ឱកាសចំណេញ…ទិញអចលនទ្រព្យក្នុងតម្លៃទាបជាងទីផ្សារតាមរយៈការចុះឈ្មោះចូលរួមកម្មវិធី Black Friday Property Sale

0

ដោយ ហ្សូលី

ភ្នំពេញ៖ សម្រាប់អ្នកវិនិយោគអចលនទ្រព្យ អ្នកដែលកំពុងស្វែងរកអចលនវត្ថុ មានបំណងចង់បានគម្រោងអចលនទ្រព្យច្បាស់លាស់ពីក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្បីៗ និងទិញបានតម្លៃក្រោមទីផ្សារ ឬទទួលបានការបញ្ចុះតម្លៃដ៏ពិសេសក្នុងចំនួនភាគរយច្រើន សូមកុំរំលងឱកាសនេះឱ្យសោះ។

គ្រាន់តែធ្វើការចុះឈ្មោះចូលរួមក្នុងកម្មវិធី Black Friday Property Sale តាមរយៈលីងមួយនេះ https://propertysale.realestate.com.kh/property-area នោះលោកអ្នកអាចមានឱកាសទិញអចលនវត្ថុក្នុងតម្លៃដែលមិនធ្លាប់មានពីមុនមក។

តើកម្មវិធីនេះជាអ្វី? កម្មវិធី Black Friday Property Sale គឺជាកម្មវិធីលក់អចលនទ្រព្យក្នុងតម្លៃពិសេសតាមរយៈប្រព័ន្ធអនឡាញដំបូងគេនៅក្នុងប្រទេសកម្ពុជា និងជាគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន RealEstate.com.kh។ កម្មវិធីនេះនឹងអនុញ្ញាតឱ្យអ្នកដែលស្វែងរកអចលនទ្រព្យ ឬអ្នកវិនិយោគអចលនទ្រព្យ អាចរកជាវអចលនវត្ថុក្នុងតម្លៃមួយទាបជាងទីផ្សារ និងមានទំនុកចិត្តក្នុងការទិញអចលនវត្ថុ ដោយសារតែក្រុមហ៊ុនជាដៃគូសហការសុទ្ធសឹងតែជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្បីៗ និងមានការទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា។

លោកអ្នកនឹងទទួលបានអចលនទ្រព្យក្នុងក្តីសុបិន ជាពិសេសអាចមានឱកាសចំណេញថវិកាច្រើនថែមទៀតផង។ ដើម្បីកុំឱ្យរំលងផុតពីដៃ សូមលោកអ្នករូតរះចុះឈ្មោះតាមរយៈលីងនេះ https://propertysale.realestate.com.kh/property-area និងត្រៀមខ្លួនទទួលយកឱកាសដ៏អស្ចារ្យ។ ព្រឹត្តិការណ៍ Black Friday Property Sale នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ ចាប់ពីវេលាម៉ោង ៤ រសៀល ដល់ម៉ោង ៨ យប់។ ត្រឹមរយៈពេល ៤ម៉ោងប៉ុណ្ណោះ ដែលលោកអ្នកអាចនឹងទទួលបានផលចំណេញយ៉ាងច្រើនដែលមិនធ្លាប់មាន និងមិនងាយទទួលបានឱកាសនេះនោះឡើយ។

របៀបនៃការទិញអចលនទ្រព្យក្នុងកម្មវិធី Black Friday Property Sale

នៅពេលដល់ថ្ងៃទី ១២ ខែមិថុនា ម៉ោង ៤រសៀល ដែលព្រឹត្តិការណ៍ចាប់ផ្តើមនោះ ក្រុមការងារនឹងធ្វើការផ្តល់ព័ត៌មានទៅកាន់លោកអ្នកអំពីការបញ្ចុះតម្លៃ និងផ្តល់ការណែនាំពីរបៀបទិញក្នុងរយៈពេល ៤ម៉ោងនេះ។ ករណីដែលលោកអ្នករកឃើញប្រភេទអចលនវត្ថុដែលពេញចិត្ត លក្ខខណ្ឌកម្មវិធីគឺតម្រូវឱ្យធ្វើការកក់ប្រាក់ ៥០០ដុល្លារ ជាមុន។ លោកអ្នកមានរយៈពេល ១៤ថ្ងៃ ក្នុងការសម្រេចចិត្តជ្រើសរើស និងពិភាក្សាអំពីអចលនទ្រព្យជាក់លាក់ណាមួយជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីជួបពិភាក្សា ចុះកុងត្រាកិច្ចព្រមព្រៀងទិញ-លក់។ មិនតែប៉ុណ្ណោះ អ្នកក៏មានសិទ្ធិទទួលបានប្រាក់កក់ ៥០០ដុល្លារ មកវិញផងដែរ ប្រសិនបើអ្នកមិនពេញចិត្ត ឬសម្រេចចិត្តថាមិនទិញវិញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here