ដោយ ហ្សូលី
កោះកុងៈ ចាប់តាំងពីការផ្ទុះឡើងនៃមេរោគ Covid-19 សាធារណរដ្ឋប្រជាមានិតចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា នៅតែបន្តស្ថាបនាស្ថានីយ៍វារីអគ្គិសនី ស្ថិតនៅក្នុងខេត្តកោះកុង ស្រុកស្ទឹងឬស្សីជ្រុំ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចរបស់កម្ពុជា ដែលបណ្តាលមកពីមេរោគរាតត្បាត។

ស្ថានីយ៍វារីអគ្គិសនីនេះ សាងសង់ឡើងដោយក្រុមហ៊ុនថាមពលលំដាប់យក្សចិន Huadian Corporation LTD ដែលធ្វើបង្កើតថាមពលបានប្រមាណ៣៣៨មេហ្គាវ៉ាត់។ ក្រុមហ៊ុនថាមពលយក្សនេះ ធ្លាប់មានបទពិសោធន៍តាំងពីឆ្នាំ ២០១៣ និងប្រតិបត្តិការសាង់សង់ស្ថានីយ៍វារីអគ្គិសនី ដែលមានសមត្ថភាពផ្ទុកបាន៦.២ពាន់លានមេហ្គាវ៉ាត-ម៉ោង។
លោក You YounSheng អគ្គនាយករងប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុនវារីអគ្គិសនីចិន Huadian Corporation LTD បានធ្វើបទសម្ភាសន៍កាលពីពេលថ្មីៗនេះថា“ យើងបានអនុវត្តវិធានការណ៍ ប្រកបដោយប្រសិទ្ធភាព ដើម្បីការពារជំងឺ Covid-19 និងកៀរគរធនធានចាំបាច់ជាច្រើន ដើម្បីធានាប្រតិបត្តិការឱ្យមានភាពរលូន” ។
លោកមានប្រសាសន៍ថា សុវត្ថិភាពរបស់បុគ្គលិករបស់យើង គឺជាលក្ខខណ្ឌនៃប្រតិបត្តិការទូទៅហើយ។ វិធានការតឹងរ៉ឹងក៏ត្រូវបានអនុម័ត នៅក្នុងក្រុមហ៊ុនរបស់យើងរួមមានអនាម័យ យានយន្ត ការិយាល័យ និងអន្តេវាសិកដ្ឋាន ការធ្វើតេស្ត៍សីតុណ្ហភាពជាញឹកញាប់ និងតម្រូវការពាក់របាំងមុខជាដើម” ។
ទោះបីជាវិបត្តិ Covid-19 បង្កបញ្ហាមួយចំនួនដូចជា ការខ្វះខាតពលកម្ម និងការផ្គត់ផ្គង់យឺតយ៉ាវក៏ដោយ ក៏ប្រតិបត្តិការនិងថែទាំស្ថានីយ៍អគ្គិសនីដំណើរការបានល្អដែរ។ ក្នុងអំឡុងពេល៤ខែដំបូងនៃឆ្នាំ២០២០ វាបានផ្តល់ថាមពល៧៥លានគីឡូវ៉ាត់ម៉ោង។

ស្ថានីយ៍វារីអគ្គិសនីស្ទឹងប្ញស្សីជ្រុំក្រោម មានទំនប់ចំនួន២ដែលទំនប់ខាងលើមានកម្ពស់រហូតដល់១២៥ ម៉ែត្រ។
លោក Luo Jianhua នាយកគ្រប់គ្រងផលិតកម្មនៃដេប៉ាតឺម៉ង់បច្ចេកវិទ្យា បានថ្លែងថា រដូវវស្សាគឺជាពេលវេលាដ៏ល្អ បំផុតសម្រាប់ស្ថានីយ៍ ដើម្បីផលិតអគ្គិសនី។ យើងត្រូវតែរក្សាបរិក្ខារបស់យើង អោយស្ថិតក្នុងស្ថានភាពល្អ និងត្រៀមសំរាប់ការអនុវត្តការងារ។
លោកថា យើងបានរៀបចំផែនការលម្អិត ដើម្បីធានាថាស្ថានីយ៍នេះ នឹងដំណើរការប្រកបដោយសុវត្ថិភាព ដើម្បីផ្តល់ថាមពលដែលអាចជឿទុកចិត្តបាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា៕ Xinhua






