ដោយ ហ្សូលី
ភ្នំពេញៈ អចលនទ្រព្យប្រទេសថៃកំពុងដាំក្បាលចុះ ជាប្រវត្តិសាស្ត្រនិងកំពុងប្រឈមនឹងស្ថានភាពអាក្រក់បំផុត មិនធ្លាប់មានចាប់តាំងពីមុនពេលផ្ទុះឡើងជំងឺរាតត្បាត covid-19 មកម្ល៉េះ ។

ដោយ ហ្សូលី
ភ្នំពេញៈ អចលនទ្រព្យប្រទេសថៃកំពុងដាំក្បាលចុះ ជាប្រវត្តិសាស្ត្រនិងកំពុងប្រឈមនឹងស្ថានភាពអាក្រក់បំផុត មិនធ្លាប់មានចាប់តាំងពីមុនពេលផ្ទុះឡើងជំងឺរាតត្បាត covid-19 មកម្ល៉េះ ។

រដ្ឋាភិបាលថៃបានចាត់វិធានការណ៍ ដោយឱ្យប្រជាពលរដ្ឋត្រូវនៅក្នុងផ្ទះ ដូច្នេះការទិញ-លក់ អចលនវត្ថុនៅក្នុងប្រទេសកិ៏ត្រូវជាប់គាំងដែរ។ ហេតុនេះទើបមានសំណួរចោទថា តើវិស័យអចលនទ្រព្យដែលកំពុងជាប់គាំងនេះ អាចនឹងត្រឡប់មកសភាពដើមដែរឬទេ បើសិនជា Covid-19 រលត់បាត់ទៅ?។
ការវិនិយោគអចលនទ្រព្យនៅលើពិភពលោក បានធ្លាក់ចុះប្រមាណ៤៣ភាគរយ ខណៈដែលមេរោគបានសាយភាយបន្តដល់ខែឧសភានេះ។ មិនថាតែនៅតំបន់អាស៊ី ទ្វីបអ៉ឺរ៉ុប សហរដ្ឋអាមេរិក ក៏ទទួលរងឥទ្ធិពលដែរ។ អ្នកទិញអចលនវត្ថុប្រមាណ៩០ភាគរយ ក្នុងប្រទេសថៃ ច្រើនតែមកពីចិន ហុងកុង និងសិង្ហបុរី ហើយវាមានចំណែកចំនួន៦ភាគរយ នៃទិន្នផលសរុបក្នុងប្រទេសថៃ និងផ្សារភ្ជាប់ទៅនឹងវិស័យទេសចរណ៍ដូចគ្នា។
ជាក់ស្តែងការមកដល់ នៃជនបរទេសបានធ្លាក់ចុះជាង៧០ភាគរយ ចំណែកជនជាតិចិនវិញធ្លាក់ចុះ៩៤ ភាគរយ។
ក្រុមហ៊ុន ឬអ្នកអភិវឌ្ឍថៃបានរំពឹងថា នឹងទទួលបានកំណើនវិនិយោគអចលនទ្រ ព្យក្នុងឆ្នាំ២០២០ ផ្ទុយទៅវិញបែរជាជួបនឹងភាពធ្លាក់ចុះ ជាអនេកដែលនាំឱ្យពួកគេត្រូវកាត់បន្ថយការចំណាយតាមដែលអាចធ្វើទៅបាន។ នៅពេលដែលសេដ្ឋកិច្ចកំពុង ឆ្ពោះទៅកាន់ហានិភ័យ តម្លៃអចលនទ្រព្យក៏មានការប្រែប្រួល ទៅតាមសភាពការណ៍សេដ្ឋកិច្ច។ ការបញ្ចុះតម្លៃ ការផ្តល់ជូនពិសេសៗ បានលេចឡើងខ្ពស់ រីឯកិច្ចសន្យាព្រមព្រៀងមួយចំនួនត្រូវបានពន្យាពេល។
ដើម្បីទុកពេលវេលានេះឱ្យមានតម្លៃ ក្រុមហ៊ុនអភិវឌ្ឍគប្បីស្វែងរកគំនិតថ្មីៗក្នុងការបង្កើតម៉ូដលំនៅដ្ឋាន ឬអចលនវត្ថុ ឱ្យមានភាពល្អប្រសើរក្នុងការរស់នៅ ឧទាហរណ៍៖ ការរក្សាឱ្យខ្យល់ចេញចូលក្នុងផ្ទះឱ្យបានគ្រប់គ្រាន់។
អ្នកជំនាញបានព្យាករណ៍ថា សេដ្ឋកិច្ចនឹងរះឡើងវិញ នៅក្នុងត្រីមាសទី៤ឆ្នាំនេះ ដូច្នេះវិនិយោគិនអាចមានសង្ឃឹម និងទំនុកចិត្តវិនិយោគនៅក្នុងតំបន់បានវិញហើយ។ ការនិយមថ្មីរបស់វិនិយោគិនចិន បានប្តូរការចាប់អារម្មណ៍ពីការទិញអចលនវត្ថុ នៅអាមេរិកនិងអ៉ឺរ៉ុប មកទិញនៅក្នុងប្រទេសជិតខាងដែលជាតំបន់អាស៊ីដូចគ្នាវិញ។ នេះជាសញ្ញាវិជ្ជមានឱ្យឃើញថា អចលនទ្រព្យថៃអាចមានសន្ទុះទិញឡើងវិញដែរ បន្ទាប់ពីមានការជាប់គាំងនូវការទិញ-លក់ខុនដូជាច្រើនយូនីត។
លោក George Chmiel ប្រធានគ្រប់គ្រងនៃគេហទំព័រអចលនទ្រព្យ Juwai.com បានលើកឡើងថា ជនជាតិចិននៅតែជ្រើសរើសទីផ្សារ ដែលស្ថិតនៅក្បែរប្រទេសខ្លួន ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍តែម្តង។
ប្រទេសថៃមានការរស់នៅទាន់សម័យ សុខុមាលភាព ជាមួយនឹងសាកលវិទ្យាល័យនិងមណ្ឌលអប់រំល្អៗជាច្រើន ដូចនេះមិនពិបាកទេក្នុងការទាញយក អតិថិជនមកជួលឬទិញអចលនវត្ថុវិញ៕ Asean Today