ម្យ៉ាងវិញទៀត ការរស់នៅរបស់ប្រជាពលរដ្ឋមានលក្ខណៈទាន់សម័យដោយសារតែស្ថិតនៅក្នុងទីក្រុងភ្នំពេញ មានផ្សារទំនើប និងតំបន់កម្សាន្តទៀតផង។
ក្នុងនោះគម្រោងដីលំនៅដ្ឋានតំបន់កោះក្របី ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំង ដោយសារកត្តាភូមិសាស្រ្ត សក្តានុពលនៃតំបន់ជុំវិញ ព្រមទាំងតម្លៃពិសេសសមរម្យយ៉ាងទាក់ទាញ។ គម្រោងដីលំនៅដ្ឋានកោះក្របីនេះនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងទេ គ្រាន់តែចំណាយពេលត្រឹម ១០នាទី ទៅគម្រោងផ្សារទំនើបអ៉ីអន ៣ និងពីគម្រោងទៅកាន់ក្រុងតាខ្មៅវិញគឺត្រឹមតែ ៥នាទីប៉ុណ្ណោះ។
គម្រោងដីលំនៅដ្ឋានកោះក្របី មានផ្ទៃដីសរុបចំនួន ៤ ហិចតា មានពុះក្បាលដីស្រាប់ ងាយស្រួលសម្រាប់អតិថិជនអាចសាងសង់ជាផ្ទះអាជីវកម្ម Shop House ផ្ទះល្វែង វីឡាទោល និងវីឡាភ្លោះ។ ដីទាំងនោះបែងចែកទំហំដូចជា ៤.៥ម៉ែត្រx២០ម៉ែត្រ សម្រាប់ផ្ទះអាជីវកម្ម និងផ្ទះល្វែង រីឯទំហំ ៧ម៉ែត្រx១៩.៥០ម៉ែត្រ សម្រាប់វីឡាភ្លោះ លើកលែងតែវីឡាទោល ដែលមានទំហំដីខុសៗពីគ្នា។

តម្លៃដីលំនៅដ្ឋានកោះក្របីនេះមានចាប់ពី ២២០០០ ដុល្លារ ឡើងទៅ អាចបង់មុន ២០% ឬ ៤៤០០ ដុល្លារប៉ុណ្ណោះ សាកសមសម្រាប់បងប្អូនអតិថិជនដែលត្រូវការដីសាងសង់លំនៅដ្ឋាន និងចង់បានតំបន់នៅកៀកនឹងទីក្រុង។
លក្ខខណ្ឌបង់ប្រាក់ក៏ងាយស្រួលមានច្រើនជម្រើស និងបត់បែនទៅតាមស្ថានភាពរបស់អតិថិជនតាមតម្រូវការ។ ការបញ្ចុះតម្លៃពិសេសដល់ទៅ ៣ភាគរយសម្រាប់អតិថិជនបង់ផ្តាច់ ចំណែកអតិថិជនដែលមានបំណងចង់បង់រំលស់វិញអាចបង់បានរយៈពេលយូរដល់ទៅ ០៥ ឆ្នាំ ជាមួយអត្រាការប្រាក់តិចត្រឹម ១ភាគរយ និងបង់រំលស់ដោយគ្មានការប្រាក់រយៈពេល ១២ ខែ។
ដើម្បីសាកសួរព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១៥ ២១ ៩១ ៩២, ០៩៩ ៤៤៤៤ ៩៤, ០៨៩ ៧៨៧ ៧២១, ០៩៣ ៣៥៣ ៧៧៧




