កក់​វីឡា​ប្រណីត​ក្នុង​គម្រោង​តម្លៃ១០០០លាន​ដុល្លារ​នឹង​ទទួលបាន​រថយន្ត​ទំនើប Mazada2 ឆ្នាំ២០២០ភ្លាម

0

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ កាន់តែ​រំភើប​ជាមួយ​ការផ្តល់ជូន​នូវ​ការដូ​ពិសេស សម្រាប់​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រាម Crystal Ville Ream Beachដោយ​គ្រាន់តែ​កក់​លុយ​ដើម្បី​ក្លាយជា​ម្ចាស់​វីឡា​ដ៏​ប្រណីត ស្ថិតនៅ​ឆ្នេរសមុទ្រ​រាម នឹង​ទទួលបាន​រថយន្ត​ទំនើប​ដ៏​ស្រស់ស្អាត​ម៉ាក Mazada2  ស៊េរី​ឆ្នាំ២០២០ភ្លាម បន្ថែម​ពីលើ​ការបញ្ចុះ​តម្លៃ​ពិសេស​ជូន។

Crystal Ville គឺជា​គម្រោង​អភិវឌ្ឍន៍​លំដាប់​ស្តង់ដារ​លំដាប់​ពិភពលោក ដែលមាន​ជិត៧០០ទីតាំង និង៣០ប្រទេស​នៅ​ជុំវិញ​ពិភពលោក។ ដោយឡែក​សម្រាប់​វត្តមាន​នៅ​កម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ ក្រោម​ឈ្មោះ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រាម Crystal Ville Ream Beach ដែលមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​ប្រមាណ១០០០លាន​ដុល្លារ​នេះ នឹងធ្វើ​ឱ្យ​តំបន់​រាម ក្លាយជា​ទីឋាន​ដ៏​អស្ចារ្យ មានការ​អភិវឌ្ឍ​ចំរុះ ដូចជា​បណ្តុំ​លំនៅដ្ឋាន​ប្រភេទ​វីឡា​ប្រណីត​កម្រិត​អភិជន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ​ទំនើប និង​សណ្ឋាគារ​ផ្កាយ៥ រួម​នឹង​តំបន់​កម្សាន្ត​ជាច្រើន​ទៀត ក្រោម​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក FURI Corporation និង​ក្រុមហ៊ុន​វិនិយោគ​ដ៏​ល្បីឈ្មោះ​មកពី​សាំង​ហ្គា​ពួរ។

ជាមួយនឹង​ការបើក​លក់​នូវ​គម្រោង​វីឡា ប្រណីត​បែប​លំហែរ​កាយ ស្ថិតនៅ​ឆ្នេរសមុទ្រ​រាម ដែលជា​ផ្នែក​មួយ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ ប្រចាំ​តំបន់​រាម Crystal Ville Ream Beach ក្នុងភូមិ​អុង ឃុំ​រាម ក្រុងព្រះសីហនុ សម្រាប់​ការ​កក់​លុយ​ដើម្បី​ក្លាយជា​ម្ចាស់​វីឡា​ប្រណីត​បែប​លំហែរ​កាយ ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​ធនធានធម្មជាតិ ពីមុខ​មាន​ឆ្នេរ និង​សមុទ្រ ខាងក្រោយ​មានព្រៃ​ព្រំ​ដ៏​ស្រស់ស្អាត នឹង​ទទួលបាន​កាដូរ​យ៉ាង​ពិសេស​ពី​គម្រោង នូវ​រថយន្ត​ស៊េរី​ទំនើប ម៉ាក Mazada2 ឆ្នាំ២០២០ចំនួន​មួយគ្រឿងភ្លាមៗ ដែល​ការផ្តល់ជូន​នេះ សម្រាប់តែ​អតិថិជន​លើកដំបូង​ចំនួន៣នាក់​ប៉ុណ្ណោះ។

នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ស៊ី​វិ​ល័យ​ដ៏​ធំ ស្ថិតនៅលើ​ផ្ទៃដី​ទំហំ​សរុប​ប្រមាណ ៤៣ហិកតា​នេះ នឹងត្រូវ​បាន​បែង​ចែកជា​ដំណាក់កាល និង​តំបន់​ផ្សេងគ្នា​ជាច្រើន ដែល​ក្នុងនោះ​រួមមាន​ដូចជា លំនៅដ្ឋាន​លំហែរ​កាយ​បែប​វីឡា​កម្រិត​អភិជន (៣ប្រភេទ​ផ្សេងគ្នា) សណ្ឋាគារ​អន្តរជាតិ​លំដាប់​ផ្កាយ៥ ផ្សារ​ទំនើប ក្លឹប​លើ​ឆ្នេរសមុទ្រ រួមជាមួយ​នឹង​អាង​ហែល​ទឹកសមុទ្រ​សិប្បនិម្មិត CRYSTAL LAGOON ដ៏​ធំ​នៅ​ចំ​កណ្តាល​គម្រោង​អភិវឌ្ឍន៍ ដែលមាន​ទំហំ​រហូតដល់ ៦ហិកតា។

សម្រាប់​លំនៅដ្ឋាន​បែប​វីឡា​ទាំង៣ប្រភេទ​នេះ គឺ​សុទ្ធ​តែមាន​លក្ខណៈ​ខុសប្លែក​ពី​គម្រោង​ទូទៅ ដោយសារតែ​ក្រុមហ៊ុន​វិនិយោគ និង​អភិវឌ្ឍន៍​ផ្តោត​សំខាន់​ទៅលើ​ភាព​ច្នៃប្រឌិត បង្កើត​សោភ័ណភាព​ស្រស់ស្អាត និង​ប្រណីតភាព ស័ក្ដិសម​ទៅនឹង​ប្រភេទ​វីឡា​ស្នាក់នៅ បែប​លំហែរ​កាយ​នៅ​តំបន់​ឆ្នេរសមុទ្រ​ជិត​ឧទ្យាន​ជាតិ​រាម ខេត្ត​ព្រះសីហនុ។ ក្រៅពី​គម្រោង​អភិវឌ្ឍន៍ លំនៅដ្ឋាន​បែប​វីឡា​ប្រណីត ជំ​ហ៊ាន​បន្ទាប់ ក្រុមហ៊ុន​នឹង​បន្ត​អភិវឌ្ឍន៍ ទៅលើ​គម្រោង​អគារ​ខុន​ដូ​លំដាប់​អន្តរជាតិ CITADINES មាន​កម្ពស់១០ជាន់ ស្មើនឹង​ប្រមាណ៦០០យូ​នី​ត​បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here