ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ទីតាំងដីអតីតព្រលានយន្តហោះខេត្តរតនគិរីស្ថិតនៅក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអាកាសចរស៊ីវិលបច្ចុប្បន្ន បាន និងកំពុងរៀបចំផ្ទេរឱ្យរដ្ឋបាលខេត្តរតនគិរី ធ្វើការគ្រប់គ្រងជំនួសវិញ។

នេះ បើយោងតាមសេចក្តីបំភ្លឺចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០នេះ ឆ្លើយតបទៅនឹងអ្នកលេងបណ្តាញសង្គមហ្វេសបុក និងជាភ្នាក់ងារសារព័ត៌មានប្រចាំទូរទស្សមួយរូបដែលចុះផ្សាយ មិនមានការពិត ជុំវិញដីព្រលានយន្តហោះនេះ នឹងក្លាយទៅជាដីពុះឡូត៍លក់មានប្លង់ស្របច្បាប់ ក្រោមការគ្រប់គ្រងដោយរដ្ឋបាលខេត្ត។
នៅក្នុងលិខិតបំភ្លឺរបស់រដ្ឋបាលខេត្តរតនគិរីបានបញ្ជាក់ថា ការផ្ទេរទីតាំដីអតីតព្រលានយន្តហោះ មកឱ្យរដ្ឋបាលខេត្តគ្រប់គ្រងជំនួសវិញនេះ គឺដើម្បីប្រែក្លាយឱ្យទៅជាតំបន់អភិវឌ្ឍន៍ថ្មីសម្រាប់បម្រើផលប្រយោជន៍សាធារណៈ និងរៀបចំកែលម្អរឱ្យមានសោភ័ណភាពទីប្រជុំជនខេត្តរតនគិរី ប្រកបដោយភាពទាក់ទាញនៅពេលអនាគត។
នៅក្នុងលិខិតដដែលបានបញ្ជាក់ទៀតថា រដ្ឋបាលខេត្តសូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ហើយរូបភាពសកម្មភាពកាយប្រឡាយ គឺជាការអនុវត្តវិធានការកំណត់ព្រំរបស់អាជ្ញាធរ ដើម្បីទប់ស្កាត់កុំឱ្យមានការរំលោភទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិពីសំណាក់បុគ្គលណាមួយតែប៉ុណ្ណោះ៕