ប្រទេស​ចិន​បន្ត​សាងសង់​វា​រី​អគ្គិសនី​តម្លៃ​ជាង៥៧០លាន​ដុល្លារ​នៅ​កោះកុង ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា

ចែករំលែក

ដោយ ហ្សូ​លី

កោះកុងៈ ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​មេរោគ​ Covid-19 សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលជា​មិត្ត​ដែកថែប​របស់​កម្ពុជា នៅតែ​បន្ត​ស្ថាបនា​ស្ថានីយ៍​វា​រី​អគ្គិសនី ស្ថិតនៅក្នុង​ខេត្តកោះកុង ស្រុក​ស្ទឹង​ឬ​ស្សី​ជ្រុំ  ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​បណ្តាលមកពី​មេរោគ​រាតត្បាត។

ស្ថានីយ៍​វា​រី​អគ្គិសនី​នេះ សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​ថាមពល​លំដាប់​យក្ស​ចិន Huadian Corporation LTD ដែល​ធ្វើ​បង្កើត​ថាមពល​បាន​ប្រមាណ៣៣៨មេ​ហ្គា​វ៉ា​ត់។ ក្រុមហ៊ុន​ថាមពល​យក្ស​នេះ ធ្លាប់មាន​បទពិសោធន៍​តាំងពី​ឆ្នាំ ២០១៣ និង​ប្រតិបត្តិ​ការសាង់សង់​ស្ថានីយ៍​វា​រី​អគ្គិសនី ដែលមាន​សមត្ថភាព​ផ្ទុក​បាន៦.២ពាន់​លាន​មេ​ហ្គា​វ៉ាត-ម៉ោង។

លោក​ You YounSheng អគ្គនាយករង​ប្រចាំ​ប្រទេស​កម្ពុជា នៃ​ក្រុមហ៊ុន​វា​រី​អគ្គិសនី​ចិន Huadian Corporation LTD បានធ្វើ​បទសម្ភាសន៍​កាលពីពេលថ្មីៗនេះ​ថា“ យើង​បាន​អនុវត្ត​វិធានការណ៍ ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ការពារ​ជំងឺ ​Covid-19 និង​កៀរគរ​ធនធាន​ចាំបាច់​ជាច្រើន ដើម្បី​ធានា​ប្រតិបត្តិការ​ឱ្យមាន​ភាពរ​លូន” ។

លោក​មានប្រសាសន៍ថា សុវត្ថិភាព​របស់​បុគ្គ​លិ​ក​របស់​យើង គឺជា​លក្ខខណ្ឌ​នៃប្រតិបត្តិ​ការ​ទូទៅ​ហើយ។ វិធានការ​តឹងរ៉ឹង​ក៏ត្រូវ​បានអនុម័ត នៅក្នុង​ក្រុមហ៊ុន​របស់​យើង​រួមមាន​អនាម័យ យានយន្ត ការិយាល័យ និង​អន្តេវាសិកដ្ឋាន ការធ្វើ​តេស្ត៍​សីតុណ្ហភាព​ជា​ញឹកញាប់ និង​តម្រូវការ​ពាក់​របាំងមុខ​ជាដើម” ។

ទោះបីជា​វិបត្តិ Covid-19 បង្កបញ្ហា​មួយចំនួន​ដូចជា ការខ្វះខាត​ពលកម្ម និង​ការផ្គត់ផ្គង់​យឺតយ៉ាវ​ក៏ដោយ ក៏​ប្រតិបត្តិការ​និង​ថែទាំ​ស្ថានីយ៍​អគ្គិសនី​ដំណើរការ​បានល្អ​ដែរ។ ក្នុងអំឡុងពេល៤ខែ​ដំបូង​នៃ​ឆ្នាំ២០២០ វា​បានផ្តល់​ថាមពល៧៥លាន​គីឡូវ៉ាត់ម៉ោង។

ស្ថានីយ៍​វា​រី​អគ្គិសនី​ស្ទឹង​ប្ញ​ស្សី​ជ្រុំ​ក្រោម មាន​ទំនប់​ចំនួន២ដែល​ទំនប់​ខាងលើ​មាន​កម្ពស់​រហូតដល់១២៥ ម៉ែត្រ។

លោក Luo Jianhua នាយក​គ្រប់គ្រង​ផលិតកម្ម​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​បច្ចេកវិទ្យា បាន​ថ្លែងថា រដូវវស្សា​គឺជា​ពេលវេលា​ដ៏​ល្អ បំផុត​សម្រាប់​ស្ថានីយ៍ ដើម្បី​ផលិត​អគ្គិសនី។ យើង​ត្រូវតែ​រក្សា​បរិក្ខារ​បស់​យើង អោយ​ស្ថិតក្នុង​ស្ថាន​ភាពល្អ និង​ត្រៀម​សំរាប់​ការអនុវត្ត​ការងារ។

លោក​ថា យើង​បានរៀបចំ​ផែនការ​លម្អិត ដើម្បី​ធានាថា​ស្ថានីយ៍​នេះ នឹង​ដំណើរការ​ប្រកបដោយ​សុវត្ថិភាព ដើម្បី​ផ្តល់​ថាមពល​ដែល​អាច​ជឿទុកចិត្ត​បាន សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ប្រទេស​កម្ពុជា៕  Xinhua


ចែករំលែក