ដោយ ហ្សូលី
សៀមរាបៈ សំណង់ខុសច្បាប់ដែលសាងសង់ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានអាជ្ញាធរជាតិអប្សារា ចុះទប់ស្កាត់និងហាមឃាត់បានចំនួនជាង៧០០ករណី ក្នុងត្រីមាសទី ១ ឆ្នាំ ២០២។ នេះបើតាមឱ្យដឹងពីរបាយការណ៍របស់អាជ្ញាធរជាតិអប្សារា។

ដោយ ហ្សូលី
សៀមរាបៈ សំណង់ខុសច្បាប់ដែលសាងសង់ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានអាជ្ញាធរជាតិអប្សារា ចុះទប់ស្កាត់និងហាមឃាត់បានចំនួនជាង៧០០ករណី ក្នុងត្រីមាសទី ១ ឆ្នាំ ២០២។ នេះបើតាមឱ្យដឹងពីរបាយការណ៍របស់អាជ្ញាធរជាតិអប្សារា។

សំណង់ចំនួន៧៤៩ ស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអាជ្ញាធរជាតិអ ប្សារាចុះទប់ស្កាត់ ដោយសារតែមានជនឆ្លៀតឱកាសមួយចំនួន នៅតែបន្តលួចលាក់សាងសង់ប្រាសចាកខុសពីការផ្សព្វផ្សាយ និងសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សារា។
តួលេខក្នុងឆ្នាំនេះបង្ហាញថា បទល្មើសមានការកើនឡើងលើសឆ្នាំ២០១៩ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា មានសំណង់ខុសច្បាប់ត្រឹម៤៧៥ ករណីតែប៉ុណ្ណោះ។ ដោយឡែកនៅឆ្នាំ២០២០នេះ មានប្រមាណជា៧៤៩ករណី កើន២៧៤ករណី ដែលស្មើនឹង៥៧ភាគរយ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារា លោក ឡុង កុសល បានឱ្យដឹងថា ចំពោះការរាលដាលសំណង់ខុសច្បាប់ ក្នុងតំបន់បេតិកភ័ណ្ឌនេះ អាជ្ញាធរចាំបាច់ត្រូវទប់ស្កាត់គ្រប់ករណីទាំងអស់ ហើយម្ចាស់សំណង់ទាំងអស់នោះ បានយល់ព្រមផ្តិតមេដៃរុះរើដោយខ្លួនឯង។

ជាមួយគ្នានេះ អ្នកនាំពាក្យបានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំជឿតាមការឃោសនាលក់ និងទិញដីក្នុងតំបន់បេតិកភណ្ឌពីសំណាក់ក្រុមឈ្មួញឱ្យសោះ ត្បិតនេះជាតំបន់ការពារដោយច្បាប់។ ប្រជាពលរដ្ឋអាចមានសិទ្ធទៅសុំច្បាប់សាងសង់ ឬសាកសួរព័ត៌មានបន្ថែមជូនវិញការសាងសង់សំណង់ ក្នុងតំបន់អង្គរនៅការិយាល័យច្រកចេញចូលតែមួយ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សារា៕