ដោយ ហ្សូលី
ភ្នំពេញៈ ជាលើកដំបូងហើយ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ដែលអចលនទ្រព្យពាណិជ្ជកម្មដ៏សំខាន់ នៃទីក្រុងហុងកុង បានត្រលប់មករកភាពល្អប្រសើរឡើងវិញ ដោយប្លុកអគារទាំងមូលត្រូវបានគេដាក់លក់ នៅហុងកុង ដែលជាទីក្រុងមានអចលនទ្រព្យថ្លៃជាងគេបំផុតនៅលើពិភពលោក។

-->
វិនិយោគិនអចលនទ្រព្យរយៈពេលវែងមួយចំនួនព្យាករណ៍ថា នឹងមានការធ្លាក់ចុះនៅក្នុងពាណិជ្ជកម្ម របស់ទីក្រុងពាក់ព័ន្ធវិស័យអចលនទ្រព្យ ដែលនេះជាការព្យាករណ៍ខុសស្រឡះមួយ។
ផ្នែកលក់រាយរបស់ហុងកុង ត្រូវបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ពីដំបូងដោយសារការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរាប់ខែ ហើយនឹងមានស្ថានភាពកាន់តែយ៉ាប់យឺនបន្ទាប់មកការរីករាលដាលនៃមេរោគឆ្លង Covid-19 ។
សេដ្ឋកិច្ចទីក្រុងបានធ្លាក់ចុះ អាក្រក់បំផុតនៅក្នុងត្រីមាសទីមួយ នៃឆ្នាំនេះដោយវាបានដាំកក្បាលចុះ៨,៩ ភាគរយ។
អគារកម្ពស់៦ជាន់ ស្ថិតនៅលើផ្លូវហេនេស៊ី ត្រូវបានដាក់លក់តម្លៃ១ពាន់លានដុល្លារហុងកុង (១៣០លានដុល្លារអាមេរិក) បច្ចុប្បន្នត្រូវបានកាន់កាប់ដោយក្រុមហ៊ុននាឡិកាប្រណីតស្វីស Breitling និងគ្រឿងអលង្ការហុងស៊ុយលួន។ វាមានផ្ទៃក្រឡាសរុប ១០,០០០ហ្វីតការ៉េ និងត្រូវបានអភិវឌ្ឍជាអគារពាណិជ្ជកម្មថ្មី ដែលមានផ្ទៃក្រឡាសរុប ៣០០,០០០ហ្វីតការ៉េ។
លោក Reeves Yan ប្រធានទីផ្សារមូលធននៅទីក្រុងហុងកុង សម្រាប់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE ដែលជាភ្នាក់ងារតែមួយគត់ សម្រាប់លក់បានមានប្រសាសន៍ថា “ ទ្រព្យសម្បត្តិតិចតួចណាស់ ដែលផ្លាស់ប្តូរនៅហុងកុងនេះ ដោយសារតែទីតាំងមានសក្តានុពលមិនគួរឱ្យជឿ ហើយតម្លៃអាចចរចាបាន” ។
យោងតាម CBRE បានឱ្យដឹងថា ចំនួននៃអគារពាណិជ្ជកម្ម២០ ត្រូវបានកត់ត្រាថាលក់ចេញនៅក្នុងត្រីមាសទី១៕