ចំណេះដឹង! តើ​ពន្ធ​កាត់​ទុក​ទូទៅ​ត្រូវ​បានកំណត់​ដូចម្តេច?

0

ដោយ ​វុត្ថា

ភ្នំពេញៈ អ្នក​ជាប់ពន្ធ​និវាស​ន​ជន ដែល​ប្រកប​អាជីវកម្ម ដែល​បានធ្វើការ​ទូទាត់​ជា​សាច់ប្រាក់ ឬ​ជាវ​ត្ថុ ឱ្យដល់​អ្នក​ជាប់ពន្ធ​និវាស​ន​ជន ត្រូវ​កាត់​ទុក និង​បង់ប្រាក់​ពន្ធ​ទៅតាម​អត្រា​កំណត់​ដូចខាងក្រោម លើ​ការទូទាត់​មុន​ការ​កាត់​ទុក​ប្រាក់​ពន្ធ។

យោងតាម​ឯកសារ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​កម្ពុជា បាន​បង្ហាញថា  អត្រា១៥ ភាគរយ​ចំពោះ….

-ប្រាក់ចំណូល​ដែល​រូបវន្តបុគ្គល បានទទួល​ពី​ការបំពេញ​សេវា​នានា រួមទាំង​ការគ្រប់គ្រង ឬ​ការពិគ្រោះ​យោ ប​ល់ ឬ​សេវា​ប្រហាក់ប្រហែល។

-សួយ​សារ​ចំពោះ​ទ្រព្យ​អរូបី និង​ភាគកម្ម​ក្នុង​ធនធាន​រ៉ែ ហើយ​និង​ការប្រាក់​ដែល​អ្នក​ជាប់ពន្ធ​និវាស​ន​ជន​ដែល ប្រកប​អាជីវកម្ម ដែល​មិនមែនជា​ធនាគារ ឬ​ស្ថាប័ន​សញ្ជ័យធន​ក្នុងស្រុក​បង់​ឱ្យទៅ​អ្នក​ជាប់ពន្ធ​និវាស​ន​ជន។

  • អត្រា ១០ ភាគរយ ចំពោះ​ប្រាក់ចំណូល​ពី​ការឱ្យ​ជួល​ច​លន ឬ​អចលនទ្រព្យ
  • អត្រា៦ភាគរយ ចំពោះ​ការប្រាក់​ដែល​ធនាគារ ឬ​ស្ថាប័ន​សញ្ជ័យ​ក្នុងស្រុក​បង់​ឱ្យទៅ​អ្នក​ជាប់ពន្ធ​និវាស​ន​ជន​ដែល មាន​គណនី​បញ្ញើ​មានការ​កំណត់។
  • អត្រា៤ភាគរយ ចំពោះ​ការប្រាក់​ដែល​ធនាគារ ឬ​ស្ថាប័ន​សញ្ជ័យ​ក្នុងស្រុក​បង់​ឱ្យទៅ​អ្នក​ជាប់ពន្ធ​និវាស​ន​ជន​ដែល មាន​គណនី​សន្សំ​គ្មាន​ការកំណត់។
  • ការ​កាត់​ទុក​ក្នុង​មាត្រា​នេះ មិនត្រូវ​អនុវត្ត​ទេ​ចំពោះ​ការប្រាក់ ដែល​បង់​ឱ្យ​ធនាគារ និង​ស្ថាប័ន​សញ្ជ័យធន​ក្នុងស្រុក និង​ការទូទាត់​ចំពោះ​ប្រាក់ចំណូល លើកលែង​ពន្ធ​ដូច​មានចែង​ក្នុង​មាត្រា៩ថ្មី​នៃ​ច្បាប់​នេះ។

អ្នក​ជាប់ពន្ធ​និវាស​ន​ជន​ដែល​ប្រកប​អាជីវកម្ម ដែល​បាន​ទូទាត់​ប្រាក់ចំណូល​ខាងក្រោម​នេះ ឱ្យទៅ​អ្នក​ជាប់ពន្ធ​អ​និវាស​ន​ជន ត្រូវ​កាត់​ទុក និង​បង់​នូវ​ប្រាក់​ពន្ធ ចំនួន១៤ភាគរយ​នៃ​ទឹកប្រាក់​ត្រូវ​បើកៈ

o  ការប្រាក់

o  សួយ​សារ ថ្លៃឈ្នួល និង​ប្រាក់ចំណូលផ្សេងៗ ទាក់ទិន​នឹង​ការប្រើប្រាស់​ទ្រព្យសម្បត្តិ។

o  ការទូទាត់​ចំពោះ​សេវា​គ្រប់គ្រង និង​សេវា​បច្ចេកទេស​នានា ដែល​និង​ត្រូវ​កំណត់ដោយ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

  • ភាគលាភ

ពន្ធ​កាត់​ទុក​លើ​ការទូទាត់ ឱ្យដល់​អ្នក​ជាប់ពន្ធ​និវាស​ន​ជន​តាម​មាត្រា២៥ថ្មី នៃ​ច្បាប់​នេះ និង​ពន្ធ​ការ​ទុក​លើ​ការទូទាត់​ឱ្យដល់ អ​និវាស​ន​ជន​តាម​មាត្រា២៦ថ្មី នៃ​ច្បាប់​នេះ ត្រូវ​ចាត់ទុកថា​ជា​ពន្ធ​ចុងក្រោយ សម្រាប់​អ្នកទទួល​ការទូទាត់ ដែលមាន​បញ្ជាក់​ក្នុង​មាត្រា​ទាំង២ ខាងលើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here